ក្រុងកូប៉ិនហាក៖ ក្រុម​អ្នក​វិទ្យាសាស្ដ្រ​បាន​រក​ឃើញ​នូវ​អ្វីដែល​ជឿ​ថា​ជា​ដែន​ដី​នៅ​ភាគ​ខាង​ជើង​បំផុត​នៃពិភពលោក​ ​​ជា​កោះភាគ​ខាង​ជើង​គ្រីនលែន ដែល​​មិន​ទាន់​មាន​ឈ្មោះ​ ដែល​នឹង​ត្រូវ​ទឹក​សមុទ្រ​លេប​ត្របាក់​បាត់​មិន​ខាន។

ក្រុម​អ្នកវិទ្យាសាស្ដ្រ​បាន​រក​ឃើញ​ដែន​កោះ​លើ​ដំណើរ​ស្រាវជ្រាវ​កាលពី​ខែ​កក្កដា និង​បាន​គិត​ថា ពួកគេបាន​ទៅដល់​កោះ Oodaaq ដែល​បច្ចុប្បន្ន ត្រូវបាន​ចា់ត​ទុក​ជា​ដែនកោះ​ភាគ​ខាង​ជើង​បំផុត​នៅលើ​ភព​ផែនដី។

ប្រធាន​បេសកកម្ម ម៉រធេន រ៉ាសច៍ ពី​នាយកដ្ឋាន ភូមិសាស្ដ្រវិទ្យា និង​ការគ្រប់​គ្រង​ធនធាន​ធម្មជាតិ នៃ​សកលវិទ្យាល័យ​កូប៉ិនហាក បាន​និយាយថា​៖ «​យើង​ត្រូវបាន​គេ​ប្រាប់​ថា មាន​បញ្ហា​បច្ចេកទេស​ GPS ដែល​នាំ​ឱ្យយើង​ជឿ​ថា យើង​កំពុង​ស្ថិត​នៅ​លើដែនកោះ Oodaaq»។

ដោយ​នោះមិនមែន​ដែនកោះ Oodaaq លោក​បាន​បន្ដ​ថា៖ «តាម​ពិត យើង​បា​នរក​ឃើញ​កោះ​ថ្មី​នៅ​ភាគ​ខាង​ជើង​ផុត​ ជា​ការ​រក​ឃើញ​ដែល​បង្ហាញ​ពី​វិសាលភាព​នៃ​ដែន​ដី​ដាណឺំម៉ាក​»។

វាមាន​កម្ពស់​ត្រឹម​ចន្លោះពី ៣០ ទៅ ៦០ ​ម៉ែត្រ​ប៉ុណ្ណោះ​ពី​នីវ៉ូ​ទឹកសមុទ្រ និង​មាន​អាយុ​កាល​មិន​យូរ​នោះទេ។

កោះ Oodaaq ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ៧០០​ គីឡូម៉ែត្រ​ភាគ​ខាង​ត្បូង​នៃ​ប៉ូល​ខាង​ជើង ខណៈដែន​កោះ​ថ្មី​មាន​ចម្ងាយ​ប្រមាណ ៧៨០​ គីឡូម៉ែត្រ​ភាគ​ខាង​ជើង​កោះ Oodaaq។

សាកលវិទ្យាល័យ​កូប៉ិនហាក បាន​ឱ្យដឹងក្នុង​សេចក្ដីថ្លែងការណ៍​កាលពី​ថ្ងៃសុក្រ​ថា កោះ​អត់មាន​ឈ្មោះ​នោះ ស្ថិត​នៅ​គ្រីនលែន​ភាគ​ខាង​ជើង​បំផុត​ និង​ជា​កោះ​មួយ​នៅ​ចុង​បំផុត​នៃ​ផែនដី។ ប៉ុន្ដែ​វាមាន​កម្ពស់​ត្រឹម​ចន្លោះពី ៣០ ទៅ ៦០​ ម៉ែត្រ​ប៉ុណ្ណោះ​ពី​នីវ៉ូ​ទឹកសមុទ្រ ហើយ​ រ៉ាសច៍​ បាន​និយាយថា វាអាច​មាន​អាយុ​កាល​មិន​យូរ​នោះទេ។

អ្នកស្រី បាន​លើកឡើង​ថា​៖ «​គ្មាន​នរណា​ដឹង​ថា តើវាអាច​នៅ​​រយៈ​ពេល​យូរ​ប៉ុន្មាន​ទៀតនោះទេ។ វាអាច​លិច​បាត់​ទៅតាម​អំណាច​នៃ​វាយ​ប្រហារ​របស់ព្យុះ​គ្រប់​ពេលវេលា​»។

ដែនដី​ស្វ័យ​គ្រីនលែន​របស់​ប្រទេស​ដាណឺំម៉ាក បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​ពិភពលោក​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយ​កាលពី​ឆ្នាំ ​២០១៩ ពេល​លោក​អតីត​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​និយាយថា លោក​ចង់​ទិញ​ដែនដី​កោះ​អាក់ទិក។

សំណើ​ដែល​ចាត់​ទុក​ជា «​​ទង្វើ​ល្ងីល្ងើ​» ដោយ​រដ្ឋាភិបាល​ដាណឺម៉ាក បាន​បង្ក​ភាព​តានតឹង​ផ្នែក​នយោបាយ​ តែ​ក៏​បាន​បង្ហាញ​ពី​ការ​ចាប់​អារម្មណ៍​របស់​អាមេរិក​មក​លើ​តំបន់​នេះ​ផង​ដែរ។

ដែនកោះ​​ក៏​បាន​រង​នូវ​ឥទ្ធិពល​បម្រែបម្រួល​អាកាសធាតុ​ជាមួយ​ការ​កើនឡើង​សីតុណ្ហភាព​រហូត​ដល់​រំលាយ​ផ្ទាំង​ទឹកកក​ ដែល​បង្ក​ជា​សញ្ញា​អាសន្ន​ចំពោះ​ការ​ហក់​ឡើង​នៃ​ទឹក​សមុទ្រ​៕ AFP/HR