ក្រុងសិង្ហបុរី៖ ឆ្កែ​ស្រម៉ូវ​ពណ៌​សពីរ​ក្បាល​ដែលពាក់​កន្សែង​ចង​កអង្គុយ​យ៉ាង​ស្ងៀមស្ងាត់​ ពេល​ម្ចាស់​របស់​ពួកវា​លើកដៃជា​សញ្ញា​ស្វាគមន៍ និង​ថតរូប​សែលហ្វី បង្ហោះ​អួត​ដល់​​​អ្នក​គាំទ្រ​លើ​បណ្ដាញសង្គម Instagram រាប់​ម៉ឺននាក់។

ពួកវា​ស្ថិត​ក្នុង​ចំណោម​អ្នក​មាន​ឥទ្ធិពលលើ​បណ្ដាញសង្គម​កាន់តែ​មាន​ចំនួន​ច្រើន​​នៅ​ប្រទេស​សិង្ហបុរី ជា​ទំនោរ​កើតឡើង​ដោយ​សារ​កំណើន​លក់​អនឡាញ​ និង​ការ​ចិញ្ចឹម​សត្វ​អំឡុង​ពេល​វិបត្ដិកូវីដ។

ភ្ជាប់ជាមួយ​អ្នក​មាន​ឥទ្ធិពល​លើ​បណ្ដាញសង្គម​ផ្នែក​សត្វ​ចិញ្ចឹម ក្រុមហ៊ុន​បាន​ធ្វើការ​ជាមួយ​សត្វ​នានា​ចាប់ពី​ឆ្មា​ឈ្មោះ Brossy Meowington ដែលមាន​អ្នក​គាំទ្រ​ជាង ៥​ម៉ឺន​នាក់ រហូត​ដល់​ឆ្កែរោមស​ជប៉ុនឈ្មោះ Luna ជាដើម។

តារាជើងបួន សាសា និង​ ពីពើរ តែងតែ​បង្ហាញ​វត្ដមាន​លើ​គណនី​ Instagram ឈ្មោះ ​«Lomodoggies»។ AFP

រី​ឯតារាជើងបួន សាសា និង​ ពីពើរ តែងតែ​បង្ហាញ​វត្ដមាន​លើ​គណនី​ Instagram ឈ្មោះ ​«Lomodoggies» រមែង​លេងឈុត​តុបតែងខ្លួន​ស៊ី​ចង្វាក់​គ្នា​ និង​ថតរូប​បង្ហោះ​ជាមួយ​ការ​លាតអណ្ដាតចេញ​ដ៏គួរ​ឱ្យស្រឡាញ់។

សុខន​ស្រមូវ​ទាំងពីរ​ទទួល​បាន​នូវ​ផលិតផល​ប្រើ​ប្រាស់​នានា​តម្លៃ​រាប់​ពាន់​ដុល្លារ ចាប់​ពី​ម៉ាស៊ីន​សម្អាត​រោម​រហូត​ដល់​ស្បែក​ជើង និង​ថែមទាំង​បាន​ធ្វើ​ជា​តំណាង​ទីភ្នាក់ងារ​ទៀត។

ម្ចាស់របស់​ឆ្កែ​ស្រមូវទាំងពីរ អ្នកនាង Carrie Er បាន​និយាយ​ពេល​ថតរូប​ជាមួយ​តារា​ឆ្កែ​របស់​ខ្លួន​ថា​៖ «​វាជា​ការ​សប្បាយ សប្បាយទាំង​ខ្ញុំ និង​ឆ្កែ​»។

Peh ជា​​ក្រុមហ៊ុន​មាន​គណនីបណ្ដាញសង្គម​ស្ដីពី​សត្វ​ចំនួន ៦០០០​ នៅ​លើ​បណ្ដាញ​សង្គម។ AFP

ឆ្កែទាំងពីរ​ក្បាល​ពេលនេះ​មាន​អ្នកគាំទ្រ​លើ​ Instagram ជិត ២៤០០​នាក់​ និង​រក​ចំណូលបាន​ប្រមាណ ៥០០ដុល្លារ​សិង្ហបុរី (​១,៥​លាន​រៀល)​ សម្រាប់​ចំណូល​ផ្នែក​ទីផ្សារ។

មានការ​ពេញ​និយម​ខ្លាំង​ចំពោះ​សកម្មភាព​បង្ហាញ​ក្ដីស្រឡាញ់សត្វ​​របស់​អ្នក​មាន​ឥទ្ធិពល​បណ្ដាញសង្គម ខណៈ​ក្រុមហ៊ុន​នានា​ផ្សព្វផ្សាយ​ផលិតផល​លើ​អនឡាញ​អំឡុង​ពេល​វិបត្ដិ​កូវីដ។ នេះ​បើ​យោង​តាម​ Jane Pehសហស្ថាបនិក​ទីភ្នាក់ងារ​ The Woof Agenceyដែល​តំណាង​ដោយ​សុខន​របស់ Er ទាំងពីរ។

Peh ដែលជា​​ក្រុមហ៊ុន​មាន​គណនីបណ្ដាញសង្គម​ស្ដីពី​សត្វ​ចំនួន ៦០០០​ ជា​បណ្ដាញ​ បាន​និយាយថា​៖ «​ខ្ញុំ​គិត​ថា អ្នក​ឥទ្ធិពល​បណ្ដាញសង្គម​ដោយ​ប្រើ​សត្វចិញ្ចឹម​តែងតែ​ទទួល​បាន​អត្ថប្រយោជណ៍​ដោយសារ​យើង​ស្រឡាញ់សត្វ។ ពួកវា​ពិតជា​ស្រស់ស្អាត ហើយយើង​មិនអាច​ស្អប់​ពួកវា​ឡើយ​»៕ AFP/HR

ម្ចាស់របស់​ឆ្កែ​ស្រមូវទាំងពីរ អ្នកនាង Carrie Er សប្បាយ​ចិត្ត​នឹង​ជួយ​ឱ្យ​ពួកវា​ល្បី​ឈ្មោះ។ AFP

ម្ចាស់របស់​ឆ្កែ​ស្រមូវទាំងពីរ អ្នកនាង Carrie Er សប្បាយ​ចិត្ត​នឹង​ជួយ​ឱ្យ​ពួកវា​ល្បី​ឈ្មោះ។ AFP