ក្រុងសេអ៊ូល៖ ក្រុម​តារាចម្រៀង​ល្បីល្បាញ​ប្រចាំ​ប្រទេស​កូរ៉េ BTS ទទួល​បាន​លិខិតឆ្លង​ដែន​ការទូត​នៅមុន​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ខណៈ​ពួកគេ​មាន​តួនាទីថ្មី​ជា​បេសកជន​ពិសេស​របស់​លោកប្រធានាធិបតី។ នេះ​បើ​យោងតាម​ការិយាល័យ​ប្រធានាធិបតី​កូរ៉េខាង​ត្បូង។

ក្រុមតារាចម្រៀង​មាន​ឈ្មោះ​បោះ​សំឡេង​លើ​សកលលោក ដោយ​គ្រាន់តែ​ចម្រៀង​មួយ​បទ​ក្រោម​ចំណង​ជើង​ថា «​Dynamite» ​​គ្រង​លេខ​មួយ​កំពូល​តារាង Billboard Hot 100 កាល​ពីឆ្នាំ ដែល​ធ្វើ​ឱ្យ​ពួកគេ​ក្លាយ​ជា​ក្រុម​ចម្រៀង​កូរ៉េ​ខាង​ត្បូង​ដំបូង​បំផុត​ឈរលើ​កំពូល​តារាង​អាមេរិក​នេះ។

ពួកគេបាន​ទទួលភាព​ល្បីល្បាញ​ជាមួយ​ការ​កៀរគរ​ចំណូល​បាន​រាប់​ពាន់​លាន​ដុល្លារ​ដល់​សេដ្ឋកិច្ច​កូរ៉េ​ខាងត្បូង ហើយ​កាល​ពី​ឆ្នាំ​មុន​ ផលិតផលរបស់​ពួកគេ HYBE បាន​កើន​ភាគច្រើន​យ៉ាង​សម្បើម។

ពេលនេះ ក្រុង​សេអ៊ូល​កំពុង​សម្លឹង​មើលពីសមត្ថភាព​របស់​ពួកគេ​ផ្សេងទៀត ដោយ​លោកប្រធានាធបតី ជូន ជេអ៊ីន បាន​តែងតាំង​ពួកគេ​ជា​បេសកជន​ពិសេស​របស់​លោក​សម្រាប់​មនុស្សជំនាន់ក្រោយ និង​វប្បធម៌នា​ពេលអនាគត​។

ប្រធាន​ក្រុម BTS លោក RM បាន​និយាយ​ក្នុង​កម្មវិធី​នៅវិមាន​ប្រធានាធិបតី​ Blue House កាលពី​ថ្ងៃ​អង្គារ​ ដើម្បី​ប្រគល់​ជូន​ពួកគេ​លិខិត​ឆ្លង​ដែន​ការទូត​ពណ៌​ក្រហម ដោយសារ​លិខិតឆ្លង​ដែន​ធម្មតា​មាន​ពណ៌​បៃតង។

ពួកគេ​នឹង​រីករាយ​នឹង​ឯក​សិទ្ធិពិសេស ដូចជា សហគមន៍​ការទូត និង​អាច​គេចផុត​ពី​ការ​ត្រួត​ពិនិត្យ​នៅ​អាកាសយានដ្ឋាន។ AFP

លោក មូន ជេអ៊ីន បាន​ប្រាប់​សមាជិក​ក្រុម​ចម្រៀង​ថា មេដឹក​នាំ​បរទេសជា​ច្រើន​ដែល​លោក​បាន​ជួប​ក៏​ឆ្លៀត​ពេល​ជជែក​ជាមួយ​លោក​អំពី​រឿង​របស់​ក្រុម K-pop មួយ​នេះដែរ។

ខណៈ​ធ្វើដំណើរ​​​ផ្លូវការ ពួកគេ​នឹង​រីករាយ​នឹង​ឯក​សិទ្ធិពិសេស ដូចជា សហគមន៍​ការទូត និង​អាច​គេចផុត​ពី​ការ​ត្រួត​ពិនិត្យ​នៅ​អាកាសយានដ្ឋាន។ ក្នុង​នាមជា​បេសកជន​ពិសេស ក្រុម​ចម្រៀង​បុរស​នេះ​នឹង​ថ្លែង​សារ​អំឡុង​រៀបចំ​កម្មវិធី​គោលដៅ​អភិវឌ្ឍ​ចីរភាព​កាលពីថ្ងៃចន្ទ មុន​ជំនួប​មហាសន្និបាត​របស់អង្គការ​សហប្រជាជាតិ ហើយ​វីដេអូ​សម្ដែង​មួយ​នឹង​ត្រូវ​ចាក់​បញ្ចាំង​ផង​ដែរ។

លោក RM ធ្លាប់​បាន​ថ្លែង​សារ​ជាភាសា​អង់គ្លេស​ពីប្រធាន​លើកកម្ពស់​តម្លៃ​ខ្លួន​ឯងក្រោមប្រធានបទ «​និយាយ​ពីខ្លួន​ឯង» ក្នុង​មហាសន្និបាត​​របស់​អង្គការ​សហប្រជាជាតិ ក្នុង​ឆ្នាំ​២០១៨។

មាន​ប្រតិកម្មវិជ្ជមានជា​ច្រើន​ជុំវិញ​តួនាទិ​ថ្មីរបស់ BTS ដោយ​កត់សម្គាល់ថា ប្រជាប្រិយភាព​របស់​ពួកគេ​នឹង​ជួយ​កូរ៉េ​ឱ្យឈរ​កាន់តែ​រឹង​មាំ​លើ​ឆាក​អន្ដរជាតិ។

អ្នកប្រើប្រាស់ Daumជា​វេបសាយ​ធំទីពីរ​របស់​កូរ៉េ បាន​សរសេរថា​៖ «​អរគុណ BTS មុខមាត់​ប្រទេស​កូរ៉េ​ខាង​ត្បូង​កនឹង​កាន់តែ​ខ្ពស់​ត្រដែត។ ពួកគេ​បាន​បំពេញ​ការងារ​មាន​ប្រសិទ្ធភាព​​លើស​ពី​អ្នកការទូត​រាប់​រយ​នាក់​បញ្ចូលគ្នា​ទៅទៀត​»៕ AFP/HR

ក្រុម​តារាចម្រៀង​ល្បីល្បាញ​ប្រចាំ​ប្រទេស​កូរ៉េ BTS ទទួល​បាន​លិខិតឆ្លង​ដែន​ការទូត​។