ក្រុងឡូសអេនជឺលេស៖ តួកុនសិច រ៉ុន ជែមី ត្រូវបាន​ចោទ​ប្រកាន់​ជា​ផ្លូវការ​ពីបទ​រំលោភ​សេពសន្ទវៈ​ ឬ​បំពានផ្លូវភេទ​លើ​នារី និង​ក្មេង​ស្រី​ ២១ ​នាក់។ នេះ​បើ​យោងតាម​រដ្ឋអាជ្ញា​ឱ្យដឹង​កាលពី​ថ្ងៃពុធ។

លោក ជែមី ដែល​បាន​បង្ហាញ​មុខ​លើ​ភាពយន្ដ​សិច​ជាង ១ ៧០០​ រឿង​ តាំងពី​ទសវត្សរ៍​​ឆ្នាំ ១៩៧០ ត្រូវបាន​ចោទ​ប្រកាន់​ពីបទ​ឧក្រិដ្ឋ​ក្នុង​វិស័យភាព​អាសអាភាស​អស់​រយៈ​ពេលជា​ច្រើន​ឆ្នាំ​មកហើយ។

កាលពីខែ​មិថុនា ឆ្នាំ ​២០២០ លោក​ត្រូវបាន​ចោទ​ពី​រំលោភ​ស្ដ្រី ៣ ​នាក់ និង​បំពាន​ផ្លូវភេទ​លើ​ស្ដ្រី ៤​ នាក់​ទៀត​ ហើយ​លោក​បាន​ចូល​ខ្លួន​ក្នុង​សាវនាការ​តុលាការ​ក្រុង​ឡូសអេនជឺលេស​ ដែល​បង្ក​ការ​ប្ដឹងផ្ដល់​ចោទ​ប្រកាន់​ជា​ច្រើន​ករណី​ទៀត។

រដ្ឋអាជ្ញា ឡូសអេនជឺលេស ចច ហ្គាស្កុន បាន​និយាយ​កាល​ពី​ថ្ងៃពុធ​ថា បទចោទ​មួយ​ក្នុង​ឆ្នាំ​១៩៩៦ និង​ពាក់ព័ន្ធ​ជង​រង​គ្រោះ​ ២១​ នាក់ អាយុ​ចន្លោះ​ពី ១៥ ទៅ​ ៥១​ ឆ្នាំ។

បុរស​វ័យ ៦៨ឆ្នាំ ដែល​មាន​​ឈ្មោះ​ពិត រ៉ូណាល់ ជែមី ហាត មាន​ឈ្មោះ​បោះ​សំឡេង​ក្នុង​ភាពយន្ដ​ក្ដៅសាច់​។

លោក ជែមី ដែល​ធ្លាប់​ប្រកាស​ខ្លួនឯងថា «ជាមនុស្ស​ស្អាត​ស្អំ» លើ Twitter បាន​បដិសេធ​រាល់​បទចោទ​ទាំងអស់។ លោក​អាច​ប្រឈម​ការ​ជាប់​គុក​អស់មួយជីវិត បើ​ត្រូវ​ផ្ដន្ទាទោស​មែន​នោះ។

បុរស​វ័យ ៦៨ ឆ្នាំ ដែល​មាន​​ឈ្មោះ​ពិត រ៉ូណាល់ ជែមី ហាត មាន​ឈ្មោះ​បោះ​សំឡេង​ក្នុង​ភាពយន្ដ​ក្ដៅសាច់​មួយ​ចំនួន ដូចជា រឿង «Deep Throat II» និង រឿង «John Wayne Bobbitt Uncut»។

ក្រោយពី​បទចោទ​ដំបូង​ត្រូវបាន​ធ្វើ​ឡើង​ចំពោះរូប​លោក​កាលពីខែ​មិថុនា ឆ្នាំ​មុន មេធាវីរបស់​លោក ស្ទួត ហ្គោលហ្វាប បាន​បដិសេធ​ និង​នៅតែ​ទទូច​ថា កូន​ក្ដីរបស់ខ្លួន «​គ្មាន​កំហុស»។

មេធាវីនិយាយថា​៖ «​លោក ជែមី មានដៃគូ​រួមេត្រី​ជាមួយ​នារីៗ​រហូត​ដល់​ជាង ៤​ពាន់​នាក់​ ហើយ​ក្នុង​ចំណោមនោះ ក៏ជាជនរង​គ្រោះ បាន​ដាក់​ពាក្យ​ប្ដឹង​លោក​ផង​ដែរ។ ខ្ញុំ​ចង់​មានន័យ​ថា នារីៗ​ទាំង​នោះជា​អ្នក​ឱ្យដៃគាត់​»។

លោក​ពាក់ព័ន្ធ​ជង​រង​គ្រោះ​ ២១​នាក់ អាយុ​ចន្លោះ​ពី ១៥ ទៅ​ ៥១​ឆ្នាំ។

លោក ជែមី គឺជា​តួកុន​ក្នុង​វិស័យ​ភាពយន្ដក្ដៅសាច់​ចុង​ក្រោយ​បំផុត​ដែល​ត្រូវបាន​ស៊ើប​អង្កេត​ពីបទ​បំពាន​ផ្លូវភេទ​នៅ​ឡូសអេនជឺលេស តាំងពី​ចលនា #MeToo ចាប់​ផ្ដើម​ក្នុង​ឆ្នាំ​២០១៧។

អង្គភាព​ដែល​ទទួលភារកិច្ច​ស៊ើប​បទ​ឧក្រិដ្ឋ​ផ្លូវភេទ​ក្នុង​ពិភព​ហូលីវូដ​ បច្ចុប្បន្ន​បាន​ចោទ​ប្រកាន់​បុរស​យ៉ាង​តិច ២០​នាក់​ក្នុង​វិស័យ​កម្សាន្ដ​នេះ។

ចំណោម​ពួកគេ​មាន​តួសម្ដែង​ល្បី​លោក ហាវី វែនស្ទែន ដែល​ត្រូវជាប់​ពន្ធនាគារ ២៣​ឆ្នាំ​ក្នុង​ក្រុង​ញូវយ៉ក តែ​ពលេនះ​បន្ដ​រង​នូវ​បទចោទ​បន្ថែម​ទៀត​នៅ​រដ្ឋ​កាលីហ្វរនីញ៉ា​៕ AFP/HR

លោក ជែមី ដែល​បាន​បង្ហាញ​មុខ​លើ​ភាពយន្ដ​សិច​ជាង ១៧០០​រឿង​តាំងពី​ទសវត្សរ៍​​ឆ្នាំ១៩៧០។