ភ្នំពេញៈ ក្រោយ​ពី​​ព្រម​ទទួល​សម្ព័ន្ធ​​​ស្នេហ៍​ពី​កំលោះ​​រូបសង្ហា​ កីឡាករ​បាល់​ទាត់ លី វ៉ាហេដ មិន​បាន​ប៉ុន្មាន​ខែ​ផង​នោះ ស្រាប់​​តែ​​​តារា​សម្តែង​ស្រី និង​ពិធីការិនី​មេម៉ាយ​កូន ១ ដែល​មាន​រូប​​ឆោម​​លោម​​ពណ៌​កាន់​តែ​ស្រស់​ សុខ សោម៉ាវត្តី ចាប់​ផ្តើម​ប្រែ​ក្លាយ​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​បុរស​​ជោគជ័យ​។

នេះ​បើ​តាម​ការ​រៀប​រាប់​​ជាសារ​បែប​លេង​សើច​របស់​​ស្រី​ស្រស់​មេម៉ាយ​កូន ១ តែ​រូប​សម្រស់​កាន់​​ផូរ​ផង់​ ​ស្រស់​ស្អាត សុខ សោម៉ាវត្តី បាន​បង្ហើប​​ពី​ការ​ឆ្លៀត​ពេលទៅកំដរ​ និង​ជួយ​ម្ចាស់​ចិត្តនា​​ពេល​ថត​ស្ប៉ត​ពាណិជ្ជ​កម្ម​​ឱ្យ​ក្រុម​ហ៊ុន​ភេសជ្ជៈ​ M150 ពេល​ថ្មីៗ​នេះ​ថា៖ «​នៅ​ពី​ក្រោយ​​ភាព​ស្អាត​របស់​ខ្ញុំ​ម្សិល​​មិញ​ គឺ​ទៅធ្វើការ​ឱ្យ​គេ​ទេណា​បងប្អូន​ ជូត​ញើស តប់​មុខ អី​អ៊ីចឹង ដូច​គេ​ថា​នៅ​ពី​ក្រោយ​មនុស្ស​ប្រុសល្អ​ ត្រូវ​មាន-​​មនុស្ស​​ស្រីពូកែម្នាក់!តែ​នៅពីក្រោយ​ពូ ហេដ មាន​​​តែយាយ​ម៉ាប់​តីពូកែរ​អ៊ូ​ហ្នឹង​ទេ!ឥឡូវ​សុំសួ​រ​ថាយក​អត់?»។​

តារា​សម្តែង​ស្រី និង​ពិធី​ការិនី​ទូរ​​ទស្សន៍​ អ្នកនាង សុខ សោម៉ាវត្តី ក៏​បញ្ជាក់​សារ​ស្តី​ពី​ការ​ព្រម​ទទួល​គ្រប់​​​​យ៉ាងជា​​ជម្រើស​របស់​ខ្លួន​ និង​​​ការ​តាំង​ចិត្ត​ចំពោះ​បច្ចុប្បន្ន​ភាព​​​ផង​ដែរ​ថា៖ «​ឥឡូវ​ដែល​អ្នក​ដើរ​​មិន​​ប្រាកដថា​ត្រូវទាំងអស់ទេ! តែ​​ឈប់​សុំ​សួរ​មួយ ​អ្នក​ច្បាស់​​ហើយ​ថា ​ដួល​​ផ្លូវ​នេះ​ហើយគ្មាន​ការ​តាំង​​​ចិត្ត​​ដើរ​ផ្លូវថ្មីទៀត​ កុំ​​ទាន់​​​បាក់ទឹក​ចិត្ត​ណា ​បន្ត​ដើរទាល់​តែ​អស់​សមត្ថ​ភាព​ ថា​មិន​ត្រូវ​ ចប់ពី​ ​Sad អាច​​ញញឹម​​ស្រស់​ជាង​ ចែ តី នា​ពេល​​នេះ​ផង​ក៏​មិន​ដឹង!»។

កាលពី​​ថ្ងៃ​ខួប​កំណើត​របស់​​តារា​សម្តែង និង​កីឡា​ករ​បាល់​​ទាត់​ខ្មែរ​ លី វ៉ា​ហេដ នាពេល​ថ្មីៗ​កន្លង​មក​​នេះ ​​តារា​​​​ស្រី សុខ សោម៉ាវត្តី បាន​ទម្លាយ​​នូវ​សារ​ ដែល​ជា​ការ​​សារភាព​ព្រម​ទទួល​ស្នេហ៍​ម្ចាស់​​បេះដូង​ថ្មី​​នោះ​​ បាន​ធ្វើ​ឱ្យ​មហាជន​ភ្ញាក់​ផ្អើល​ ក្រោយ​ពី​​ឧស្សាហ៍​ច្រានចោលនូវ​សម្ព័ន្ធ​នេះ​​​ជា​​រឿយៗ​​កន្លង​មក​។

នាឱកាស​​​ថ្ងៃ​ខួប​កំណើតលោក​ លី វ៉ាហេដ សម្រាប់​​ឆ្នាំ ២០២១ នេះ ​ស្រីស្រស់ សុខ សោម៉ាវត្តី បរិយាយ​សារជូនពរ​ម្ចាស់​ចិត្ត​​ស៊ី​អារម្មណ៍ថា៖ «Happy birthday my babe Okay និយាយ​ដើម​បន្តិច​ហើយ​​​ចាំ​ជូនពរ និយាយ​តាម​ត្រង់​បាន​​ឆ្លង​ខួប​បង​មក​ច្រើន​ឆ្នាំ​ហើយ ពិត​ជា​​លឿន​​មែន តែ​អូន​គិត​ថា វា​លឿន ព្រោះ​សុទ្ធតែ​ជា​ពេល​​មាន​ក្ដី​សុខ និង​ពោរពេញទៅដោយ​​​អនុស្សា​វ​រីយ៍​ល្អ។ អរ​គុណ ដែល​​តែងតែ​ផ្ដល់​ការ​ស្រឡាញ់ ស្មោះត្រង់ ទុក​ចិត្ត និង​រឿង​​ច្រើន​​​ទៀត ជូន​ពរ​​បង​​មាន​តែ​​រឿង​​សប្បាយ​ចិត្ត ការងារ​ច្រើន សុបិន​​បង​ក្លាយ​ជា​​ការ​​ពិត​គ្រប់​យ៉ាង សុខ​ភាព​​ល្អ​សំខាន់ ​គឺ​យើង​ទាំង​​ពីរ​អាច​សើច​ជា​មួយ​​គ្នា​រហូត​ដល់​មាន​ស្នាម​ជ្រួញ។ Let''s grow old together my Ly Vahed»៕