ក្រុង​ឡូសអេនជឺលេស៖ ក្រោយ​ពី​ពន្យា​ពេល​ជាច្រើ​នសប្ដាហ៍ និង​ការ​ស្ដាប់​​សារវនា​ច្រើន​លើក​ច្រើនសា កាន់យ៉េ វ៉េស «ដុនដា» បាន​ចេញ​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ។

អាប៊ុល​ដែលមាន​ចម្រៀង ២៧​ បទ រយៈ​ពេល ២​ ម៉ោង បាន​បង្ហាញ​នូវ​វត្ដមាន​តារា​ល្បីៗ​ជាច្រើន ដូចជា Jay-Z, The Weeknd, Travis Scott និង​ Lil Baby។

លើស​ពី​នេះទៀត Marilyn Manson ដែល​រង​ការ​ចោទ​ប្រកាន់​ពី​អំពើ​រំលោភ​សេពសន្ទវៈ និង​បាន​បំពាន​លើ​ស្ដ្រី​ជា​ច្រើន រួម​នឹង DaBaby ​​ទើប​បង្ក​ការ​ខឹង​សម្បា​ចំពោះ​ការ​បង្ហាញអត្ដចរឹក​មាក់ងាយ​ដល់​ក្រុម​ខ្ទើយអំឡុង​ពេល​សម្ដែង ក៏​ស្ថិត​នៅ​ក្នុង​អាល់ប៊ុម​ទី ១០ របស់​ វ៉េស ផង​ដែរ។

អតីត​ស្វាមី​តារា​ទូរទស្សន៍ គីម កាដាសៀន តារាចម្រៀង កាន់យ៉េ វ៉េស។ AFP

តារាចម្រៀង​សម្បូរ​រឿងអាស្រូវលោក គ្រីស ប្រោន (Chris Brown) ដែល​សារភាព​កំហុស​ចំពោះ​ការ​បំពាន​លើ​តារា​ចម្រៀង​ប៉ុប​ដ៏​ល្បី​ល្បាញ រីហាន់ណា ក្នុង​ឆ្នាំ​២០០៩ ក៏​បង្ហាញ​វត្ដមាន​ក្នុង​នាមជា​អ្នក​និពន្ធ​បទភ្លេង​ និង​ទំនុក​ច្រៀង​ចំពោះ​បទ «New Again»។

អាល់ប៊ុម ដែល​រំលេចតថភាព​ពី​ការ​ប្រោស​ប្រទាន​តាម​ជំនឿសាសនា​បន្ថែម​ជាមួយ​វិបត្ដិ​ផ្លូវចិត្ដ​នៃ​ឆាកជីវិតរបស់​ វ៉េស មាន​ការ​ផ្លាស់​ប្ដូរ​យ៉ាង​ខ្លាំង​លើ​រយៈ​ពេល​មួយ​ខែ​ចុង​ក្រោយ អំឡុង​ពេល​ការ​ស្ដាប់​សាវនាការ​របស់​ វ៉េស ដែលរៀបចំ​ឡើង​នៅ​ក្រុង​អាត្លង់តា ទីក្រុង​ឡាសវេហ្គាស និង​ឈីកាហ្គោ។

តារាចម្រៀង កាន់យ៉េ វ៉េស ច្រៀង​នៅលើ​ឆាក​​ក្នុង​កម្មវិធីសិល្បៈ​កន្លង​មក។ AFP

ទំនងថា វ៉េស នឹង​បន្ដ​កែប្រែ​បើទោះជា​បន្ទាប់​ពី​លោក​ចេញ​ផ្សាយ​អាល់ប៊ុម​នេះ​លើ​អ៊ីនធឺណិត​នៅ​ថ្ងៃ​អាទិត្យ​យ៉ាង​ណាក៏ដោយ។

«Donda» គឺ​ជាឈ្មោះ​របស់​ម្ដាយ​លោក ដែល​បាន​ស្លាប់​ក្នុង​ឆ្នាំ​ ២០០៧។ វាជា​អាល់ប៊ុម​បន្ទាប់​ពី​អាល់ប៊ុម​គ្រីស្ទី «Jesus Is King» ដែល​ឈ្នះ​ពាន Grammy ក្នុង​ឆ្នាំ​ ២០១៩។

នៅមុន​ពេល​ចេញ​​ផ្សាយ​អាល់ប៊ុម​ទី ១០ និង​ការ​លែងលះ​ជាសាធារណៈ លោក វ៉េស អាយុ ៤៤ ​ឆ្នាំ ក៏​បាន​ដាក់ពាក្យ​សុំ​ប្ដូរ​ឈ្មោះ​ដោយ​យក​ឈ្មោះ​រហស្សនាម​ «យ៉េ» ផង​ដែរ៕ AFP/HR

អតីត​ស្វាមី​តារា​ទូរទស្សន៍ គីម កាដាសៀន តារាចម្រៀង កាន់យ៉េ វ៉េស។ AFP

តារាចម្រៀង កាន់យ៉េ វ៉េស ច្រៀង​នៅលើ​ឆាក​​ក្នុង​កម្មវិធីសិល្បៈ​កន្លង​មក។ AFP