ក្រុងញូវយ៉ក៖ បុរាណវត្ថុ​វិទូមួយក្រុម ដែល​ត្រួតពិនិត្យ​សំណល់ធាតុ​​ជន​រង​គ្រោះ​ពី​ការ​ផ្ទុះ​ភ្នំភ្លើង​ Mount Vesuvius ក្នុង​ឆ្នាំ ​៧៩ បាន​រក​ឃើញ​ថា មនុស្សរស់នៅ​តំបន់​ឆ្នេរ​ទទួល​ទាន​ត្រី​ច្រើន​ជាង​ពលរដ្ឋ​អ៊ីតាលី​សម័យ​ទំនើប ដោយ​បុរស​ៗ​មានអាទិភាព​ទទួល​ទាន​អាហារ​ច្រើន​ជាង​ស្ដ្រី។

ក្រុម​អ្នក​ស្រាវជ្រាវ​ដឹកនាំដោយក្រុម​ការងារ​មក​ពី​សាកលវិទ្យាល័យ​យ៉ក បាន​ធ្វើការ​វិភាគ​លើ​អាមីណូ​អាស៊ីដ ដែល​ផលិត​ប្លុក​ប្រូតេអ៊ីន ចំពោះ​ឆ្អឹង​មនុស្ស​ពេញ​វ័យ ១៧​ នាក់ ត្រូវបាន​ធ្វើ​កំណាយ​ពី​ទីក្រុង​ Herculaneum ជា​រីសត​មាត់​ឆ្នេរ​ដ៏ពេញ​និយម ដែល​នៅ​កប់​ក្រោម​ផេះផង់​ភ្នំភ្លើង​រហូត​ដល់​សតវត្សរ៍​ទី១៨។

ក្រុម​ស្រាវជ្រាវ បាន​សរសេរ​ននៅក្នុង​ព្រឹត្ដិបត្រ Science Advances កាលពីថ្ងៃពុធ​ថា ដោយ​សិក្សា​ពី​រវាង​កាបោន និង​អាតូម​ អាមីណូ អាស៊ីដ អ៊ីដ្រូសែន ពួកគេ​អាច​ញែក​ភាព​ខុស​គ្នា​រវាង​ក្រុម​អាហារ​ជាមួយ​កម្រិត​វិធិសាស្ដ្រ​ញែក​​ល្បាយ​ប្រភេទ​ថ្មី។

ជាអ្នក​ដឹកនាំ និង​និស្សិត​បេក្ខភាព​បណ្ឌិត ស៊ីលវីយ៉ា សុនស៊ីន បាន​ប្រាប់ AFP ថា ទីក្រុង Herculaneum បាន​ផ្ដល់​នូវ «ស្លាក​ស្នាម​វិសេស» ក្នុងការ​សិក្សា​អំពី​របប​អាហារ​ប្រវត្ដិសាស្ដ្រ ដោយសារ​គ្រោះ​មហន្ដរាយ​ធម្មជាតិ​បាន​ផ្ដល់​ពន្លឺ​ដល់​ក្រុម​បុរាណ​វត្ថុ​វិទូ​​ផ្ដោត​លើ​ពេលវេលា​ជាក់លាក់។

ទិដ្ឋភាព​ទូទៅ​នៃ​តំបន់​បុរាណវត្ថុ​វិទ្យា​នៃ​ទីក្រុង​បុរាណ ​Herculaneum ក្នុងក្រុង Ercolano ប្រទេសអ៊ីតាលី។ ​AFP

លោក សុនស៊ីន បាន​និយាយថា​៖ «​យើង​បាន​រក​ឃើញ​ចំនួន​សត្វ​សមុទ្រ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ស្ដីពី​របប​អាហារ​របស់​មនុស្ស​សម័យ​នោះ ជាពិសេស បើ​ធៀប​នឹង​មនុស្ស​នៅ​មេឌីទែរណេ​សម័យ​ទំនើប​ ដោយ​ពួកគេ​ទទួលទាន​គ្រឿង​សមុទ្រ​លើស ៣​ដង​នា​ពេល​បច្ចុប្បន្ន​»។

ប្រព័ន្ធ​លូ​បង្ហូរ​ទីក្រុង Herculaneum ពេញទៅដោយ​ឆ្អឹង​ត្រី ជា​អ្វីដែល​ការ​ស្រាវជ្រាវ​បាន​បង្ហាញច្បាស់។ ពពួកសត្វ​សមុទ្រ​មួយ​ចំនួនមាន​ ត្រី​ផរជី ត្រី​ធូណា និង​ពពួក​អយស្ទើរ។

ពួកគេ​ក៏​បាន​រក​ឃើញ​គម្លាត​ភេទ​ខុសគ្នា​ឆ្ងាយ​ក្នុង​ចំណោម​ក្រុម​អាហារ​ទាំង​នោះ ដោយជាមធ្យម​​បុរស​ទទួលទាន​​ប្រូតេអ៊ីនគ្រឿង​សមុទ្រ​​ ៥០​ ភាគរយ​លើស​ស្ដ្រី។

លោក​រំពឹងថា ការ​ស្រាវជ្រាវ​បន្ទាប់​អំពី​របៀប​នៃការ​ផ្លាស់​ប្ដូរ​របប​អាហារ​យ៉ាង​ឆាប់​រហ័ស ពេល​មនុស្ស​បុរេប្រវត្ដិ​ចេះ​ប្ដូរ​ពី​សកម្មភាព​ប្រមាញ់​ប្រមូល​ផ្ដុំ​មក​ជា​ការ​បង្ក​បង្កើន​ផល​វិញ​៕ AFP/HR