ក្រុង​ប៉ារីស៖ កាលពី​ឆ្នាំមុន ពេល​បារាំង​ផ្ដើម​មាន​វិធានការ​ការពារ​បរិវេណ​​ស្មៅសមុទ្រ​មេឌីទែរណេ​ ដោយ​ហាមឃាត់នាវា​ធំៗ​បោះ​យុថ្កា​ក្បែរ​តំបន់​រុក្ខជាតិ​​ទឹកប្រៃ​​ លោក Yves-Marie Loudoux ហាក់​មាន​ការ​ស្រពិចស្រពិល​ចំពោះ​វិធានការនេះ។

អ្នក​ដឹកនាំ​នាវា ​Ocean Sapphire ប្រវែង ៤១ម៉ែត្រ លោក Loudoux ស្រាប់តែ​ដឹងថា លោកលែងអាច​រំកិល​នាវា​ទៅ​ចំណត​ដូច​រាល់​បាន​ទៀត ដោយសារ​វានៅ​ក្បែរ​បរិវេណ​ងាយ​ផុតស្រួល ដែល​មាន​ពពួក​ស្មៅ​ «ស្មៅ​នេពធូន» នៅ​ឆ្នេរ​ ខូស៊ីកា ដែនដីបារាំង។

លោក​បាន​រំឭកថា​៖ «យើង​គ្មាន​ជម្រើស​អ្វី​ផ្សេងទៀត យើង​ត្រូវបាន​បង្ខំ​ឱ្យ​បង្វែ​ចង្កូត​ទៅចត​នាវា​នៅ​កន្លែង​ផ្សេង​ ដោយ​ទៅ​ឆ្ងាយ​រហូត​ដល់​ចំណត​ សាដីនិយ៉ា ប្រទេសអ៊ីតាលី ក្បែរ​ទីតាំង​ ដែល​មាន​មនុស្ស​អាច​ហែលទឹក​លេង​»។

នៅ​លើផ្ទៃទឹក​ យុថ្កា​បណ្ដែតទឹក​​អាច​ឱ្យទូកប្រវែងរហូតដល់ ៦០​ម៉ែត្រ​បោះ​ជាប់​យុថ្កា​ដោយសុវត្ថិភាព។ AFP

ប៉ុន្ដែ​ពេលនេះ ភ្ញៀវ​របស់លោក ដែល​ចំណាយ​ប្រាក់​ប្រមាណ ១១​ ម៉ឺន​អឺរ៉ូ (៥៣០ លាន​រៀល) ក្នុង​មួយ​សប្ដាហ៍​ ដើម្បី​ធ្វើ​ដំណើរ​កម្សាន្ដ​លើ​សមុទ្រ​មេឌីទែរណេ​ អាច​មាន​ឱកាស​បាន​ទៅ​ដែន​ទឹក​ខូស៊ីកា ដែល​អរគុណ​ដល់​កិច្ចការ​អភិរក្ស​ស្មៅ​សមុទ្រ​យ៉ាង​ពិសេស​នេះ។

មីហ្គែល ម៉ាល់ឡារ៉ូនី នាយក​គ្រប់​គ្រង​កំពង់ផែ Bonifacio និង​ប្រធាន​គម្រោង​តម្លៃ ២,៣​លាន​អឺរ៉ូ (២,៧​លាន​ដុល្លារ) បាន​និយាយ​ថា យុថ្កា​អេកូឡូស៊ីសរុប​ចំនួន ១៤ ត្រៀម​បោះ​នៅ​ឆក Sant''Amanza ដើម្បី​ការពារ​រុក្ខជាតិបាតសមុទ្រ​នេពធូន ប្រមាណ ៦០​ ហិកតា។

លោក​បាន​និយាយ​ថា៖ «​បញ្ហា​គឺ​ការ​ថែរក្សា​តំបន់​ភាគខាង​ត្បូង​ខូស៊ីកា ទាក់ទាញ​វត្ដមាន​នាវា​ ខណៈ​ការពារ​បរិស្ថាន​ផង​ដែរ​»។

នៅ​លើផ្ទៃទឹក​ យុថ្កា​បណ្ដែតទឹក​​អាច​ឱ្យទូកប្រវែងរហូតដល់ ៦០​ម៉ែត្រ​បោះ​ជាប់​យុថ្កា​ដោយសុវត្ថិភាព។ AFP

ជាភាពវិសេស​ប្រចាំ​តំបន់​មេឌីទែរណេ ស្មៅ​នេពធូន ស្ថិតក្នុង​ចំណោម​ស្មៅសមុទ្រ​ ៧០​ប្រភេទ ដែល​ដុះ​ក្នុង​​បាតសមុទ្រ​ពី​តំបន់​អាទិក​រហូត​ដល់​ត្រូពិក។

រុក្ខជាតិ​ទាំង​នេះ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​ឱ្យ​គុណភាព​ទឹក​ប្រសើរ​ឡើង​ ដោយ​ពួកវា​បាន​ស្រូប​យក​សារធាតុ​កាបោន​ឌីអុកស៊ីដ និង​បញ្ចេញ​ឧស្ម័ន​អុកស៊ីសែន ព្រមទាំង​បាន​ការថែទាំ​តាម​ធម្មជាតិ​ និង​ផ្ដល់​ជា​ចំណីដល់​ត្រី​រាប់​រយ​ប្រភេទ​ថែម​ទៀត។

ស្មៅ​នេពធូន​ប្រមាណ ៧៥០០​ហិកតា​ត្រូវបាន​បំផ្លាញ​នៅតាម​ឆ្នេរ​ប្រទេស​បារាំង​តែមួយ​ ហើយ​ក្នុង​ឆ្នាំ​២០២០ ប្រទេស​បារាំង​បាន​ដាក់​ការ​ចូល​ចត​នៃ​នាវា​លើស​ប្រវែង ២៤​ម៉ែត្រ​ជាទង្វើ​ក្រៅ​ច្បាប់ ដោយ​បង្វែ​គោលដៅ​ទៅ​​ចំណត​ផ្សេង។

នៅ​លើផ្ទៃទឹក​ យុថ្កា​បណ្ដែតទឹក​​អាច​ឱ្យទូកប្រវែងរហូតដល់ ៦០​ ម៉ែត្រ​បោះ​ជាប់​យុថ្កា​ដោយសុវត្ថិភាព។ AFP

លីន បាប៊ីយុល មកពី​ក្រុមហ៊ុន​វិស្វកម្ម BRL បាន​និយាយថា​៖ «ដំណោះស្រាយ គឺ​ យុថ្កា​អេកូឡូស៊ី ដែល​​សម្រប​ខ្លួន​ទៅ​នឹង​បាតសមុទ្រ​ដោយ​ការ​ចម្លង​កាត់​ផ្នែក​ខាង​ក្រៅ​នៃ​សមាសធាតុ​ថ្ម​សមុទ្រ ដែល​ធ្វើ​ឱ្យ​ងាយ​បំប្លែង​ទៅជា​ជីវចម្រុះ»។

នៅ​លើផ្ទៃទឹក​ យុថ្កា​បណ្ដែតទឹក​​ភ្ជាប់​ជាមួយ​បេតុង​នៅ​ផ្នែក​ខាង​ក្រោម​ដើម្បី​ឱ្យទូកប្រវែងរហូតដល់ ៦០​ ម៉ែត្រ​បោះ​ជាប់​យុថ្កា​ដោយសុវត្ថិភាព ដោយ​មិន​ចាំ​បាច់​ទម្លាក់​យុថ្កា​ទូក​បន្ថែម ដែល​អាច​ប៉ះពាល់​ដល់​ស្មៅ​បាតសមុទ្រ។

ស្មៅ​នេពធូន ស្ថិតក្នុង​ចំណោម​ស្មៅសមុទ្រ​ ៧០​ប្រភេទ ដែល​ដុះ​ក្នុង​​បាតសមុទ្រ​ពី​តំបន់​អាទិក​រហូត​ដល់​ត្រូពិក។ AFP

សម្រាប់​អ្នក​ដឹកនាំ​នាវា ដូច​លោក Loudoux ការ​បោះ​យុថ្កា​អេកូនេះ​ គឺជា​ដំណោះស្រាយ​ដ៏​ល្អ​បំផុត។

លោក​បាន​និយាយថា​៖ «​យុថ្កា​បរិស្ថាន​មាន​កាន់​តែ​ច្រើន ភ្ញៀវ​ទេសចរ​កាន់តែ​ច្រើន​អាច​ចូល​ចត​កំពង់​ផែ​ឆ្នេរ​ខូរស៊ីកា​បន្ថែម​ទៀត​»៕ AFP/HR

រុក្ខជាតិ​ទាំង​នេះ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​ឱ្យ​គុណភាព​ទឹក​ប្រសើរ​ឡើង​ និង​ជា​ចំណី​មច្ឆា។ AFP

ពោងបណ្ដែត​ទឹក​ជា​ព្រំ​ខណ្ឌ​ចែក​តំបន់​ពុំ​ឱ្យ​នាវា​កម្សាន្ត​ចូលចត្ត​ ដែល​អាច​ទម្លាក់យុថ្កា​បំផ្លាញស្មៅសមុទ្រ។ AFP