ក្រុង​ពែរពិកណង់៖ អ្នក​ថតរូប​ជនជាតិ​មីយ៉ាន់ម៉ា​ម្នាក់​បាន​ឈ្នះ​ពាន​រង្វាន់​កំពូល​ កាល​ពី​ថ្ងៃ​ចុង​សប្ដាហ៍​​នៅ ឯ​មហោស្រព​​ប្រចាំឆ្នាំ​ដ៏​ធំ​បំផុត​របស់​អ្នក​សារព័ត៌មាន​សម្រាប់​បេសកកម្ម​​​របស់​គាត់​ចំពោះ​ការតវ៉ា​ប្រឆាំង​លទ្ធិប្រជាធិបតេយ្យ​នៅ​ប្រទេស​មាន​​ការ​បង្ក្រាប​ដោយ​យោធា​បង្ហូរ​ឈាម។

អ្នក​ថតរូប​ម្នាក់​ដែល​នៅ​តែ​មិន​បញ្ចេញ​ឈ្មោះ​ដោយសារ​ហេតុផល​សន្តិសុខ​សុវត្ថិភាព​​បាន​ដណ្តើពាន Visa d''Or សម្រាប់​សារព័ត៌មាន ជា​ពាន​រង្វាន់​ដ៏​មាន​កិត្យានុភាព​បំផុត និង​ត្រូវ​​បាន​ប្រគល់​ជូន​នៅ​ក្នុង​មហោស្រព Visa Pour L''Image នៅ​ទីក្រុង​ពែរពិកណង់ បាន​បន្ត​ថា​​បារាំង។

Mikko Takkunen អ្នក​កែ​សម្រួល​រូបថត​អាស៊ី​សម្រាប់​កាសែត The New York Times បាន​ទទួល​រង្វាន់​ក្នុង​នាម​ជំនួស​​អ្នក​ថតរូប​មីយ៉ាន់ម៉ា។

ប្រទេស​នេះ​មាន​ភាព​ច្របូក​ច្របល់​ចាប់​តាំង​ពី​យោធា​​ដណ្តើម​​​អំណាច​​នៅ​ក្នុង​រដ្ឋប្រហារ​ថ្ងៃទី ១ កុម្ភៈ​។

អ្នក​ទទួល​ពាន​រង្វាន់​ជំនួស​រូប​នេះ​បាន​​បន្ត​ថា៖ «គាត់​ប្រហែល​ជា​អ្នក​ថតរូប​ជើង​ខ្លាំង​ម្នាក់​នៅ​ប្រទេស​មីយ៉ាន់ម៉ា។ គាត់​សប្បាយ​ចិត្ត ​និង​មាន​កិត្តិយស​យ៉ាង​ខ្លាំង​ដែល​បាន​ឈ្នះ​រង្វាន់​នេះ»។

Takkunen បាន​និយាយ​ថា ​អ្នក​ថតរូប​ដែល​ឈ្នះ​បាន​ប្រគល់​រង្វាន់​នេះ​ដល់​មិត្តភក្តិ​របស់​គាត់​នៅ​ក្នុង​ប្រទេស​របស់​គាត់​ដែល​កំពុង​ធ្វើ​ការ​ក្រោម​លក្ខខណ្ឌ​លំ​ដ៏​បាក​បំផុត។

រូបថត​របស់​គាត់​បង្ហាញ​ពី​បាតុករ​ស៊ីវិល​ប្រដាប់​ដោយ​ដុំថ្ម​ទាហាន​បាញ់​គ្រាប់​កាំភ្លើង ​និង​ក្រុម​គ្រួសារ​កាន់​ទុក្ខ​អ្នក​ស្លាប់។

នៅ​ទូទាំង​ប្រទេស​មីយ៉ាន់ម៉ា​ជន​ស៊ីវិល​ជាង ១ ០០០ នាក់ ​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​បង្ក្រាប​យោធា។ ​នេះ​បើ​យោង​តាម​ក្រុម​តស៊ូ​មតិ​មួយ។

អ្នក​ថតរូប​អនាមិក​រូប​នេះ​បាន​និយាយ​នៅ​ក្នុង​សារ​មួយ​ថា៖ «នៅ​តាម​ដង​ផ្លូវ​ជា​រៀង​រាល់​ថ្ងៃ ខ្ញុំ​បាន​ជួប​ការ​លំបាក​ជាច្រើន​ ដោយ​ប្រឈម​នឹង​​​គ្រាប់​កាំភ្លើង​ ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ និង​សម្រែក​គំហក»៕ AFP/HR