ក្រុង​ឡាប៉ាស៖ នៅ​ម៉ោង​ ៧ ​ព្រឹក​ ឯ​ខ្ពង់រាប Altiplano នៃ​ប្រទេស​បូលីវី ​វេលា​ធ្លាក់​អ័ព្ទ​ក្រាស់​នេះ​នៅតែ​អាច​រំលេច​នូវ​ទស្សនីយភាព​កម្រាល​ព្រំ​រុក្ខជាតិ​ដំឡូង​បារាំង​រាប់​ពាន់​មើម​ក្រាល​នៅ​មុខ​ធុង​ទឹក​ក្បែរ​ផ្ទះ។

វាជា​ទិដ្ឋភាព​ដ៏​សាមញ្ញ​នៅ​តាម​កសិដ្ឋាន​នានា​ក្នុង​ភូមិ​ម៉ាឆាកាម៉ារស្យា នៅ​ភាគ​ខាង​ត្បូង​ក្រុង​ឡាប៉ាស។

ព្រូដេនស្យា ហ៊ូអានសា អាយុ ៥២ ​ឆ្នាំ បាន​និយាយ​សំដៅ​លើ​ទម្លាប់​សម្ងួត​បែប​ប្រពៃណី ដែល​ឱ្យ​មើម​ដំឡូង​បារាំង​អាច​ត្រូវបាន​ទុក​សម្រាប់​ទទួល​ទាន​រាប់​ទសវត្សរ៍​ក្រោយ​មើម​រុក្ខជាតិ​នេះ​ត្រូវបាន​ជីក​គាស់​ ដោយ​មិន​បាន​បាត់​បង់​ជីវជាតិថា​៖ «​នេះ​ជា​វិធី​ដែល​យើង​ធ្វើ​ឈូណូ​»។

បុរាណ​វត្ថុ​វិទូ​ ជេដូ សាហ្គារណាហ្គា ជឿ​ថា វិធី​អភិរក្ស​នេះ​ត្រូវបាន​ច្នៃ​បង្កើត​ឡើង «​អំឡុង​សម័យ​កែ​ទម្រង់​» ពី​ចន្លោះ​ឆ្នាំ​ ២​ ពាន់​ ទៅ ២០០​ មុន​ គ.ស។ វា​អាច​មាន​អាយុ​កាល​ចាស់​ជាង​នេះ ខណៈ​ការ​ធ្វើ​តេស្ដ​ឆ្នាំ​ ២០១៧ លើ​ការ​ជីក​ដំឡូង​ធ្វើ​ឈូណូ នៅ​ប្រទេស​ប៉េរូ បាន​បង្ហាញ​ថា វា​មាន​អាយុ​កាល​ជាង ៥ពាន់​ឆ្នាំ​ឯនោះ។

ពលរដ្ឋ​បូលីវី​ ប្រើ​វិធី​សាស្ដ្រ​បុរាណ​រាប់​ពាន់​ឆ្នាំ​សម្ងួត​ដំឡូង​បារាំង​ដើម្បី​រក្សា​ទុក​បាន​ច្រើន​ទសវត្សរ៍។ AFP

តាម​វិធី​សាស្ដ្រ​បុរាណ​នោះ ពួកគេ​សម្ងួត​ និង​រួម​ស្វិត​ ជា​គន្លឹះ​ដែល​រក្សា​ទុក​បាន​យូរ។

អ្នកស្រី ហ៊ូអានសា បាន​និយាយថា​៖ «​អាថ៌កំបាំង​នៃ​ការ​ផលិត​ឈូណូ​ ដ៏​ល្អ​ គឺ​ថា វា​ត្រូវ​តែ​មាន​សាច់​ហ្មត់​ល្អ និង​ផ្អែម។ អ្នកស្រី បាន​ឱ្យ​ដឹងថា​ អ្នកស្រី​រៀន​បច្ចេកទេស​បុរាណ​នេះ​ពី​ដូនតា​​ ៤​ជំនាន់។

ឈូណូ ត្រូវបាន​ធ្វើ​ឡើង​អំឡុង​ខែ​មិថុនា និង​កក្កដា នា​សិសិររដូវ​នៅ​អឌ្ឍគោល​​ខាង​ត្បូង​ ពេល​សីតុណ្ហភាព​ធ្លាក់​ដល់​ដក ៥​ អង្សាសេ​ ដើម្បី​ឱ្យ​ដំឡូង​កកនៅ​ក្រោម​បរិយាកាស។

តំបន់​ខ្ពង់រាប Altiplano ស្ថិត​នៅ​រយៈ​កម្ពស់​ ៣ ៩០០​ ម៉ែត្រ​ ជា​ទីដែលស្ថាន​ភាព​​ពេ​លថ្ងៃ​ និង​ពេល​យប់​ផ្ទុយ​គ្នា​ស្រឡះ​ ដោយ​ធម្មជាតិ​អំណោយ​ផល​ដល់​ការ​​​សម្ងួត​ដំឡូង​បាន​យ៉ាង​ល្អ។

ពលរដ្ឋ​បូលីវី​ ប្រើ​វិធី​សាស្ដ្រ​បុរាណ​រាប់​ពាន់​ឆ្នាំ​សម្ងួត​ដំឡូង​បារាំង​ដើម្បី​រក្សា​ទុក​បាន​ច្រើន​ទសវត្សរ៍។ AFP

ដំឡូង​ស្ងួត​ ឈូណូ ត្រូវបាន​រក្សា​ទុក​ក្នុង​កន្លែងស្ងួត​រហូត​ដល់​ពេល​យក​មក​ទទួល​ទាន​ ពេល​វា​ត្រូវបាន​ត្រាំ​ទឹក​ប៉ុន្មាន​ម៉ោងនិង​ស្ងោរ​ប្រមាណ ៥ ​នាទី​ទៀត។

អ្នកស្រីហានសានិង​ស្វាមីរៀបចំ​ម្ហូប​អាហារ​នៅ​តុ​ជា​ស្រេច​ ដែល​មាន​សាច់​មាន់​ជាមួយ​ចេកនិង​ដំឡូង​ដុត​ក្នុង​ឡ​ដី​ឥដ្ឋ​ និង​ឈូណូអាយុ​កាល ១០ ​ឆ្នាំ​ផង​ដែរ។

ទន់ ពណ៌​ត្នោតនិង​ល្វីង​ លោក​មិន​សូវ​ចូល​ចិត្ដ​រសជាតិ​បែប​នេះ​ទេ តែ​លោក​ផ្ដល់​តម្លៃ​ទៅ​លើ​សមត្ថភាព​រក្សា​ទុក​មើម​រុក្ខជាតិ​បាន​យូរ។

លោក​បាន​និយាយថា​៖ «​យើង​ផលិត​ឈូណូ។ ដូច្នេះ​យើង​មិន​បារម្ភ​ពី​ការ​ខ្វះ​ស្បៀង​ឡើយ​»៕ AFP/HR

ពលរដ្ឋ​បូលីវី​ ប្រើ​វិធី​សាស្ដ្រ​បុរាណ​រាប់​ពាន់​ឆ្នាំ​សម្ងួត​ដំឡូង​បារាំង​ដើម្បី​រក្សា​ទុក​បាន​ច្រើន​ទសវត្សរ៍។ AFP