ក្រុងឡុងដ៍៖ ម្ចាស់​មណ្ឌលសត្វ​ជនជាតិ​ជាតិ​អង់គ្លេស​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន នឹង​ត្រូវបាន​អនុញ្ញាត​ឱ្យជម្លៀស​ឆ្កែ​ និង​ឆ្មា​ប្រមាណ ២០០ ​ក្បាល ​លើ​យន្ដហោះ​ជួលពិសេស​ពី​ទីក្រុង​កាប៊ុល។ នេះ​បើយោងតាម​រដ្ឋ​មន្ដ្រីការពារ​ជាតិ​ចក្រភពអង់គ្លេស បាន​​ឱ្យដឹង​កាលពីថ្ងៃពុធ។

យុទ្ធនាការ​ដ៏មាន​ប្រជាប្រិយភាព​សំណាក់​អតីតនាយទាហាន​ជើងទឹក​ ផូល «ផេន» ហ្វាធីង ក្នុងការជម្លៀង​សត្វចិញ្ចឹម​ បាន​បង្ក​ជា​បញ្ហា​ចម្រូង​ចម្រាស​ ខណៈ​មនុស្ស​រាប់​ពាន់នាក់​ស្វែង​ភៀស​ខ្លួន​ពី​ការគ្រប់​គ្រង​របស់​ក្រុម​តាលីបង់​ នៅ​មុន​ពេល​ការ​ដក​ទ័ព​ចុង​ក្រោយ​របស់​សហរដ្ឋ​អាមេរិក​អំឡុង​ថ្ងៃ​ទី ៣១ ខែសីហា​នេះ។

ក្រោយ​ពី​បំពេញ​ភារកិច្ច​ជា​កង​កម្លាំង​អាមេរិក​នៅ​លើ​ទឹក​ដី​អាហ្វហ្គានីស្ថាន លោក ហ្វាធីង បាន​បង្កើត​មណ្ឌល​ជម្រក​សត្វ​មនុស្សធម៌​ឈ្មោះ Nowzad ក្នុង​ក្រុង​កាប៊ុល ដែល​បាន​សង្គ្រោះ​សត្វ​ឆ្មា ឆ្កែ និង​លា។

ក្រោយ​ពី​បំពេញ​ភារកិច្ច​ជា​កង​កម្លាំង​អាមេរិក​នៅ​លើ​ទឹក​ដី​អាហ្វហ្គានីស្ថាន លោកបាន​បង្កើត​មណ្ឌល​ជម្រក​សត្វ​មនុស្សធម៌​ឈ្មោះ Nowzad។

លោក​បន្ដ​នៅ​ក្រុង​កាប៊ុល និង​បាន​ទទួល​មូលនិធិ​រៃ​អង្គាស​ប្រាក់​ក្នុងការ​ជួល​យន្ដហោះ​ដឹក​បុគ្គលិក និង​ក្រុម​គ្រួសារ ក៏ដូចជា​សត្វ​ឆ្កែ និង​ឆ្មា​ប្រមាណ ២០០​ ក្បាល ​នូវអ្វី​ដែល​លោក​បាន​ហៅថា Operation Ark។

រដ្ឋមន្ដ្រី​ការពារជាតិ លោក ប៊េន វ៉ាល់ឡេក ធ្លាប់​បាន​និយាយថា វា​មិន​ត្រឹមត្រូវទេ ដែល​ «ផ្ដល់​អាទិភាព​សត្វ​ខ្ពស់ជាង​មនុស្ស​» ខណៈ​មនុស្ស​រាប់​ពាន់​រង់​ចាំ​នៅ​ខាង​ក្រៅ​អាកាសយាន្ដដ្ឋាន​ ដោយ​ភាគច្រើន​បារម្ភ​ខ្លាចរងការ​សងសឹក​ពី​ក្រុម​តាលីបង់ ​ដែល​បាន​គ្រប់​​គ្រង​ប្រទេស​កាលពីថ្ងៃទី ១៥ ខែសីហា​នេះ។

ប៉ុន្ដែ​កាលពី​ព្រឹកថ្ងៃពុធ លោក វ៉ាល់ឡេក បាន​សរសេរថា លោក​បាន​ផ្ដល់អំណាច​ឱ្យមន្ដ្រី​លោក​រៀបចំ​ការ​ចាកចេញ​​បុគ្គលិកជនជាតិ​អាហ្វហ្គានីស្ថាន​របស់​លោក ហ្វាធីង នៅ​អាកាសយាន្ដដ្ឋាន​ក្រុង​កាប៊ុល។

​មណ្ឌល​ជម្រក​សត្វ​មនុស្សធម៌​ឈ្មោះ Nowzad ក្នុង​ក្រុង​កាប៊ុល ដែល​បាន​សង្គ្រោះ​សត្វ​ឆ្មា ឆ្កែ និង​លា។ AFP

លោក វ៉ាល់ឡេក បាន​បន្ដថា​៖ «​វា​កើត​ឡើង​មែន លោក ហ្វាធីង នឹងមក​ជាមួយ​សត្វជាច្រើន​រយក្បាល​ យើង​នឹង​រក​កន្លែង​សម្រាប់​ពួកគេ​»។

លោកបានបញ្ជាក់ថា «កត្ដាដែល​បាន​កំណត់ជាក់លាក់»​ បាន​សម្រួល​ដល់​ចរន្ដ​នៃការ​ជម្លៀស​ «មិនមែន​សមត្ថភាព​យន្ដហោះ» នោះទេ។

លោក​ ហ្វាធីង បាននិយាយថា លោក​អាច​ដឹកជញ្ជូន​សត្វ​ទាំង​នោះ​លើយន្ដហោះ ២៥០​​កៅអី​ និង​ទុកកៅអី​ឱ្យពលរដ្ឋ​អាហ្វហ្គានីស្ថានជិះ។

ចក្រភពអង់គ្លេស បាន​ជម្លៀស​ពលរដ្ឋ​ខ្លួន​ជាង ១​ ម៉ឺន​នាក់​ ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន តាំងពីថ្ងៃទី ១៣ ខែសីហា ហើយ​យន្ដហោះ​យោធា​ជា​ច្រើន​គ្រឿង​គ្រោង​មកដល់នៅថ្ងៃពុធ។ នេះ​បើយោងតាម​ក្រសួង​ការពារ​ជាតិ៕ AFP/HR

​មណ្ឌល​ជម្រក​សត្វ​មនុស្សធម៌​ឈ្មោះ Nowzad ក្នុង​ក្រុង​កាប៊ុល ដែល​បាន​សង្គ្រោះ​សត្វ​ឆ្មា ឆ្កែ និង​លា។ AFP