ក្រុង​ព្រីស្ទីណា៖ ក្រុមគ្រូពេទ្យ​បាន​វះកាត់​កូ​សូ​វ៉ូ​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា​ គាត់​បាន​យក​ទូរស័ព្ទដៃ​មួយគ្រឿង​ចេញពី​ក្រពះ​អ្នកទោសម្នាក់​​ដោយ​ជោគជ័យ ​បួន​ថ្ងៃ​បន្ទាប់ពី​បុរស​​នោះ​បាន​លេប​ឧបករណ៍​ទាំងមូល។

អ្នក​ទោស​​​អាយុ ៣៣ ​ឆ្នាំ​ ដែល​អត្តសញ្ញាណ​មិនត្រូវ​បានបង្ហាញ​នោះ ​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​គ្លីនិក​ក្រពះ​ពោះវៀន​នៃ​មន្ទីរពេទ្យ​ព្រីស្ទីណា​កាលពី​សប្តាហ៍​មុន​ បន្ទាប់ពី​មានការ​​ត្អូញត្អែអំ​ពី​ការឈឺ​ក្រពះ​អស់​ជាច្រើន​ថ្ងៃ។

វេជ្ជបណ្ឌិត ស្គេនឌើរ តេឡាគូ ដែល​ដឹកនាំ​​ការ​វះកាត់​​បានដឹងថា​ អ្នកទោស​រូបនោះ​​បាន​លេប​ទូរស័ព្ទ​ស៊េរី​ចាស់​តូច​ ១ គ្រឿង​​ ហើយត្រូវ​ការ​វះកាត់​យក​វា​ចេញ​ពី​ពោះ​បាន។

លោក​បាន​ប្រាប់ទីភ្នាក់ងារ​ AFP ថា៖ «ដោយ​ប្រើ​វិធី​សុង​​ក្រពះ​ ដូច្នេះ​យើង​​មិនចាំបាច់​វះកាត់ ចោះ​ក្រពះ​ហើយ​យើង​បាន​ដក​ទូរស័ព្ទ​ចេញ​ជា​ ៣​ ផ្នែក»។

អ្នកជំងឺ​បាន​ប្រាប់​គ្រូពេទ្យ​ថា​ ទូរស័ព្ទ​ស្ថិតនៅក្នុង​ពោះ​របស់ខ្លួន​​អស់​រយៈពេល ៤ ថ្ងៃ​ហើយ។

លោក តេឡាគូ បាន​និយាយថា ​ដំណើរការ​វះកាត់​ត្រូវ​ប្រើពេល​ជាង ២ ​ម៉ោង ដោយ​ពុំ​មានឧបសគ្គ។

អ្វី​ដែល​ពេទ្យ​បារម្ភ​នោះគឺ​ថ្ម​ទូរស័ព្ទ​នៅ​ក្នុង​ក្រពះ វា​ផ្ទុក​ជាតិ​អាស៊ីដ​​ដែល​​អាច​នឹង​ធ្លាយ​ចូល​​ក្រពះ​របស់​អ្នកជំងឺ។

យ៉ាងណាមិញ វេជ្ជបណ្ឌិត​រូប​នេះ​បាន​​​បន្ថែមថា៖ «អ្វី​ដែល​យើងបារម្ភ​នោះគឺ​ថ្ម​ទូរស័ព្ទ​នៅ​ក្នុង​ក្រពះ វា​ផ្ទុក​ជាតិ​អាស៊ីដ​​ដែល​​អាច​នឹង​ធ្លាយ​ចូល​​ក្រពះ​របស់​អ្នកជំងឺ»។

លោក​បាន​ប្រៀបធៀបថា៖ «វា​បី​ដូចជា​ការដើរ​នៅ​ចម្ការ​មីន​ប៉ុ ន្តែ​សំណាងល្អ អ្វីៗដំណើរការ​ទៅដោយ​រលូន»។

បន្ទាប់មក​ប៉ូលីស​បាន​យក​ទាំង​អ្នកជំងឺ​ និង​ទូរស័ព្ទដៃ​​ម៉ូ​ឌែ​ល​ដើម​ទសវត្សរ៍​ឆ្នាំ ២០០០ ត្រឡប់​ទៅ​ពន្ធនាគារ​វិញ។

មក​ទល់​ពេល​នេះ នៅ​​មិនទាន់​ច្បាស់​នៅឡើយ​ទេ​ថា ​តើ​មកពី​មូលហេតុ​អ្វី​បានជា​បុរស​នោះ​អាច​​លេប​ទូរស័ព្ទទាំង​មូលបាន។

ក្រុមគ្រូពេទ្យ​ជឿជាក់ថា​ឧបករណ៍​នេះ​ត្រូវបាន​រត់ពន្ធ​ចូលទៅក្នុង​ពន្ធនាគារ​ ដើម្បី​ឱ្យ​អ្នក​ទោស​អាច​ប្រើប្រាស់​ទំនាក់ទំនង​ពិភពខាង​ក្រៅ​ដោយ​​​ខុសច្បាប់​។

យ៉ាងណាមិញ ប៉ូលិស​មិនបាន​បញ្ជាក់ ​និង​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​ករណី​នេះ​ទេ៕ AFP/HR

រូបតំណាង៖ ការ​វះកាត់​ដោយ​ប្រើវិធីសាស្ត្រ​សុង​ក្រពះ​ ពុំចាំ​បាច់​​វះកាត់​ចោះ។