ក្រុង​មូស្គូ៖ សារមន្ទីរ​ហ៊ើមីថេច ​​រុស្ស៊ី ជា​ទីកន្លែង​រក្សា​ទុក​វត្ថុ​សិល្បៈ​ធំ​បំផុត​ក្នុង​ពិភពលោក​ បាន​ប្រកាស​កាល​ពី​ថ្ងៃ​អង្គារ​ថា ខ្លួន​នឹង​លក់​វត្ថុ​សិល្បៈ​ជា​ច្រើន​ រួមទាំង ស្នាដៃ​របស់​វិចិត្រករ ឡេអូណាដូ ដា វ៉ាំងស៊ី ក្នុង​ទម្រង់​បច្ចេកវិទ្យា​ឌីជីថល​ (NFT)។

សារមន្ទីរ​នៅ​ក្រុងសេនត៍ ភើតធើរប៊ើក ដែល​សហការជាមួយ​ Binance NFT នឹង​ធ្វើ​ការ​ដាក់​លក់​ដេញ​ថ្លៃ​ចាប់​ផ្ដើម​ពី​ថ្ងៃ​អង្គារ​ រហូត​ដល់​ថ្ងៃទី ៧ ខែ​កញ្ញា។ នេះបើយោងតាម​សេចក្ដីថ្លែងការណ៍​របស់​សារមន្ទីរហ៊ើមីថេច។

NFT ជា​វត្ថុ​ឌីជីថល​ភ្ជាប់​ជាមួយ​វិញ្ញាបនបត្រ​ពីភាព​ត្រឹម​ត្រូវ​តាម​ផ្លូវ​ច្បាប់ បង្កើតឡើង​ដោយ​បច្ចេកវិទ្យា​ប្លុកឆែន ដែល​ស្គាល់​ជារូបិយបណ្ណ​ crypto។ ​​វា​មិន​ត្រូវបាន​ធ្វើក្លែង​ក្លាយ ឬលួច​នោះទេ។

ស្នាដៃ​ចម្លង​ពី​សិល្បករ​ល្បីៗ​ក្នុង​ប្រវត្តិសាស្ត្រ​ដូចជា ឡេអូណាដូ ដា វ៉ាំងស៊ី​ វីនសិន វ៉ាន់ហ្គច និង ក្លដ ម៉ុនណេត នឹង​ត្រូវ​ដាក់លក់។

រយៈ​ពេល​ជាច្រើន​ឆ្នាំ​មកនេះ NFT កាន់តែ​ទទួល​បាន​ភាព​ពេញ​និយម​ដោយ​ក្រុម​អ្នក​ប្រមូល​វត្ថុ​សិល្បៈ​ ដោយ​ស្នាដៃ​ខ្លះ​អាច​លក់​ក្នុង​តម្លៃរាប់​លាន​ដុល្លារ។

សារមន្ទីរហ៊ើមីថេច នឹង​ដាក់​បង្ហាញ​វត្ថុ​សិល្បៈ​មួយ​ចំនួន​លើ​បច្ចេកវិទ្យា NFT រួមទាំង​ស្នាដៃ​ចម្លង​ម៉ាដូណា លីតតា របស់​វិចិត្រករ ឡេអូណាដូ ដា វ៉ាំងស៊ី ក៏ដូចជា​ វីនសិន វ៉ាន់ហ្គច វិចិត្រករ​ ក្លដ ម៉ុនណេត និង វ៉ាស៊ីលី​ ខានឌីនស្គី​។

តម្លៃ​ស្នាដៃ​សិល្បៈ​នីមួយៗ​ត្រូវបាន​កំណត់​ចាប់​ពី ១​ ម៉ឺន​ដុល្លារ​ប៊ីណាន់ ជា​រូបិយបណ្ណ crypto យក​តាម​លំនាំ​រូបិយបណ្ណ​ដុល្លារ​អាមេរិក។ ប្រាក់​ចំណូល​ពី​ការ​លក់ទាំង​អស់​នឹង​ដាក់​ជា​សម្បត្ដិ​របស់​សារមន្ទីរ។

ទិដ្ឋភាព​ខាង​ក្រៅ​អគារ​សារមន្ទីរ​ហ៊ើមីថេច ក្នុង​ទីក្រុងសេនត៍ ភើតធើរប៊ើក ប្រទេស​រុស្ស៊ី។ ​AFP

វត្ថុ​សិល្បៈ​ឌីជីថល NFT នីមួយៗ​នឹង​ដាក់​ចេញ​ជា​ពីរ​ចំណែក ដោយ​មួយ​​ទុក​នៅ​សារមន្ទីរ និង​មួយ​ទៀត​ប្រគល់​ជូន​អតិថិជន។ ទិន្នន័យ​ធំ​របស់​ NFT នឹង​រួម​បញ្ចូល​ទាំង​ហត្ថលេខា​នាយក​សារមន្ទីរ Hermitage លោក Mikhail Piotrovsky។

លោក​បាន​ឱ្យដឹង​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា​៖ «​សារមន្ទីរ​ហ៊ើមីថេច គឺជាអ្នក​​ច្នៃ​បង្កើត​ដ៏​អភិរក្ស ​និង​សារមន្ទីរដ៏​អភិរក្ស​ ដែល​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ចុង​ក្រោយ​បំផុត​»។

បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ១៧៦៤ និង​ជា​អតីត​រាជវាំង​រដូវ​រងា​របស់​រាជវង្ស​រុស្ស៊ី សារមន្ទីរ Hermitage ជា​កន្លែង​រក្សា​ស្នាដៃ​សិល្បៈ​ជាង ៣​លាន​ផ្ទាំង​»៕ AFP/HR

ស្នាដៃ​ចម្លង​ពី​សិល្បករ​ល្បីៗ​ក្នុង​ប្រវត្តិសាស្ត្រ​ដូចជា ឡេអូណាដូ ដា វ៉ាំងស៊ី​ វីនសិន វ៉ាន់ហ្គច និង ក្លដ ម៉ុនណេត នឹង​ត្រូវ​ដាក់លក់។

ស្នាដៃ​ចម្លង​ពី​សិល្បករ​ល្បីៗ​ក្នុង​ប្រវត្តិសាស្ត្រ​ដូចជា ឡេអូណាដូ ដា វ៉ាំងស៊ី​ វីនសិន វ៉ាន់ហ្គច និង ក្លដ ម៉ុនណេត នឹង​ត្រូវ​ដាក់លក់។