ក្រុង​កូប៉ិនហាក៖ កោះ​ហ្វារ៉ូ ដែន​ដីស្វយ័ត​របស់​ដាណឺម៉ាក បាន​ឱ្យដឹងកាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ខ្លួន​នឹង​ពិចារណា​ចំពោះ​ប្រពៃណី​ប្រមាញ់​ត្រីដូហ្វីន ក្រោយ​ពី​បាន​សម្លាប់​ពួកវា​ជាង ១ ៤០០​ ក្បាល​កាលពី​សប្ដាហ៍កន្លងទៅ​ ដែល​បង្ក​ជា​ការ​រីះគន់​យ៉ាង​ខ្លាំង​។

នាយករដ្ឋ​មន្ដ្រី​ប្រចាំ​ដែន​កោះភាគ​ខាង​ជើង​ Bardur a Steig Nielsen បាន​​ឱ្យដឹង​ក្នុងសេចក្ដីថ្លែងការណ៍​ថា៖ «រដ្ឋាភិបាល​បាន​សម្រេច​ចាប់ផ្ដើម​សិក្សា​ពី​ច្បាប់​ស្ដីពីការ​ប្រមាញ់​ដូហ្វីន​ខ្លួន​ចំហៀង​​ពណ៌ស​នៅតំបន់​អាត្លង់ទិក​​»។

លោក​បាន​បន្ដថា​៖ «​ថ្វីដ្បិតតែការ​ប្រមាញ់នេះ​ត្រូវ​បាន​ចាត់​ទុក​ជា​ទម្លាប់យ៉ាង​ណា​ក៏ដោយ​ ក៏​យើង​នឹង​ពីនិត្យ​មើល​យ៉ាង​យកចិត្ដ​ទុកដាក់​ចំពោះ​ការ​សម្លាប់​ដូហ្វីន​ និង​ថា តើ​ពួកវា​មាន​សារសំខាន់​អ្វី​ខ្លះ​ចំពោះ​សង្គម​ហ្វារ៉ូយើង​»។

រូបភាពការប្រមាញ់​ពពួក​មច្ឆា​ខ្នាត​ធំ រាប់សិប​ក្បាល​ បង្ក​ជា​ឈាម​ក្រហម​ច្រលា​នៅឆ្នេរ​សមុទ្រ។ AFP

មតិរិះ​គន់​ត្រូវបាន​ធ្វើ​ឡើង​ក្រោយ​មាន​ការ​ពិឃាត​ដូហ្វីន​ជាង ១៤០០​ក្បាល​កាលពី​ថ្ងៃសៅរ៍ នូវ​អ្វី​ដែល​ត្រូវបាន​ជឿ​ថា ជា​ការ​ប្រមាញ់​ដ៏​ធំបំផុត​ត្រឹមតែ​រយៈ​ពេល​មួយ​ថ្ងៃ​នៅ​ដែន​កោះ​ភាគ​ខាង​ជើង​អាត្លង់ទិក។

តាមប្រពៃណី ប្រជុំកោះ​ហ្វារ៉ូ ដែល​មាន​ប្រជាជន​ប្រមាណ ៥​ម៉ឺន​នាក់ ប្រមាញ់​បាឡែន​ពីឡុត ក្នុង​ទម្លាប់ដែលហៅថា «​grindadrap» ដោយ​ក្រុម​ប្រមាញ់​ឡោម​ព័ទ្ធ​ត្រីបាឡែន​ជាមួយ​ទូកនេសាទ​រាង​មូល​​ពាក់​កណ្ដាល​ រួមទាំង​កៀង​ចូល​ខាង ដើម្បី​ពិឃាត​តែម្ដង​។

ជាទូទៅ បាឡែន​ពីឡុត​ប្រមាណ ៦០០​ក្បាល​ត្រូវបាន​ប្រមាញ់​រៀង​រាល់​ឆ្នាំ​ទៅតាម​វិធីសាស្ដ្រ​ប្រពៃណី​នេះ​។

រូបភាពឆ្នាំ ២០១៩ ការប្រមាញ់​ពពួក​មច្ឆា​ខ្នាត​ធំ រាប់សិប​ក្បាល​ បង្ក​ជា​ឈាម​ក្រហម​ច្រលា​នៅឆ្នេរ​សមុទ្រ។ AFP

ប៉ុន្ដ​រូបភាព​ជា​ច្រើន​សន្លឹក​បង្ហាញ​ពី​ត្រីដូហ្វីន នៅ​លើ​ដៃសមុទ្រ​មួយ​កន្លែង​ក្បែរ​ Skala ភាគ​កណ្ដាល​ដែន​កោះ​កាលពី​ថ្ងៃ​អាទិត្យ បាន​បង្ក​ជា​ការ​រីះគន់​លើ​បណ្ដាញសង្គម។

Sea Shepherd ជាអង្គការ​សប្បុរសធម៌​មួយ ដែល​ធ្វើ​យុទ្ធនាការ​ប្រឆាំង​នឹង​ការ​ប្រមាញ់​បាឡែន​ និង​ដូហ្វូន​ បាន​ចាត់​ទុក​ប្រពៃណីនេះជា​ទង្វើ​ឃោរឃៅ​។

ប្រធាន​អង្គការ លោក អាឡេច ខូណេលីសសេន បាន​ឱ្យដឹង​ក្នុង​សេចក្ដី​ថ្លែងការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា៖ «​បើ​យើង​បាន​រៀន​សូត្រ​អ្វីខ្លះ​ពី​វិបត្ដិ​កូវីដនេះ គឺយើង​ត្រូវ​រស់​ដោយ​សុខុដមរម្យនា​ជាមួយ​ធម្មជាតិ​ជាជាង​ការ​បំផ្លិ​ច​បំផ្លាញ​»៕ AFP/HR

ជាទូទៅ បាឡែន​ពីឡុត​ប្រមាណ ៦០០​ក្បាល​ត្រូវបាន​ប្រមាញ់​រៀង​រាល់​ឆ្នាំ​ទៅតាម​វិធីសាស្ដ្រ​ប្រពៃណី​នេះ​។

ជាទូទៅ បាឡែន​ពីឡុត​ប្រមាណ ៦០០​ក្បាល​ត្រូវបាន​ប្រមាញ់​រៀង​រាល់​ឆ្នាំ​ទៅតាម​វិធីសាស្ដ្រ​ប្រពៃណី​នេះ​។