ក្រុងតូក្យូ៖ វិថីស្នេហា​ប្រាកដជា​មិន​ភ្លឺ​រលោង​ដូច​ក្រាល​កៅស៊ូឡើយ​ តែ​ក្រោយ​ពី​បញ្ហា​ចម្រូង​ចម្រាស​ជាសាធារណៈ និង​ការ​ពន្យា​ថ្ងៃ​មង្គល​រួច​មក ព្រះ​នាង​ម្ចាស់​ជប៉ុន ម៉ាកុ ត្រៀម​ខ្លួន​ចូលរោង​ការ​ និង​រើទៅ​រស់​នៅ​សហរដ្ឋអាមេរិក។

ព្រះរាជបុត្រី​ព្រះអង្គម្ចាស់​គ្រងរាជ្យ តែងតែមាន​ជួប​បញ្ហា​ជា​ហូរ​ហែ​ចំពោះ​ព្រះរាជ​បំណង​រៀប​ពិធី​អភិសេក​ជាមួយ​សំណព្វចិត្ដ កៃ កូមូរុ។

អ្នកទាំងពីរ​ពេលនេះ បាន​សម្រេច​ចិត្ដ​រៀប​មង្គលការ​ដោយ​រំលងពិធី​ប្រពៃណី​ខ្លះ​ និង​បដិសេធ​ប្រាក់​ដែល​តែងតែ​​ធ្វើ​ឡើង​សម្រាប់​​​រាជវង្ស​ជា​ស្ដ្រី​ក្នុងការ​រៀប​ការ​ចេញ​ពី​ខ្សែ​រាជវង្ស។

ច្បាប់​ស្នងរាជ​របស់​អធិរាជ​ជប៉ុន​បាន​ចែង​ថា ព្រះនាង​ម្ចាស់ ព្រះជន្ម ២៩ ​ព្រះវស្សា​ នឹង​បាត់​បង់​ព្រះ​បរមងារ​ក្រោយ​ពី​រៀប​អភិសេក​ជាមួយ​រាស្ដ្រ។ ប៉ុន្ដែ​លោក កូមូរុ នៅ​ត្រូវបាន​ស៊ើប​អង្កេត​លើការ​ចោទ​ប្រកាន់​នានា​ ដែល​ម្ដាយ​របស់​លោក​បាន​ខ្ចី​ប្រាក់​ពី​អតីត​គូស្នេហ៍ និង​មិន​បាន​សង​វិញ។

ក្រោ​យ​ពី​មានការ​ចុះ​ផ្សាយ​ពី​ការ​អះអាង​ទាំ​ង​នេះ កំហឹង​បាន​ផ្ទុះឡើង​ចំពោះ​គូស្នេហ៍​ទាំងពីរ​នៅ​ក្នុង​ប្រទេស ដែល​សមាជិក​រាជវង្ស​ត្រូវ​ប្រណីបតន៍​ទៅតាម​ស្ដង់ដារ​ប្រាកដប្រជា។

ព្រះនាង​ម្ចាស់ ព្រះជន្ម ២៩​ព្រះវស្សា​ នឹង​បាត់​បង់​ព្រះ​បរមងារ​ក្រោយ​ពី​រៀប​អភិសេក​។

ពួកគេ​បាន​ពន្យា​ចូលរោង​ការ ហើយ​លោក កូមូរុ ផ្លាស់​ទៅរស់​នៅ​សហរដ្ឋ​អាមេរិកដើម្បីបន្ដការ​សិក្សាផ្នែក​ច្បាប់ ក្នុង​បំណង​ដែលត្រូវបាន​មើលឃើញថា បញ្ចៀស​ចំណាប់អារម្មណ៍​បែប​អវិជ្ជមាន​មក​លើ​ពួកគេ។

ព្រះរាជទាយាទ អាគីស៊ីណុ កាលពី​ឆ្នាំ​មុន បាន​មាន​ព្រះរាជបន្ទូល​ថា ព្រះអង្គ​គាំទ្រ​ដល់​ការអភិសេករបស់ព្រះ​បុត្រី តែ​ព្រះនាង​ត្រូវ​ទទួល​បាន​ការ​គាំទ្រពី​មហាជន​ផង​ដែរ។​

យ៉ាងណាមិញ ព្រះនាង ម៉ាកុ បាន​សម្រេច​ព្រះ​ហឬទ័យ​ចូល​រោងការ​ដោយ​មិន​ចាំបាច់​មាន​ពិធី​តាម​ប្រពៃណី​ ស្របតាម​ព្រះរាជពិធីរបស់​រាជវង្ស​ឡើយ​ និង​មិន​បដិសេធ​ប្រាក់​ប្រគល់​ជូនសមាជិករាជវង្ស​ជា​ស្ដ្រី ដែល​រៀបការ​ជាមួយ​រាស្ដ្រ​សាមញ្ញ។

ទឹកប្រាក់​ប្រាក់នោះ​មិនទាន់ដឹងច្បាស់​ ទោះបីជា​របាយការណ៍​ជា​ច្រើន​បាន​សរសេរ​ថា យ៉ាងតិច ១៣៧​ លាន​យ៉េន (១,២​ លាន​ដុល្លារ​)​ យ៉ាង​ណា​ក៏ដោយ។

ព្រះនាង​ក៏ ត្រូវបាន​ជឿ​ថា មាន​ផែនការ​រើ​ទៅ​រួមរស់​ជាមួយ​ស្វាមី​នៅ​សហរដ្ឋ​អាមេរិក ក្រោយ​រៀប​អភិសេក​រួច ដែល​ស្រដៀង​នឹង​គូស្នេហ៍​រាជវង្ស​ចក្រភពអង់គ្លេស ព្រះ​អង្គម្ចាស់ ហាររី និង​ព្រះនាង មេហ្គាន ម៉ាកខល​ ផង​ដែរ៕ AFP/HR

ព្រះនាង​ម្ចាស់ ព្រះជន្ម ២៩​ព្រះវស្សា​ នឹង​បាត់​បង់​ព្រះ​បរមងារ​ក្រោយ​ពី​រៀប​អភិសេក​។ AFP