ក្រុង​ហ្សឺ​ណែវ​៖ ក្រុម​ហ៊ុន​​ដេញថ្លៃ Christie''s បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ខ្សែដៃ​ពេជ្រ​ដ៏​ភ្លឺ​ចែងចាំង​ចំនួន ២​ ខ្សែ ដែលជា​កម្មសិទ្ធិ​រប​ស់​មហាក្សត្រិយានី​បារាំង ម៉ារី អានធ័រណេត (Marie-Antoinette) នឹង​ស្ថិតនៅក្រោម​ញញួរ​នៅ​ទីក្រុង​ហ្សឺ​ណែវ​ នៅ​ចុងឆ្នាំ​នេះ។

ខ្សែដៃ​ទាំង​២ខ្សែ​​ដែល​ស្រោប​ដោយ​ពេជ្រសរុប​ ១១២ គ្រាប់ ​នឹងត្រូវ​លក់​ជាមួយគ្នា​ហើយ​ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា ​នឹង​ទទួលបាន​ប្រាក់​ចន្លោះ​ពី ២ ទៅ ៤ លាន​ដុល្លារ​ ​ក្រោមស្នូរ​​ញញួរ​នៅ​ថ្ងៃទី ៩ ខែវិច្ឆិកា។

អ្នកជំនាញ​គ្រឿងអលង្ការ​របស់ក្រុមហ៊ុន​ Christie ម៉ារី សេស៊ីល ស៊ីសាម៉ូឡូ បាន​ប្រាប់ AFP ថា៖ «ការប៉ាន់​ប្រមាណ​​នេះ​មិន​ត្រឹមតែ​រួមបញ្ចូល​ទាំង​តម្លៃ​​របស់​ពេជ្រ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ថែមទាំង​លទ្ធភាព​ពាក់​គ្រឿងអលង្ការ​ដែល​​ត្រូវបាន​ពាក់​ដោយ​​ក្សត្រិយ ម៉ារី អានធ័រណេត»។

គ្រឿងអលង្ការ​ប្រវត្តិសាស្ត្រ​អាចមានតម្លៃ​ជាង​​ការ​​ប៉ាន់​ប្រមាណ​ឆ្ងាយ​ណាស់។

ខ្សែដៃ​ទាំង​២ខ្សែ​​ដែល​ស្រោប​ដោយ​ពេជ្រសរុប​ ១១២ គ្រាប់ ​នឹងត្រូវ​លក់​ជាមួយគ្នា​។

លោក ហ្វ្រង់​ស័រ គូរីយែល ប្រធាន​ផ្នែក​វត្ថុ​ប្រណី​តរបស់ Christie បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា៖ «ដូចដែល​បានឃើញ​នៅក្នុង​ការលក់​នៅ​ទីក្រុង​ហ្សឺ​ណែវ​នាពេលថ្មីៗនេះ ​ទីផ្សារ​គ្រឿងអលង្ការ​ដែល​ស្ដែង​ពី​ភាព​ថ្លៃថ្នូរ​​នៅតែ​បន្ត​ដំណើរការទិញ​លក់​​បាន​យ៉ាង​ល្អប្រសើរ»។

នៅ​ឆ្នាំ ២០១៨ គ្រឿងអលង្ការ​គជ់​ខ្យង ​និង​ត្បូង​ពេជ្រ​ធម្មជាតិ​ ដែលជា​កម្មសិទ្ធិ​របស់​ម​ហា​ក្សត្រិយានី​បារាំង​ ដែល ​ក្រុមហ៊ុន Sotheby មានជោគវាសនា​ក្នុង​ការ​វាយតម្លៃ​​ចន្លោះ​ពី ១-២ លាន​ដុល្លារ​ ប៉ុន្តែ​ជាក់ស្ដែង​វា​ត្រូវ​បាន​លក់​រហូត​ដល់ទៅ ៣៦​ លាន​ដុល្លារឯណោះ។

ម៉ារី អានធ័រណេត ដែលជា​មហាក្សត្រិ ចុងក្រោយ​របស់​បារាំង​មុន​បដិវត្តន៍​ត្រូវបាន​ដឹកនាំ​នៅ​ក្រុង​ប៉ារីស​នៅ​ខែតុលា ​ឆ្នាំ ១៧៩៣ ត្រូវ​បាន​កាត់​ព្រះកេស​ក្នុងជន្មាយុ ៣៧ ឆ្នាំ។

លើសពី​តម្លៃ​ប្រវត្តិសាស្ត្រ អ្វី​ដែល​សំខាន់គឺ​ទំហំ​​ពេជ្រ​ធំ ៗ ទំហំ​ពី ១ ទៅ ៤ ការ៉ាត់ ព័ទ្ធ​​ចំនួន ៣ ​ជុំ​ក​ដៃ។

ប៉ុន្តែ​អ្នកស្រី ស៊ី​ស៊ី​ម៉ូ​ឡូ​ បាន​និយាយថា​ វា​មិនមែន​គ្រាន់តែ​ជា​ប្រវត្តិសាស្ត្រ​របស់​ពួកគេ​ដែល​ធ្វើឱ្យ​កងដៃ​មាន​លក្ខណៈ​​អស្ចារ្យ​នោះទេ។ អ្វី​ដែល​សំខាន់គឺ​ទំហំ​​ពេជ្រ​ធំ ៗ ទំហំ​ពី ១ ទៅ ៤ ការ៉ាត់ ព័ទ្ធ​​ចំនួន ៣​ ជុំ​ក​ដៃ។

អ្នកស្រី​​​បាន​ពន្យល់ថា៖ «សម័យ​នោះ វា​ពិបាក​ក្នុងការ​វាស់វែង​ទំហំ​ពិតប្រាកដ​របស់​វា​ពីព្រោះ​ទាំងនេះ​គឺជា​ពេជ្រ​បុរាណ​ហើយ​ទំហំ​វិញ​មិនសូវ​ច្បាស់​ទេ»។

ទោះបី​ជា​សម័យ​នោះមិន​មានបច្ចេកវិទ្យា​កាត់ពេជ្រ​ឱ្យ​បាន​សុក្រិត្យ​ស្អាតដូច​សម័យទំនើប​ អ្នកស្រី ស៊ី​ម៉ូ​ឡូ​ បាន​សង្កត់ធ្ងន់​ទៅលើ​ភាព​ទាក់ទាញ​ និង​ភាព​ពិសេស​នៃ​ត្បូង​ពេជ្រ​បុរាណ​បង្កប់​ដោយ​អត្ថន័យ​។

សរុបមក​ក្រុមហ៊ុន​​ប៉ាន់​ស្មានថា​ខ្សែ​ដៃ​នេះ​មាន​ដាំពេជ្រ​ចន្លោះពី ១៤០ ទៅ ១៥០​ ការ៉ាត់៕ AFP/HR

ក្រុមហ៊ុន Christie ​​ប៉ាន់​ស្មានថា​ខ្សែ​ដៃ​នេះ​មាន​ដាំពេជ្រ​ចន្លោះពី ១៤០ ទៅ ១៥០​ ការ៉ាត់។