ក្រុងហេនណាវេស៊ី៖ ​​​​ព្រះវិហារ​​អូថូដុក ​វ៉ាឡាម៉ូ ក្នុង​ប្រទេស​ហ្វាំងឡង់ តែងតែ​ទទួល​ភ្ញៀវ​ប្រមាណ ១៦​ ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំ ​​ភាគច្រើន​មក​ពី​អឺរ៉ុប និង​រុស្ស៊ី ដែល​មក​ទទួល​យក​នូវ​បទពិសោធ​សេចក្ដី​ស្ងប់សុខ​ និង​ពង្រឹង​ចំណេះដឹង​ផ្នែក​និកាយ​អូថូដុក​ ក៏ដូចជា​ភ្លក្ស​រសជាតិ​ស្រា​វីស្គី​ដ៏ធំបំផុត​ប្រចាំ​ប្រទេស។

លោកឪពុក មីកែល ដែល​មាន​ពុក​ចង្ការ​វែង ពាក់​មួក​ពណ៌ខ្មៅ និង​គ្រង​ឈុត​ខ្មៅ​ បាន​និយាយ​ថា៖ «​ប៉ុន្ដែ​ដោយសារ​វិបត្ដិកូវីដ ១៩ យើង​មិនសូវ​ទទួល​ភ្ញៀវ​ដូច​មុន​នោះទេ​ ដែល​ធ្វើ​ឱ្យ​​ប៉ះពាល់​ដល់​ការ​បរិច្ចាគ​ និង​ចំណូល​ពី​ទេសចរណ៍​»។​

យ៉ាងណាមិញ ព្រៃ​ដែល​បុព្វ​សាសនា​ទាំងនោះ​បានទិញ​ពេល​ពួកគេ​ភៀសខ្លួន​ពី​សង្គ្រាម​លោកលើកទី២ បាន​ក្លាយជា​ប្រភព​ចំណូល​សេដ្ឋកិច្ច​អំឡុង​ពេល​ពិភពលោក​ជួប​វិបត្ដិ​សុខភាព​នេះ។

បុព្វជិក​កាប់​ និង​លក់​ដើម​ឈើ​មានតម្លៃ ដោយ​ការ​កាប់​ត្រូវ​បានដាំកូនឈើ​​ជំនួសឡើងវិញ។ AFP

ដោយ​ប្រឈម​ការ​បាត់​បង់​ចូល​ប្រមាណ​មួយភាគ​បី​នៃ​ទឹក​ប្រាក់ ៣,៥​លាន​ដុល្លារ​ បុព្វជិក​ទាំងនោះ​ជ្រើស​យក​ការ​កាប់​ និង​លក់​ដើម​ឈើ​មានតម្លៃ ដោយ​ការ​កាប់​ត្រូវ​បានដាំកូនឈើ​​ជំនួសឡើងវិញ។

លោក​អាចារ្យ​វ័យ ៤០​ ឆ្នាំ បាន​ប្រាប់ AFP ថា​៖ «​ចំណូល​បាន​មក​ពី​ព្រៃ​ឈើ​បាន​សង្គ្រោះ​ពួក​យើង​ និង​ជួយ​ស្ដា​រសេដ្ឋកិច្ច​ដែល​បាត់​បង់​ដោយសារ​កូវីដ​»។

ក្រោយ​រយៈ​ពេល​យ៉ាង​តិច ៦​សតវត្សរ៍​នៅលើ​ដែន​កោះ​ក្នុង​ផ្ទៃ​បឹង​ធំ​បំផុត​នៅ​អឺរ៉ុប ឡាដូហ្គា បុព្វជិក​អូថូដុក​ ជាង ២០០ ​នាក់ ស្ថិត​ក្នុង​ចំណោម​មនុស្ស​រាប់​ម៉ឺន​នាក់​ដែល​ត្រូវបាន​ជម្លៀស​ក្នុង​ឆ្នាំ​១៩៤០ ពេល​ខេត្ដ​ឃែលីយ៉ា ភាគ​ខាង​កើត​ ត្រូវបាន​ដាក់​ក្រោម​នឹមត្រួត​ត្រា​របស់​សហភាព​សូវៀត។

លោកឪពុក មីកែល ដែល​មាន​ពុក​ចង្ការ​វែង ពាក់​មួក​ពណ៌ខ្មៅ និង​គ្រង​ឈុត​ខ្មៅ​។ AFP

កម្មករ​មួយ​ក្រុម ស្រោប​ឈុត​ការពារ​មូស​ពី​ក្បាល​ដល់​ចុង​ជើង ដើរ​ត្រាច់ចរ​ក្នុង​ព្រៃ​ទំហំ ៦​ ហិកតា​ បំណង​កាត់​ដើម​ឈើអាយុ​កាល​ជរា​ និង​ដាំ​កូន​ឈើ​ឡើង​វិញ។

រ៉ៃម៉ូ អាស៊ីកៃនេន អ្នកជំនាញ​ព្រៃ​ឈើ ដែល​កាលពី​ ៧​ ឆ្នាំមុន ចាប់ផ្ដើម​ធ្វើការ​ជាមួយ​បុព្វ​ជិក​សាសនា​ទាំងនោះ​ដើម្បី​ជួយ​ពួកគេ​គ្រប់​គ្រង​ព្រៃ​ចំនួន ៤០០ ​ហិកតា បាន​និយាយថា​៖ «​តំបន់​នេះ កំពុង​ត្រូវបាន​ប្រែក្លាយ​ជាតំបន់​ដាំដុះ​ថ្មី តែប៉ុន្មាន​ ៦ ​ខែ ក្រោយ​ដើមឈើត្រូវបាន​កាប់​ផ្ដួល»។

ព្រះវិហារ​ វ៉ាឡាម៉ូ គឺជា​ព្រះវិហារ​គ្រិស្ដ​អូថូដុក តែមួយគត់​ក្នុង​ប្រទេស​ប្រកាន់​និកាយ​ប្រូតេស្ដង់​ នៅហ្វាំងឡង់ ដែល​មាន​សមាជិក​របស់​ខ្លួន ៦​ម៉ឺន​នាក់​ ដែល​ស្មើនឹង​ប្រមាណមួយ​ភាគ​រយ​នៃ​ប្រជាជន​សរុប។

ព្រះវិហារ​​អូថូដុក ​វ៉ាឡាម៉ូ ក្នុង​ប្រទេស​ហ្វាំងឡង់ តែងតែ​ទទួល​ភ្ញៀវ​ប្រមាណ ១៦​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំ ​​ភាគច្រើន​មក​ពី​អឺរ៉ុប និង​រុស្ស៊ី។ AFP

លោក​ឪពុក​ មីកែល បាន​បន្ដ​ថា ខណៈ​វិបត្ដិ​កូវីដ បាន​រ៉ាំងស្ទះ​ដល់​ដំណើរ​របស់​ភ្ញៀវ យុវជន​កាន់តែ​ច្រើន​ចាប់​ផ្ដើម​មក​លេង​ទីនេះ។ ​

លោក​លើក​ឡើង​ថា៖ «​មនុស្ស​កាន់តែច្រើន​ពេលនេះ​ក៏​កំពុង​និយាយ​ពី​យើង​ដែរ ដោយ​ពួកគេ​បាន​ឱ្យ​​ដឹង​ថា ពួកគេ​ចាប់​អារម្មណ៍​បួស​ជា​បុព្វជិក។ ពួកគេ​ប្រហែលជា​ពេលវេលា​ច្រើន​គិត​ពី​បញ្ហា​សាសនា​ ខណៈ​ជីវិត​កន្លង​មក​តែងតែជួប​បញ្ហា​ស្មុគស្មាញ​»៕ AFP/HR

បុព្វជិក​កាប់​ និង​លក់​ដើម​ឈើ​មានតម្លៃ ដោយ​ការ​កាប់​ត្រូវ​បានដាំកូនឈើ​​ជំនួសឡើងវិញ។ AFP