ក្រុង​ប៊ែរឡាំង​៖ នៅ​​ព្រះវិហារមួយ​ក្នុង​​ក្រុង​ប៊ែរឡាំង​ ព្យាណូ និង​ខ្លុយ ជាគូកន​ក្នុងការ​រំលេច​ជា​បទភ្លេច​រ៉ូមេនទិក​របស់​កវី អេដវើដ ហ្គ្រែក លេង​សណ្ដាប់​ដល់​មហាជន​ទាំងឡាយ។

ប៉ុន្ដែ​ខុស​ពី​ការ​ប្រគំ​តន្ដ្រី​ក្លាស៊ិក​ដទៃ​ទៀត ទាំង​តន្ដ្រីករ​​ និង​មហាជន​គ្រង​ឈុត​ស្បែកទាំងអស់​គ្នា។ ជា​អ្នករៀបចំ​កម្មវិធី ទីរ៉ុន រ៉ុនហ្គាញន័រ មិន​មាន​អ្វី​ជា​មោទនភាព​ជាង​ការ​កៀរគរ​អ្នក​អធិដ្ឋាន​ប្រមាណ ១​០០នាក់​សម្រាប់​សហគមន៍​គ្រឹស្ដ​បរិស័ទ​ ដោយ​ការ​បង្ហាញ​នូវ​សេចក្ដី​ស្រឡាញ់ចំពោះ​សម្លៀកបំពាក់​ផលិត​ពី​ស្បែក​សត្វ ចាប់​ពី​ខោខូវប៊យ​ និង​ដែកស្វាន​រហូត​ដល់​ម៉ាស​ និង​អាវ​កាក់។

រ៉ុនហ្គាញន័រ បាន​និយាយ​នៅ​ព្រឹត្ដិការណ៍​ «ជំនួបបួងសួង​​ប្រពៃណី​» ថា​៖ «​មនុស្ស​ជា​ច្រើនគិត​ថា ក្រុម​តន្ដ្រីនេះ​ជា​ការ​សម្ដែង​អំពី​បញ្ហា​ផ្លូវភេទ តែ​ពួកគេ​គ្រាន់តែ​គ្រឈុត​ដែល​ពួកគេ​ចូលចិត្ដ​ប៉ុណ្ណោះ​»។

សកម្មជន​ LGBT ដ៏​យូរ​អង្វែង​រូប​នេះ បាន​បន្ដ​ថា​៖ «​វា​គ្រាន់តែជា​វិធីបង្ហាញ​ពី​ខ្លួន​ឯងបែប​ផ្សេង​ ដូចជា តន្ដ្រី​នេះ។ តន្ដ្រី​កៀរគរ​មនុស្ស​ឱ្យ​មក​ជួប​ជុំគ្នា​ ដូចជា ឈុត​សម្លៀកបំពាក់​យើង​ជាដើម​»។

ភ្ញៀវ​​គ្រង​ឈុត​ស្បែក​មក​កាន់​សាល​ប្រគំតន្ដ្រី​ នៅ​ព្រះវិហារ Twelve Apostles Church។ AFP

អ្នក​បកប្រែ​ជំនាញ និង​ជា​តួអង្គ «​​Mr Leather Germany» ពីរ​ដង លោក រ៉ុនហ្គាញន័រ រៀបចំ​ការ​ប្រគំតន្ដ្រី​នៅ​ព្រះវិហារ​Twelve Apostles Evangelical ​ ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌​ប្លែកៗនេះតាំងពី​ឆ្នាំ​២០១៥។

សម្រាប់​ព្រឹត្ដិការណ៍​ដែលរៀបចំ​ឡើង​ដើម្បី​ឧទ្ទិស​ដល់​គ្រូ​គង្វាល​ Burkhard Bornemann បើកទូលាយ​សម្រាប់​ខ្ទើយ និង​អ្នក​សកម្ម​ក្នុង​សហគមន៍​ ដែល​ផ្ដល់​ការ​គាំទ្រ​ចំពោះ​អ្នកញៀន​ថ្នាំ និង​ពេស្យាចារ្យ។

មហាជន ភាគច្រើន​ជា​បុរស មក​ជុំជួបគ្នា​ដែល​មិនមែនជា​អ្នក​មក​ព្រះវិហារ​ប្រចាំ​នោះទេ។

អេរីច បៃឡេវ៉ារ៉េ ជា​អ្នកចម្រៀងសំឡេង​ណោត​ក្រោម​ បាន​និយាយថា​៖ «​មក​ជា​សម្លៀកបំពាក់​ស្បែក​ពិតជា​សប្បាយ​ជាង​ឈុត​ផ្លូវការ។ វាអនុញ្ញាត​ឱ្យ​យើង​កសាង​ទំនាក់​ទំនង​រវាង​សហគមន៍​ខ្ទើយ និង​ជីវិត​ប្រចាំថ្ងៃ​របស់​យើង​ជា​តន្ដ្រីករ​»។

លោក​បាន​បន្ថែម​ ខណៈសម្គាល់​ឃើញថា ជម្រើស​ទីកន្លែង​គឺ ស្ថិត​ក្នុង​ទីក្រុង​ប៊ែរឡាំង។ ស្ថិត​នៅ​សង្កាត់ Schoeneberg ជាមជ្ឈមណ្ឌល​សហគមន៍​ខ្ទើយ​ក្រុង​ប៊ែរឡាំង Twelve Apostles Church មិន​មែនជា​ទី​កន្លែង​សម្រាប់​ការ​គោរព​បូជា​ដូច​ព្រះវិហារ​ដទៃ​ឡើយ។

ដោយ​ស្គាល់​ជា «​ព្រះវិហារ​ជីន» បង្អួច​របស់​វា​ត្រូវបាន​បរិច្ចាគ​ដោយ​ក្រុមហ៊ុន​បិត​ស្រា​ក្នុង​ស្រុក​មួយ​ដើម្បី​ជំនួស​បង្អួច​ខូចៗ​ អំឡុង​ពេល​សង្គ្រាម​លោកលើក​ទី ២ និង​ត្រូវបាន​កំណត់​ជា​អគារ​ប្រវត្ដិសាស្ដ្រ​៕ AFP/HR

ភ្ញៀវ​​គ្រង​ឈុត​ស្បែក​មក​កាន់​សាល​ប្រគំតន្ដ្រី​ នៅ​ព្រះវិហារ Twelve Apostles Church។ AFP