ក្រុង​កូឡុំបូ៖ មហិច្ឆតា​របស់​ស្រីលង្កា​ចង់​ក្លាយជា​ដែនដីផលិត​ស្បៀង​សរីរាង្គ​មួយ​រយ​ភាគរយ​ដំបូង​បំផុត​ក្នុង​ពិភពលោក​ បាន​​គំរាម​កំហែង​ដល់​ឧស្សាហកម្ម​តែ​ដ៏​មាន​តម្លៃរបស់​ខ្លួន​ និង​បាន​បង្ក​ជា​ក្ដី​កង្វល់​ពី​គ្រោះ​មហន្ដរាយ​ដំណាំ​កាន់តែធំ​ ដែល​កាន់តែធ្វើ​ឱ្យ​ដុន​ដាប​ចំពោះ​សេដ្ឋកិច្ចជាតិ។

ប្រធានាធិបតី លោក​ ហ្គូតាបាយ៉ា រ៉ាចាបាកសា បាន​ហាមឃាត់​ការប្រើ​ប្រាស់​ជី​គីមី​នា ​ឆ្នាំ​នេះ​ ដើម្បី​ត្រៀម​ការ​ប្រកួត​ប្រជែង​ដំណាំ​សរីរាង្គ​ តែ​ម្ចាស់​ចម្ការ​តែ​ជាច្រើន​ទស្សន៍ទាយ​ពី​ជោគ​វាសនា​របស់​ពួកគេ​ថា ដំណាំ​តែ​នឹង​ទទួល​បរាជ័យ​មិន​លើសពី​ខែ​តុលា ដោយ​រុក្ខជាតិ​ស៊ីណាម៉ុន ម្រេច និង​ដំណាំទ្រទ្រង់​ ដូចជា អង្ករ ក៏​ប្រឈម​នឹង​បញ្ហា​ផង​ដែរ។

គ្រូតែ ហេមេន ហ្គាណារ៉ាត់ ជា​អ្នក​ជំនាញ​ម្នាក់​ចណោម ៤៦​ នាក់ ដែល​ត្រូវបាន​ជ្រើស​រើស​ដោយ​លោក​ប្រធានាធិបតី ដើម្បី​ដឹកនាំ​ឈាន​សម្រេច​គោល​ដៅ​ដំណាំ​សរីរាង្គ​ មាន​អារម្មណ៍​បារម្ភ​កាន់តែ​ខ្លាំង។

«តែ​ព្រហ្មចារី ស» លោក ហេមេន ហ្គាណារ៉ាត់ អាច​លក់​ក្នុង​តម្លៃ១គីឡូក្រាម​ ២​០០០​ដុល្លារ។ AFP

លោក ហ្គាណារ៉ាត់ បាន​និយាយ​នៅ​ចម្ការតែ​ក្នុង​ក្រុង អាហានហ្គាម៉ា នៃ​តំបន់​ជម្រាល​ភ្នំ​ចម្ងាយ​ប្រមាណ ១៦០ ​ម៉ែត្រ​ភាគ​ខាង​ត្បូង​ក្រុង​កូឡុំបូ។

បុរសវ័យ ៧៦ ​ឆ្នាំ ដែល​ដាំ​តែ​មានត​ម្លៃ​ថ្លៃ​បំផុត​មួយ​ក្នុង​ពិភពលោក បារម្ភ​ថា ដំណាំ​ប្រចាំ​ឆ្នាំ​មធ្យម​ ៣០ ម៉ឺន​តោន​​របស់​ស្រីលង្កា​ នឹង​ត្រូវ​បាត់​បង់​ពាក់​កណ្ដាល​ បើ​រដ្ឋាភិបាល​មិន​ផ្លាស់​ប្ដូរ​ជំហរ។

ជីគីមី និង​ថ្នាំ​សម្លាប់​សត្វ​ល្អិត ស្ថិត​ក្នុង​ចំណោម​នៃការ​នាំ​ចូល​ផង​ដែរ រួមទាំង រថយន្ដ និង​គ្រឿង​បន្លាស់​ ដែល​រដ្ឋាភិបាល​ បាន​បញ្ឈប់​ដើម្បី​ទប់​ទល់​នឹង​បញ្ហា​កង្វះ​រូបិយបណ្ណ​បរទេស។

មហិច្ឆ​ស្រីលង្កា​ចង់​ក្លាយជា​ដែនដីផលិត​ស្បៀង​សរីរាង្គ​ ១០០%​​ គំរាមកំហែង​ដល់ដំណាំតែ។​ AFP

ប៉ុន្ដែ​តែ​គឺ​ជា​ផលិតផល​នាំ​ចេញ​តែមួយ​មុខ​ដ៏ធំ​បំផុត​របស់​ស្រីលង្កា ដែលរក​ចំណូល​បាន​ជាង ១,២៥ ​ពាន់​លាន​ដុល្លារ​ ក្នុង ១ ​ឆ្នាំ ដោយ​ស្មើ​នឹង ១០​ ភាគរយ​ នៃ​ចំណូល​ចាំចេញ​សរុប​របស់​ប្រទេស។

លោក ហ្គាណារ៉ាត់ ដែលយីហោ «តែ​ព្រហ្មចារី ស» អាច​លក់​ក្នុង​តម្លៃ ២​ ០០០​ ដុល្លារ មួយ​គីឡក្រាម ត្រូវបាន​ដក​ចេញ​ពី​​ក្រុម​សេដ្ឋកិច្ច​សង្គម​បៃតង​របស់​លោក រ៉ាចាបាកសា ក្រោយ​មាន​ការ​ជំទាស់​ជាមួយ​លោក​ប្រធានាធិបតី។

កម្មករ​ធ្វើ​ការ​នៅ​ចម្ការ​តែ ព្រហ្មចារី​ ស ក្នុង​ក្រុង​អាហាន់ហ្គាម៉ា។ AFP

លោក​បាន​និយាយ​ថា តែ Ceylon របស់​ប្រទេស មាន​សមាសធាតុ​គីមី​តិច​តួច​បំផុត​ជាង​បណ្ដា​តែ​ប្រភេទដទៃ​ទៀត​ និង​មិន​បង្ក​ការ​គំរាម​កំហេង​ដល់​សុខភាព​​ឡើយ។

ដំណាំ​តែ​លផលិត​​បាន​ក្នុង​បរិមាណ​កំណត់ត្រា​ ១៦ ម៉ឺន​តោន មួយ​ឆមាស​ដំបូង​ក្នុង​ឆ្នាំ​២០២១ ដែលអរគុណ​ដល់​អាកាស​ធាតុ​ល្អ និង​ស្ថុប​ជី​ចាស់​ តែ​ការ​ប្រមូល​ផល​ចាប់ផ្ដើម​ធ្លាក់​ចុះ​ក្នុង​ខែ​កក្កដា។

សមាគម​ម្ចាស់​រោងចក្រ​តែ បាន​ឱ្យដឹង​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា​៖ «​ដោយ​ការ​ដួល​រលំ​នៃ​ផលិតកម្ម​តែ ការងារ​មនុស្ស​ជាង ៣​លាន​នាក់នឹង​រងឥទ្ធិពល​នេះ​ផងដែរ»៕ AFP/HR

កម្មករ​ធ្វើ​ការ​នៅ​ចម្ការ​តែ ព្រហ្មចារី​ ស ក្នុង​ក្រុង​អាហាន់ហ្គាម៉ា។ AFP