ក្រុង​ញូវដែលី៖ ពេល​ ឡូរ៉ែន អាល់បែតូ ចាប់​ផ្ដើម​បង្រៀន​ភាសា​ព័រទុយហ្គាល់​នៅ​សាកលវិទ្យាល័យ Goa University និស្សិត​សល់​តាំង​ពី​សម័យ​អាណានិគម​កាន់​តែ​ខើច​តិច​ពី ១ ឆ្នាំ ទៅ ១ ឆ្នាំ​។

ទូទៅ​តាំង​រដ្ឋ​ឆ្នេរ​ Goa ដ៏​តូច ដែល​ធ្លាប់​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ក្រុង​លីសបោន​ ព័រទុយហ្គាល់ ហាក់​មាន​ការ​ប្រែប្រួល​ច្រើន​នៅ​លើ​ទឹកដី​កេរដំណែល​អឺរ៉ុប ៤៥០ ​ឆ្នាំ​ ក្រោយ​ពី​ការ​កាន់​កាប់​ដោយ​ឥណ្ឌា​ប៉ុន្មាន​ជំនាន់​ចុង​ក្រោយ​។

ផ្ទះសំបែង​សម័យ​អាណានិគម​ដ៏​ទ្រុឌ​ទ្រោម និង​ទំនោរ​បូលីវូដ​កើន​ឡើង វា​កាន់​តែ​រុញ​ច្រាន​នូវ​ស្លាកស្នាម​ប្រវត្ដិសាស្ដ្រ​បាត់បង់​បន្ដិច​ម្ដងៗ នៅ​លើ​ទីឋាន​ដែល​ព័រទុយហ្គាល់​ធ្លាប់​តែ​មាន​អំណាច។

អ្នកគ្រូ អាល់បែតូ បាន​ប្រាប់ AFP ថា​៖ «​កូនៗ​របស់​ខ្ញុំ​មិន​និយាយ​ភាសា​ព័រទុយហ្គាល់​នោះ​ទេ​។ ពួក​គេ​មិន​ឃើញ​សម្បូរ​កន្លែង​បង្រៀន​»។

អ្នក​រស់នៅ​ក្នុង​ឆ្នាំ​ ១៩៦១ ពេល​កង​ទ័ព​ឥណ្ឌា​ចូល​ដល់​ Goa និង​បាន​បញ្ចូល​ជា​ឧបសម្ព័ន្ធ​របស់​ប្រទេស​ខ្លួន បាន​រំឭក​ពី​ហេតុ​ការណ៍​នៃ​ការ​ផ្លាស់ប្ដូរ​របប​ក្នុង​ពេល​តែ ១ ​រាត្រី​។

សាស្ដ្រាចារ្យ​ភាសា​ព័រទុយហ្គាល់ អ្នកស្រី ឡូរ៉ែន អាល់បែតូ។ រូបថត AFP

ឥណ្ឌា​បាន​ទទួល​ឯករាជ្យ​ពី​ចក្រភពអង់គ្លេស​ក្នុង​ឆ្នាំ​ ១៩៤៧ ដែល​នាំ​ឱ្យ​ពលរដ្ឋ​ Goa ជា​ច្រើន​ទាមទារ​បញ្ចប់​អាណានិគម​ព័រទុយហ្គាល់​ផង​ដែរ​។ តែ​ពួកគេ​ហាក់​មិន​សូវ​មាន​សង្ឃឹម​ច្រើន​នោះ​ទេ​។

ហូណូរ៉ាតូ វែលហូ ជានាយក​សាលា​ចូល​និវត្ដន៍​ម្នាក់​បាន​និយាយ​ថា៖ «​វា​ពិត​ជា​អារម្មណ៍​ដ៏​ចម្លែក​មែនទែន​។ ការ​ផ្លាស់​ប្ដូរ​នេះ​ ពិត​ជា​ឆាប់​រហ័ស​ណាស់​»។

អ្នក​និពន្ធ ហេតា ផានឌីត បាន​និយាយ​ថា ការ​បាត់បង់​បន្ដិច​ម្ដងៗ​នៃ​សំណង់​អគារ​អាណានិគម​ មិន​ត្រឹមតែ​ជា​ការ​បាត់បង់​ស្ថាបត្យកម្ម​វ័យ​ចំណាស់​ប៉ុណ្ណោះ​។

អ្នកស្រី​បាន​ឱ្យ​ដឹង​​ថា​៖ «​ផ្ទះ​សំបែង​ទាំង​នោះ​ គឺ​ជា​ភ័ស្ដុតាង​នៃ​ប្រវត្ដិសាស្ដ្រ​របស់​​ដែនដី Goa។ ពួក​គេ​ គឺ​ជា​ប្រភពនៃ​វប្បធម៌​របស់​យើង​។ សព្វ​ថ្ងៃ​មានតែ​ផ្ទះ​ប៉ុន្មាន​ខ្នង​ប៉ុណ្ណោះ​ ដែល​ត្រូវ​បាន​ការពារ​ពី​ការ​អភិវឌ្ឍ​ ឬ​បំផ្លិច​បំផ្លាញ​»៕ AFP/HR