ក្រុង​ហាណូយ៖ ក្រូច​ថ្លុង​ភូកត្រាច ត្រូវបាន​ជឿ​ថា​ «ជាផ្លែ​ល្បី​ដំបូង​បំផុត​» ប្រចាំ​ស្រុក​ហួង ខេ នៃ​តំបន់​ជួរភ្នំ ស្ថិត​នៅ​​​ភាគកណ្ដាលខេត្ដ​ហា ទិញ​ ខណៈ​វា​ត្រូវបាន​ប្រើ​ជា​កាដូ​ក្នុង​រជ្ជកាល​ង្វៀង​ ពី​ឆ្នាំ ​១៨០២​ មក។ នេះ​បើយោងតាម​លោកយាយ​ ផាន ធីង៉ុត អាយុ ៩០​ ឆ្នាំ​ជាអ្នក​ភូមិ​ភូក​ត្រាចម្នាក់។

ផ្លែ​ក្រូច​ថ្លុង​ត្រូវបាន​ដាក់​ឈ្មោះ​តាម​ឈ្មោះ​ភូមិ​ ជាទី​ដែល​អ្នក​ភូមិ​ដាំ​វា​ដំបូង​កាលពី​ជាង​មួយ​សតវត្សរ៍​មុន។ ផ្លែ​ក្រូច​ថ្លុង​ភូកត្រាច មាន​លក្ខណៈ​ខុស​ប្លែក​ពី​ពូជ​ដទៃ​ និង​មាន​ទម្ងន់​ស្រាលជាង​ ផ្អែម និង​ជូរ​តិចៗ។ វា​មាន​សារធាតុ​អាស៊ីដ​តុច​ ហើយរសជាតិដ៏​វិសេស​របស់​វា​ពីបាក​បំភ្លេច​បាន​ណាស់។

យ៉ាងណាមិញ ដោយសារ​តែវិបត្ដិ​កូវីដ ១៩ រីករាយ​ខ្លាំង និង​ឆាប់​រហ័ស លោកយាយ​ ង៉ុត និង​អ្នក​ភូមិ​ដទៃ​ទៀត​បាន​ជួប​នូវ​ការ​លំបាក​ក្នុងការ​លក់​ផ្លែ​ក្រូច​ថ្លុង​ទាំង​នោះ​ ពីព្រោះ​ត្រូវ​គោរពវិធាន​រក្សា​គម្លាត​របស់​រដ្ឋ។

ហាង​លក់​ក្រូចថ្លុង​វៀតណាម​អនឡាញ​នៅ​ស្រុក​ហួង​ខេ នៃខេត្ដ​ហាទិញ។ រូបថត VNS

លោក​យាយ​បាន​ប្រាប់​ថា​៖ «​យើង​កំពុង​តែ​បារម្ភ​ថា តើ​យើង​កំពុង​តែ​​ជ្រួល​ច្របល់​ ដោយសារ​ដើម​ក្រូច ៣០០ ​ដើម​របស់​យើង​ ដែល​ហុច​ផល​ជាង ៧ ០០០ ​ផ្លែ ទុំ​ពេញ​ដើម​អស់​ហើយ​»។

ដូន​ចាស់​រូប​នេះ បាន​បន្ដថា​៖ «​កាលពី​ឆ្នាំ​មុន អ្នក​លក់​ដូរ​មកពី​តំបន់​ភាគ​ខាង​ជើង​ និង​ខាង​ត្បូង​បាន​មក​ដល់​ចម្ការ​បំណង​​ទិញ​ផ្លែ​ក្រូច​ថ្លុង​ ខណៈ​ឆ្នាំ​នេះ​មាន​អ្នក​ទិញ​តែ​ប៉ុន្មាន​នាក់​មក​មើល​ទិន្នផល​ប៉ុណ្ណោះ តែ​ពួកគេ​ស្ទាក់ស្ទើរ​មិន​ហ៊ាន​ទិញ ដោយសារ​សចរាចរណ៍​រក្សាគម្លាត​សុវត្ថិភាព​របស់​រដ្ឋាភិបាល​នៅ​តាម​ទីតាំង​ជាច្រើន​»។

អ្នកស្រី ង៉ុត ពេលនេះ បាន​ដឹក​ផ្លែ​ឈើ​ទៅកាន់​សាច់​ញាតិ​ក្នុង​ទីក្រុង​វិញ និង​លក់​ឱ្យ​អ្នក​ធ្វើ​ចត្ដាឡីស័ក​តែប៉ុណ្ណោះ។ ជាលទ្ធផល តម្លៃ​បាន​ធ្លាក់​ចុះ​ខ្លាំង​ពី ៤ ម៉ឺន​ - ៥​ ម៉ឺន​ដុង (៧ ០០០ - ៩ ០០០ រៀល) មក​ត្រឹមពី ២ ម៉ឺន​ ទៅ ២២ ០០០ ដុង (៣ ៥០០-៤ ០០០ រៀល​) ក្នុង​មួយ​ផ្លែ។

ក្រូចថ្លុង​អត្ដសញ្ញាណវៀតណាម​មាន​រសជាតិ​ផ្អែម ជូរតិចៗ និង​ជះក្លិន​ក្រអូប​ខ្លាំង។ រូបថត VNS

ង្វៀង ឡាន អាញ មកពី​ក្រុង​ហាណូយ ទើប​ទិញ​បាន​ផ្លែ​ក្រូចថ្លុង​ភូកត្រាចប៉ុន្មាន​ផ្លែតាម​អនឡាញ Postmart  តម្លៃ ៤ ម៉ឺន​ដុង (៧ ០០០ រៀល​)។

អាញ និយាយថា​៖ «​ខ្ញុំ​ចូលចិត្ដ​ផ្លែ​ឈើ​នេះខ្លាំង​ណាស់ ពីព្រោះ​វា​ក្រអូប​ ដែលជះក្លិន​ពេញ​ផ្ទះ​ ខណៈ​ម្ដាយ​ខ្ញុំ​ជាប់​ចិត្ដ​នឹង​រសជាតិ​ផ្អែម​លាយ​ជូរ​តិចៗ​ដើម្បី​បង្កើត​ជា​ឱជារស​ទាក់ទាញ​មនុស្ស​ចាស់។ ក្រូចថ្លុង​នេះ ក៏ងាយ​ស្រួល​បក​សម្បក តែ​សាច់​របស់វា​មាន​ទឹកដម​ឆ្ងាញ់​»។

ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថានចំណីអាហារជាតិ​បាន​ឱ្យដឹង​ថា ការ​ទទួលទឹក​ក្រូច​ថ្លុង​មួយ​ពែង​រៀង​រាល់​ថ្ងៃ​ជួយ​កាត់​បន្ថយ​ភាព​ចាស់ និង​ទប់ទល់​ជំងឺ​ទាក់ទង​ប្រព័ន្ធ​បេះដូង រំលាយអាហារ និង​ទល់លាមក។

ក្នុង​ឆ្នាំ ​២០២០ សហភាព​អឺរ៉ុប បាន​អនុម័ត​កិច្ចគាំទ្រ​ផ្លែ​ក្រូចថ្លុង​ភូកត្រាច ខណៈ​ក្នុង​ឆ្នាំ ​២០១២ សៀវភៅ​កំណត់ត្រា​វៀតណាម បាន​ចុះ​បញ្ជី​ផ្លែ​ក្រូច​ថ្លុង​នេះ​ជា​ប្រភេទ​ផ្លែឈើ​ពិសេស​ក្នុង​ចំណោម​ផ្លែឈើ​ល្អៗ ៥០ ​ប្រភេទ​ក្នុង​ប្រទេស​៕ VNS/HR

ហាង​លក់​ក្រូចថ្លុង​វៀតណាម​អនឡាញ​នៅ​ស្រុក​ហួង​ខេ នៃខេត្ដ​ហាទិញ។ រូបថត VNS