ក្រុងឡាអេ៖ ស្ដ្រី​ហែលទឹក​ម្នាក់​ត្រូវបាន​ស្រង់​ពី​ទឹក​ដោយ​កំពុង​តែ​ហែល​បណ្ដែត​ខ្លួន​ជិត ១០​ គីឡូម៉ែត្រ​ពី​ឆ្នេរ​ប្រទេស​ហូឡង់​ កាលពី​ថ្ងៃពុធ ក្រោយ​នាវា​កម្សាន្ដ​មួយ​គ្រឿង​បាន​ប្រទះ​ឃើញ​រូប​នាង។ នេះ​បើ​យោងតាម​ឆ្មាំ​សមុទ្រ​ម្នាក់​បាន​និយាយ​ដូច្នេះ។

ឆ្មាំ​សមុទ្រ​បាន​ឱ្យ​ដឹង​នៅលើ​បណ្ដាញ​សង្គម Twitter ថា ឧទ្ធម្ភាគចក្រមួយ​គ្រឿង​បាន​ស្ទូច​ស្ដ្រី​រូប​នោះ​ឡើង​ទៅកាន់​មន្ទីរពេទ្យ​ ក្នុង​ក្រុង​រ៉ូតធើដាម ជាទីដែល​នាង​ត្រូវបាន​ព្យាបាល​រោគ​ខ្វះ​កម្ដៅ។

នាវាកម្សាន្ដ​ ដែល​បាន​ឃើញ​ស្ដ្រី​មិត្ដ​ស្គាល់​អត្ដសញ្ញាណក្បែរ​ឆ្នេរ​ខណ្ឌ Scheveningen បាន​បោះ​ពោង​សុវត្ថិភាព​​រហូ​តដល់​មាន​ឆ្មាំ​សមុទ្រ​មក​ដល់។

អ្នកនាំពាក្យ​ឆ្មាំ បាន​ប្រាប់ AFP ថា ប៉ូលិស​កំពុង​ស៊ើប​អង្កេត​ថា តើ​ស្ដ្រី​រូប​នោះ​នៅ​តែលតោល​ក្នុង​សមុទ្រ​តាម​របៀប​ណា។

អ្នក​នាំពាក្យ​បាន​បន្ដថា​៖ «​យើង​ជឿថា គាត់​ក៏បានពាក់​ឈុត​ហែលទឹក​ដែរ និង​បាន​នៅ​ត្រាំ​ទឹក​ជា​ច្រើន​ម៉ោង​»៕ AFP/HR

រូបតំណាង៖ ​ស្ដ្រីម្នាក់​បាន​ហែលតែលតោល​ក្នុង​សមុទ្រ​ចម្ងាយ​ ១០ ​គីឡូម៉ែត្រពីឆ្នេរ​ហូឡង់។