ក្រុងប៉ារីស៖ មិនមែនមានតែសត្វសេកទេ! ក្រុមអ្នកវិទ្យាសាស្ដ្របានរកឃើញបក្សីពូកែត្រាប់មួយប្រភេទ ដែលមានសមត្ថភាពយ៉ាងពិសេស។
សត្វទាខ្មៅអូស្ដ្រាលី មានសមត្ថភាពចងចាំ និងធ្វើសំឡេង និងសម្ដីត្រាប់ឡើងវិញ ដូចជា សំឡេងទ្វារ និងសម្ដីនិយាយជេរ «you bloody fool» ជាដើម។
ជីវវិទូ ការ៉េល ធេនខេត បាននិយាយថា លោកបានរកឃើញនូវ «អ្វីដែលពិបាកនឹងជឿ» ពេលលោកបានប្រទះឃើញ សត្វទាខ្មៅអាចនិយាយត្រាប់សំឡេងមនុស្ស។
ប៉ុន្ដែលោកបានសម្រេចចិត្ដតាមស្រាវជ្រាវដើម្បីឱ្យប្រាកដថា តើវាពិតឬទេ។
ការស្រាវជ្រាវលើបណ្ណាសាររយៈពេលជាច្រើនម៉ោងបានធ្វើឱ្យលោកស្រឡាំងកាំងនឹងការកំណត់ត្រាថតសំឡេងសត្វទា «Ripper» ក្នុងឆ្នាំ ១៩៨៧ ជាអម្បូរសត្វចិញ្ចឹម ដែលមានអាយុ ៤ ឆ្នាំ កាល ដែលវារស់នៅក្នុងដែនជម្រកធម្មជាតិ Tidbinbilla Nature Reserve ក្បែរទីក្រុងកង់បេរ៉ា។
ទាខ្មៅនោះបានត្រាប់តាមភាសាជេរ «យូ ប្លដឌី ហ្វូ» (You bloody foo មានន័យថា អាចំកួត) ដដែលៗពីរបីដង ដោយបន្លឺសូរបាត់ខ្យល់អក្សរ «L» នៅសល់តែសំឡេងថា «យូ បដឌី ហ្វូ» ដែលជាសូរ្យសៀងពិបាកសម្រាប់សត្វទាបន្លឺសំឡេង។
យោងតាមការសិក្សាចុះផ្សាយកាលពីថ្ងៃចន្ទ ក្នុងព្រឹត្ដិបត្រ Philosophical Transactions of the Royal Society B បានបង្ហាញថា សត្វ Ripper បង្កើតសំឡេងដែលតែងតែឮជាប្រចាំតាំងពីតូចឡើងវិញ។ នោះជាលទ្ធផលដែលការសិក្សាបានរកឃើញដ៏ចម្បង។
លោកបានឱ្យដឹងថា៖ «ការរៀនបញ្ចេញសំឡេងបន្លឺឡើងដោយទាខ្មៅ Ripper ត្រូវបានជឿថា មានតែនៅលើពពួកសត្វបក្សីចម្រៀង បក្សីតូចហាំមីងបឺដ) និងសេកប៉ុណ្ណោះ»៕ AFP/HR