ក្រុង​វេនិក៖ តារា​ហូលីវូដ គ្រីស្ទេន ស្ទូវើត ទំនងជាលែងមានអ្វីថ្មីសម្រាប់​ក្រុម​ប្រមាញ់​រូប​ តែ​ក្រោយ​ពី​សម្ដែង​ជា​តួ​អង្គ​ ​ព្រះក្សត្រិយ​ ដាយអាណា លើ​ផ្ទាំង​សំពត់ស នាង​មាន​អារម្មណ៍​ថា​ គ្មាន​នរណា​ម្នាក់​អាច​យល់​ពីអ្វីដែល​អារម្មណ៍ពិត​ក្នុ​ងនាម​ជា​ក្សត្រិយ​ចក្រ​ភព​អង់គ្លេស​នេះ​ទេ។

ភាពយន្ដ​ថ្មីរឿង «​Spencer» ចាក់​បញ្ចាំង​នៅ​មហោស្រពភាពយន្ដ​ក្រុង​វេនិក​កាលពី​ថ្ងៃ​សុក្រ ដោយ​ ស្ទូវើត ជា​តួ​អង្គ​ចុង​ក្រោយ​សម្ដែង​ជា​ព្រះក្សត្រិយ​ ដែលបាន​រៀប​អភិសេក​ជាមួយ​ព្រះ​អង្គម្ចាស់​ ឆាល ដោយ​បញ្ចប់​ត្រឹម​រឿង​អាស្រូវ និង​ការលែងលះ។

ក្រោយ​មក ព្រះ​ក្សត្រិយ​ ដាយអាណា បាន​ចូល​ទីវង្គត់នៅ​​ទីក្រុង​ប៉ារីស​ ក្នុង​ឧប្បត្ដិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ ឆ្នាំ​១៩៩៧ ក្រោយ​គេច​ពី​ក្រុម​ប្រមាញ់​រូបថត។

ភាពយន្ដ​នេះ​ផ្ដោតលើ​ការ​សម្រេ​ចចិត្ដ​របស់​ព្រះ​អង្គ​ក្នុង​ការ​គេច​ចេញ​ពី​សម្ពាធ​នៃ​រាជវង្ស​ និង​សម្រេចជោគវាសនា​ជីវិត​ខ្លួន​ឯង​នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៩០។

គ្រីស្ទេន ស្ទូវើត សម្ដែង​ក្នុង​ភាពយន្ដ​ថ្មីរឿង «​Spencer» ចាក់​បញ្ចាំង​នៅ​មហោស្រពភាពយន្ដ​ក្រុង​វេនិក​។ AFP

តារាហូលីវូដ​ស្រីវ័យ ៣១ឆ្នាំ ស្ទូវើត បាន​ប្រាប់​អ្នក​សារព័ត៌មាន​មុន​ពេល​ដាក់​បញ្ចាំង​ថា​៖ «​ព្រះ​អង្គ​ជា​នារី​ល្បីល្បាញ​បំផុត​ក្នុង​ពិភពលោក។ ទ្រង់​ជា​នារី​ត្រូវបាន​តាម​ប្រមាញ់​រូបថត​ច្រើន​បំផុត​ក្នុង​ពិភពលោក​»។

តារា​ឯកស្រីរឿង Twilight series រូប​នេះ បាន​បន្ដថា​៖ «​ខ្ញុំ​បាន​ភ្លក្ស​រសជាតិ​ជីវិត​លំដាប់​ខ្ពស់​ តែ​ពិតជា​ល្អ​ក្រៃលែង​ក្នង​នាម​ជា​អ្នកតំណាង​ឱ្យ​មនុស្ស​មួយ​ក្រុម និង​ប្រទេស​ជាតិ​មួយ​ទាំង​មូល។ ខ្ញុំ​អាច​ស្គាល់​ជីវិត​បែប​នេះ តែ​ខ្ញុំ​មិន​ដឹងថា មាន​នរណា​អាច​យល់​ពី​អ្វីដែល​ជីវិត​នេះ​ជួប​ប្រទះ​»។

ក្នុងការ​សម្ដែង​នេះ ស្ទេវើត រួមទាំង​តារា​ជា​ច្រើន​ទៀត ដែល​មាន​បំណង​ចង់​សម្ដែង​ជា​តួ​អង្គ​រាជវង្ស។

ភាពយន្ដថ្មី ដែល​កំពុង​ធ្វើ​ការ​ប្រកួត​ដណ្ដើម​ពាន​តោមាស​កំពូល​នៅ​ទីក្រុង​វេនិក ត្រូវបាន​ដឹកនាំដោយ​ Pablo Larrain ជនជាតិ​ឈីលី​ ហើយ​ខ្សែ​ភាពយន្ត​នេះ​ត្រូវបានហៅ​ថា «រឿង​ប្រឌិត​ចេញ​ពី​សោកនាគកម្ម​ពិត»។

ភាពយន្ដ​នេះ​ផ្ដោតលើ​ការ​សម្រេ​ចចិត្ដ​របស់​ព្រះ​អង្គ​ក្នុង​ការ​គេច​ចេញ​ពី​សម្ពាធ​នៃ​រាជវង្ស​។

សាច់រឿង​ផ្ដោតលើ​ព្រះ​ក្សត្រិយ​ ដាយអាណា រយៈ​ពេល ៣​ថ្ងៃ​នៅ​ក្នុង​ថ្ងៃ​បុណ្យ​គ្រិស្ដ​ស្មាស់ នៅពេល​សមាជិក​រាជ​វង្ស មក​ជួបជុំគ្នា​នៅ​រាជដំណាក់ Sandringham របស់​​ព្រះមហាក្សត្រិយ​ អេលីហ្សាប៊េត។

សម្ដែង​ដោយ ស្ទេវើត ភាព​កម្សត់​នៃសាច់​រឿង​របស់​ព្រះ​ក្សត្រិយ ដាយអាណា កាន់តែ​លន្លង់លន្លោច​ថែម​ទៀត។ ប៉ុន្ដែ​ភាព​ចូរ​ចត់​កាន់តែ​ឃើញ​ច្បាស់​ពេល​ព្រះអង្គ​ត្រូវ​នៅតែជាមួយ​បុត្រា​ទាំង​ពីរគឺ ព្រះអង្គម្ចាស់ វីលៀម និង​ ហាររី។

តារាស្រីអាមេរិក​រូបនេះ​ បាន​បន្ដថា​៖ «​ឈុត​ឆាកដ៏​កម្សត់​បំផុត​ យើង​ប្រាកដ​ជា​មិន​បាន​ច្បាស់ពី​ព្រះនាង​ទេ​​ ហើយ​អ្វីដែល​ទ្រង់​ចង់បាន​ គឺ​គ្រាន់តែ​ចង់​រៀបរាប់​រឿង​រ៉ាង​ទាំងនោះ​ចេញ​មក​»៕ AFP/HR

ព្រះនាង ដាយអាណា និង​តារាហូលីវូដ គ្រីស្ទេន ស្ទូវើត ក្នុង​ឈុត​សម្លៀក​បំពាក់ស្រដៀងគញនា។

សាច់រឿង​ផ្ដោតលើ​ព្រះ​ក្សត្រិយ​ ដាយអាណា រយៈ​ពេល ៣​ថ្ងៃ​នៅ​ក្នុង​ថ្ងៃ​បុណ្យ​គ្រិស្ដ​ស្មាស់។