ក្រុងឡាហាវ៉ាន៖ អន្ទះសាពេក! ការបង្កកំណើតបង្កាត់ពូជអាចជាគុណវិបត្ដិចំពោះពូជអម្បូរ ដែលឈានទៅដល់ការរលុតរលាយពូជ ខណៈក្រពើគុយបាបានជួបបទពិសោធនេះ។
កិច្ចខិតខំប្រឹងប្រែងដ៏លំបាកពីសំណាក់សមភាគីអាមេរិក បានជួយឱ្យពូជក្រពើដែនកោះបន្ដរស់ ដែលចំនួនរបស់ពួកវាបានថយចុះ និងរងការគំរាមកំហែងដោយការការបង្កាត់ពូជកូនកាត់។
យោងតាមសហភាពអន្ដរជាតិសម្រាប់កិច្ចការអភិរក្សធម្មជាតិ (IUCN) បានបង្ហាញថា ចំនួនក្រពើគុយបា បានធ្លាក់ចុះជាង ៨០ ភាគរយលើរយៈពេល ៣ ជំនាន់។
ប្រភពដដែលបានបន្ដថា ការបង្កាត់ពូជកូនកាត់ គឺជាការគំហែងចម្បងមួយចំពោះការរស់រានរបស់ក្រពើគុយបា រួមជាមួយនឹងការប្រមាញ់យកសាច់ ដែលត្រូវបានប្រើនៅតាមភោជនីយដ្ឋានទទួលភ្ញៀវទេសចរ។
បច្ចុប្បន្ន បរិវេណនៃជម្រកក្រពើដ៏តូចត្រូវបានដាក់កំហិតនៅតែក្នុងទីក្រុង Zapata Swamp ចម្ងាយប្រមាណ ១៥០គីឡូម៉ែត្រ ភាគអាគ្នេយ៍ក្រុងឡាហាវ៉ាន។
នៅតំបន់អភិរក្ស ហ្សាផាតា កូនក្រពើគុយបាប្រមាណពី ៥០០ ទៅ ១ ០០០ ក្បាល បានចាប់កំណើតក្នុងកសិដ្ឋានចិញ្ចឹមខ្នាតតូចរៀងរាល់ឆ្នាំ ដោយចំនួន ១០០ក្បាលត្រូវបានប្រលែងចូលព្រៃ។
វាជាជំនួញដ៏ប្រថុយប្រថាន ហើយមនុស្ស ៥ នាក់ ដៃកាន់ឈើវែងឈរជុំវិញទ្រុងក្រពើ ខណៈសត្វខ្លះកាយដីក្រាបពង មុនពេលរត់ភៀសខ្លួនចូលទឹក ឬក្រាបក្នុងស្មៅខ្ពស់២។
ក្រពើញីនីមួយៗក្រាបពងប្រមាណពី ២០ ទៅ ៤០ គ្រាប់ ដែលចំណាយពេលភ្ញាស់ពីប្រមាណ ៨០ ទៅ ៨៥ ថ្ងៃ។
បុគ្គលិកនៅតំបន់អភិរក្សហ្សាផាតា ចច ល្វីស ម៉ូណេរ៉ូ អាយុ ៥៦ ឆ្នាំ បានរៀបចំកម្មវិធីវាស់កូនក្រពើប្រវែងកន្លះម៉ែត្រនៅក្នុងដៃរបស់លោក។
លោកបាននិយាយថា៖ «នៅតំបន់អាមេរិក គ្មានក្រពើណាដូចក្រពើគុយបានោះទេ»។
ប៉ុន្ដែចំពោះភាពវិសេសរបស់សត្វក្រពើនេះ លោក Perez-Fleitas បាននិយាយថា ការអភិរក្សពូជសុទ្ធមិនសុទ្ធតែជាជម្រើសដ៏ល្អបំផុតនោះទេ និងបានព្រមានប្រឆាំងការធ្លាក់ចុះយ៉ាងគំហុក។
លោកបានឱ្យដឹងថា៖ «ប្រហែលជា ១០០ ឆ្នាំ ពូជក្រពើកូនកាត់ក៏ត្រូវការអភិរក្សនោះទេ»៕ AFP/HR