ក្រុង​បាងហ្គុយ៖ ដោយ​បាន​ស្ទាបអង្អែល​ ដេបុងហួ កូលី បាន​លាបថ្នាំ​ក្រចក​ដៃភ្ញៀវ​នៅ​ក្នុង​ហាង​សាឡាន​របស់​លោក​ក្នុង​ទីក្រុង​បាងហ្គុយ សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល​។ ខណៈ​ឧស្សាហកម្ម​​ធ្វើក្រចកនៅតំបន់​ផ្សេង​ទៀត​នៃពិភពលោក​គឺជា​ការងារ​របស់​ស្ដ្រី នៅ​ទីក្រុង​ហាងហ្គុយ វា​ជា​កិច្ចការ​របស់​បុរស​ផ្ដាច់មុខ។

លោក ដេបុងហួ កូលី បាន​និយាយថា​៖ «​នៅទីក្រុង​បាងហ្គុយ​នេះ ស្ដ្រី​មិនចាប់​អារម្មណ៍​ការងារ​ធ្វើ​ក្រចក​ទេ​។ ដូច្នេះ​បុរស​ជា​អ្នក​ធ្វើ​វា​។ តាំងពី​ដើម​ឡើយ វាជា​កិច្ចការ​របស់​ជនជាតិ​កុងហ្គោ ហើយ​ពួកគេ​ធ្វើ​ដំណើរ​ចុះ​ឡើងៗ ដែល​មិន​ងាយស្រួល​សម្រាប់​ស្ដ្រី​ភេទ​។ ទម្លាប់​នេះ ក៏​មាន​រៀងរហូត​មក»។

អ្នក​ធ្វើ​ក្រចក​អាយុ ២៧​ ឆ្នាំ និង​ជា​ម្ចាស់​សាឡន​ក្រចក​រូបនេះ បាន​ប្រាប់ AFP ថា៖ «​រៀង​រាល់​ចុងសប្ដាហ៍ មាន​មនុស្ស​ម្នា​ចូល​ច្រើន​ ហើយ​ភ្ញៀវ​របស់​ខ្ញុំ​ភាគ​ច្រើន​ជា​នារី​។ មុខ​របរ​របស់​ខ្ញុំ​ដំណើរ​ការ​ល្អ​ ហើយ​ខ្ញុំ​រក​ចំណូល​ចិញ្ចឹម​ជីវិត​ដូច​បុរស​ៗ​ដទៃ តែ​ថ្ងៃណាមួយ ខ្ញុំ​នឹង​វិល​ទៅ​បន្ដ​ការ​សិក្សា​វិញ​»។

ទិដ្ឋភាព​សាឡន​ និង​កន្លែង​ធ្វើក្រចក ដែល​មានសុទ្ធតែចាងបុរសៗ​នៅអាហ្វ្រិកកណ្ដាល។ AFP

លោក​បាន​សហការ​ជាមួយ​​ប្អូន​ប្រុស​ឈ្មោះ អេមម៉ានូអែល កូលី ដែល​ធ្វើ​ការ​នៅ​ហាង​សាឡន​ដើម្បី​យក​ប្រាក់​បង់​ថ្លៃសិក្សា​ផ្នែកពេទ្យ​របស់​ខ្លួន​។ លោក អេមម៉ានូអែល អាយុ ២៥​ឆ្នាំ បាន​ជួយ​រៀបចំ​ទុកដាក់ថ្នាំ​ក្រចក​​ក្នុង​កន្ដ្រក​ ខណៈ​បង​ប្រុស ដេបុងហួ បិតកាវ​លើ​ក្រចក​ក្លែងក្លាយ​រចនា​លើ​ក្រចក​ដៃ​ឱ្យ​ភ្ញៀវ។

លោក ដេបុងហួ បាន​និយាយ​ពេល​ទទួល​ឆែកធនាគារ​ពី​ប្អូន​ប្រុស​ថា៖ «​ខ្ញុំ​ធ្វើ​បែប​នេះ​ យ៉ាង​ហោចណាស់ ខ្ញុំ​បាន​លុយ​ពី​វា​។ គោល​បំណង​គឺត្រូវ​រក​លុយ​។ ដូច្នេះ ខ្ញុំ​មិន​ចាំ​បាច់​នៅ​ស្ងៀមៗ និង​ដើរ​ទាត់​ខ្យល់​នោះទេ​។ ខ្ញុំ​ចូលចិត្ដ​ការងារ​ជា​អ្នក​ធ្វើ​ក្រចក​»។

ស្ថិត​ក្នុង​ប្រទេស​អភិវឌ្ឍតិច​តួច​បំផុត​លំដាប់​ទីពីរ​ក្នុង​លោកលើបញ្ជី​របស់​អង្គការ​សហប្រជាជាតិ ដោយសារតែ​សង្គ្រាម​ស៊ីវិល​ញាំញី​តាំងពី​ឆ្នាំ​២០១៣ អត្រា​អ្នក​អត់​មានការងារ​ធ្វើ​មាន​ ២៤,២​ភាគរយ ហើយ​បណ្ដា​ប្រទេស​ជាច្រើន​នៅតំបន់​អាហ្វ្រិក​កណ្ដាល ត្រូវបាន​បង្ខំ​ឱ្យ​ចូល​ក្នុងពិភព​សេដ្ឋកិច្ច​ក្រៅ​ផ្លូវការ​ដើម្បី​រក​ប្រាក់​ចម្អែត​ក្រពះ​។

ជាភ្ញៀវ​ម្នាក់ ផេនីណា មាន​ក្ដីរីករាយ​ជាមួយ​លទ្ធភាព​សម្រស់​ និង​ក្រចកដៃ​​ស្រស់ស្អាត​ក្រោយ​មក​ទទួល​សេវាកម្ម​ពីសំណាក់​ម្ចាស់សាឡន​ប្រុស​រូប​នេះ​រួច។

អតិថិជនភាគច្រើន​ជាង​នារី​រង់​ចាំ​ធ្វើ​ក្រចក​ពី​ម្ចាស់​បុរស​សង្ហារ​។ AFP

កញ្ញា និយាយថា​៖ «​គាត់​ចេះដាក់​រោមភ្នែក​ និង​ក្រចក​ក្លែងក្លាយ​យ៉ាង​ស្រស់ស្អាត។ ពិតជា​ល្អ​មែនទែន​។ ពេល​ឃើញ​ស្នាដៃគាត់ មនុស្ស​ម្នា​តែងតែ​សួរថា នរណា​ជាអ្នក​ធ្វើ​ឱ្យ? នោះ​ហេតុ​មូលហេតុដែល​ខ្ញុំ​ត្រូវមក​ទីនេះ​»។

ភ្ញៀវ​របស់​ពួកគេ​មិន​ត្រឹមមានតែ​នារីៗ​នោះទេ។ លោក ដេបុងហួ ម្ដងកាល ក៏ធ្វើ​ក្រចក​ឱ្យ​ភ្ញៀវ​បុរស​ ហើយ​ តាយវូ គឺជា​អតិថិជន​ប្រចាំ​ម្នាក់​។

លោក​បាន​និយាយ​ថា៖ «​រៀង​រាល់​ចុងសប្ដាហ៍ ថ្ងៃសៅរ៍ និង​អាទីត្យ មនុស្សម្នា​មកទីនេះ រួមទាំង​ខ្ញុំ​ផង​ដែរ។ ខ្ញុំ​មក​ធ្វើ​ក្រចក​។ បើ​វា​កខ្វក់​ពេក ខ្ញុំ​មក​ជួប ដេបុងហួ ឱ្យសម្អាត​វា។ ខ្ញុំពិតជា​ពេញចិត្ដ​»៕ AFP/HR

អតិថិជនភាគច្រើន​ជាង​នារី​រង់​ចាំ​ធ្វើ​ក្រចក​ពី​ម្ចាស់​បុរស​សង្ហា​។ AFP