ក្រុងប៉េកាំង៖ កំពូល​តារា​សម្តែង​ចិន​នាង ជិង ហ្សួង ត្រូវបាន​ពិន័យ​ប្រាក់ ៤៦​ លាន​ដុល្លារ​អាមេរិក ​ពី​ការ​គេចពន្ធ នៅ​ពី​ថ្ងៃ​សុក្រនេះ​។

រដ្ឋាភិបាល​ប៉េកាំង​កំពុង​បំពេញបេសកកម្ម​ ដើម្បី​ទប់ទល់​នឹង​អ្វីដែល​ខ្លួន​ហៅថា​ វប្បធម៌​វឹកវរ​ និង​ភាពល្បីល្បាញ​របស់​តារា​ល្បីៗ បន្ទាប់ពី​មានរឿង​អាស្រូវ​ជាច្រើនក្នុងវិស័យ​សិល្បៈ​នា​​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ​រួមទាំង​ករណី​របស់​​កំពូល​តារា​ចម្រៀង​ និង​សម្ដែង​ចិន​កាណាដា គ្រីស វូ (Kris Wu) ដែល​ត្រូវបាន​ចាប់ខ្លួន​ពីបទ​សង្ស័យ​ករណី​ចាប់​រំលោភ និង​បៀត​បៀន​ផ្លូវភេទ​កាល​ពី​ដើមខែ​នេះ។

អាជ្ញាធរ​​ក្រុង​សៀង​ហៃ​នៅ​​ថ្ងៃ​សុក្រ​ បាន​ផាកពិន័យ​នាង ជិង ហ្សួង ចំនួន ២៩៩ ​លាន​យន់ (៤៦,១ លាន​ដុល្លារ) ពី​ការ​គេចពន្ធ​ និង​ប្រាក់ចំណូល​ដែល​មិនបាន​ប្រកាស​នៅ​ចន្លោះ​ឆ្នាំ ២០១៩ និង ២០២០ ខណៈ​នាង​កំពុង​ថត​រឿង​ភាគ​ជាច្រើន​តាម​ទូរទស្សន៍។

ជិង ហ្សួង បាន​ចាប់ផ្ដើម​ល្បី​ខ្លាំង ក្រោយពី​នាង​ថត​ភាពយន្ត​ភាគ​រឿង Meteor Shower។ AFP

​​កំពូល​តារាស្រី​វ័យ ៣០​ឆ្នាំ​​បាន​សាង​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​នៅចិន បន្ទាប់ពី​នាង​បាន​សម្ដែង​រឿង​​ប្រទេស​ចិន​បន្ទាប់ពី​បាន​សម្តែង​ក្នុង​រឿង​ភាគថត​សាឡើងវិញ Meteor Shower កាលពី​ឆ្នាំ ២០០៩ ព្រមទាំង​​​ខ្សែ​ភាពយន្ត​​ភាគ និង​ខ្នាត​ធំ ដែលនាំ​ឱ្យ​នាង​​ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់។

រដ្ឋបាល​គ្រប់គ្រងសោទស្សន៍​​ និង​ភាពយន្ត ​បាន​បន្ថែមថា​ នឹង​មិនមានការ​អត់ឱ្យ​ចំពោះការ​​គេច​វេស​ពន្ធ​ប្រាក់ខែ​ខ្ពស់ ប្រាក់ចំណូល​ និង​កិច្ចសន្យា​យីងយ៉ាង ដោយ​សំដៅលើ​កិច្ចសន្យា​សខ្មៅ​ជា​ក្បួន​លាក់បាំង​ប្រាក់​ឈ្នួល​តារា​ល្បីៗ​ពី​​កម្មវិធី​សម្ដែង​​នានា។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​ឈានដល់​ការ​ជំរុញ​ឱ្យមាន​ការផ្លាស់ប្តូ​រ​វប្បធម៌​កម្សាន្ត​របស់​ចិន ដោយ​​ទូរទស្សន៍ CCTV បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា៖ «មួយរយៈ​នេះ​ការបរាជ័យ​ខាង​សីលធម៌​របស់​សិល្បករ​ និង​ការរំលោភច្បាប់​ការ​ដាំដុះពន្លក​សិល្បៈ​​ជាង​វ័យ ​និង​ភាពវឹកវរ​នៃ​វប្បធម៌​សិល្បៈ​បាន​ទាក់ទាញ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​នៅក្នុង​សង្គមចិន»។

ការ​ផ្សព្វផ្សាយ​បាន​បន្ត​ថា៖ «យើង​ត្រូវតែ​ស្តារ​បរិយាកាស​អក្សរសិល្ប៍​ និង​សិល្បៈ​ដ៏ស្អាតស្អំ​​សុចរិត​ឡើងវិញ​ដល់​សាធារណជន»៕ AFP/HR

នាង​ក៏​ធ្លាប់​​ត្រូវ​ប្រេន​ធំៗ​ផ្ដាច់កុង​ត្រា ដោយសាររឿង​អាស្រូវ​បោះបង់​សាច់ឈាម​របស់ខ្លួន។ AFP