The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អតីត​តារា​សិច មិន​នឹក​ស្មាន​បាន​រះ​ជា​តួឯក​នៅ​មហោស្រព​ភាពយន្ត​ក្រុង​កាន




អតីត​តារា​សិច មិន​នឹក​ស្មាន​បាន​រះ​ជា​តួឯក​នៅ​មហោស្រព​ភាពយន្ត​ក្រុង​កាន

Content image - Phnom Penh Post
​តួសម្ដែងក្នុងរឿង កាំជ្រួចក្រហម ចូលរួមមហោស្រពក្រុងកាន នៅប្រទេសបារាំង​​។ រូបថត AFP

អតីត​តារា​សិច មិន​នឹក​ស្មាន​បាន​រះ​ជា​តួឯក​នៅ​មហោស្រព​ភាពយន្ត​ក្រុង​កាន

ក្រុង​កាន៖ អតីត​តារា​សិច​ម្នាក់ បាន​វិល​ទៅ​​ទីក្រុង​កំណើត​​របស់​ខ្លួន​នៅ​​រដ្ឋ​តិចសាស់ ដោយ​សម្ដែង​ជា​​តួឯក​ក្នុង​ខ្សែ​ភាពយន្ត​​របស់​ផលិតករ និង​អ្នក​ដឹកនាំ​រឿង​ល្បី​លោក​ សន បេកឃ័រ ដែល​ទើប​ចាក់​បញ្ចាំង​នៅ​មហោស្រព​ភាពយន្ត​ក្រុង​កាន កាល​ពី​ថ្មីៗ​នេះ។

ដោយ​ត្រូវ​បាន​គេ​ស្គាល់​តាមរយៈ​ភាពយន្ត​អាសអាភាស​ លោក សាយមិន រ៉ិក ត្រូវ​បាន​ជ្រើសរើស​ឱ្យ​សម្ដែង​ក្នុង​ភាព​យន្ត​បែប​កំប្លែង ដោយ​ដើរ​តួ​ជា​តារា​សិច​ ដែល​បាន​ឈ្នះ​ពាន​រង្វាន់​រាប់​មិន​អស់​លោក មីគី សេប័រ Mickey Saber ដែល​បាន​ភៀស​ខ្លួន​ពី​ទីក្រុង ឡូសអេនជឺឡេស​ ទៅ​កាន់​រដ្ឋ​តិចសាស់​ ដើម្បី​រស់នៅ​​ជុំ​ភរិយា​ ក្រោយ​​​បែក​គ្នា ដោយ​យក​កាល​លំនាំ​​​ពេល​​អាមេរិក​ត្រៀម​បោះ​ឆ្នោត​ឆ្នាំ ២០១៦។

ក្នុង​​សាច់​រឿង «កាំជ្រួច​ក្រហម»​ (Red Rocket) ​ទំនាក់ទំនង​​ប្ដី​ប្រពន្ធ​បាន​ផ្សារ​ភ្ជាប់​ឡើង​វិញ ប៉ុន្តែ​ជាក់​ស្ដែង​ គឺ​ដើម្បី​តែ​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​។

មិន​យូរ​ប៉ុន្មាន ​តារា​សិច មីគី សេប័រ ​បាន​ទាក់​ភ្នែក​នឹង​នារី​បុគ្គលិក​ជំនួយការ​​ហាង​អាយុ ១៧ ​​ឆ្នាំ​ម្នាក់ ឈ្មោះ ស្ត្រប៊ើរី ដោយ​លោក​ក៏​រំពឹង​ថា ​នឹង​យក​នាង​ទៅ​សម្ដែង​កុន​សិច​ទៀត​ផង។

សន បេកឃ័រ​ ​​និយាយ​ថា៖ «​ប្រតិកម្ម​របស់​ខ្ញុំ​ចំពោះ​អ្វី​ដែល​ខ្ញុំ​មើល​មិន​ឃើញ ​ជា​ពិសេស​​ក្នុង​​ភាពយន្ត​ និង​ទូរទស្សន៍​របស់​​អាមេរិក គឺ​អត់​ទាន់​គ្រប់​ជ្រុងជ្រោយ​​នៅ​ឡើយ​ទេ»។

លោក​បន្ដ​ថា​៖ «ខ្ញុំ​​​ស្វែងរក​ដំបូន្មាន​សម្រាប់​ឈុត​សិច​ជាច្រើន​នៃ​​ភាពយន្ត​នេះ។ យើង​មាន​ទាំង​តារា​ភាពយន្ត ​និង​​អ្នក​រក​ស៊ី​ផ្លូវ​ភេទ​​ចូលរួម​​»។

លោក​​ថា៖ «​យើង​​​ចង់​ឃើញ​នូវ​អ្វី​ដែល​តំណាង​ឱ្យ​ជីវិត និង​អាជីព​​ពិតៗ​​តាម​ក្ដី​ប្រាថ្នា​ដ៏​ត្រឹមត្រូវ​របស់​ពួក​គេ។ ​តួ​កុន​​សិច​​​បាន​អាន​បារ៉ូ​សម្ដែង​​ដំបូង​ ហើយ​​​បាន​ផ្តល់​កំណត់​ចំណាំ​ និង​​មតិ​កែប្រែ​ល្អៗ ដែល​មិន​គួរ​ឱ្យ​ជឿ»។

«កាំជ្រួច​ក្រហម» ​ចូលរួម​ដណ្ដើម​​រង្វាន់​ Palme d'Or ក្រុងកាន​ តែ​ពុំ​បាន​​ឈ្នះពាន​​ទេ​៕ AFP/HR

អត្ថបទគួរចាប់អារម្មណ៍