ក្រុងវ៉ាស៊ីងតោន៖ កម្មវិធីទូរទស្សន៍​ថ្មីមួយ​ដែល​បង្ក​ការ​ងាយ​ស្រួល​ដល់​សកម្មជន​ផ្សព្វផ្សាយ​បុព្វហេតុ​មនុស្សធម៌​របស់​ពួកគេ​រៀងៗខ្លួន និង​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជា​យន្ដការ​ឈានចាប់​ភាព​ជោគជ័យ​មួយ​ដែល​ដុត​ឱ្យភាពចម្រូង​ចម្រាស។

កម្មវិធី «សកម្មជន» ដែល​ការ​បើកសម្ពោធ​ធ្វើឡើង​នៅ​សប្ដាហ៍​នេះ នឹង​ចាក់ផ្សាយ​លើ​កញ្ចក់ទូរទស្សន៍​អាមេរិក CBS ក្នុង​ខែ​តុលា និង​សហការ​ផលិត​ដោយ​អង្គការ​ក្រៅរដ្ឋាភិបាល​ Global Citizen ដោយ​តារា​ល្បីល្បាញ​បានរៀបចំ​កម្មវិធី​នានា ដូចជា តារា​ចម្រៀង Usher តារា​ភាពយន្ដ​ Priyanka Chopra និង​អ្នករាំ Julianne Hough។

មហាជន​នឹងធ្វើការ​ប្រកួតប្រជែងលើវិញ្ញាសារ​​បេសកកម្ម​ ព្រឹត្ដិការណ៍​ជួបជុំ យុទ្ធនាការ​ឌីជីថល និង​សហគមន៍​ បំណង​ទាក់ទាញ​ចំណាប់អារម្មណ៍​មនុស្ស​មាន​ឥទ្ធិពល​បំផុត​ក្នុង​លោក​ ដែលទាមទារ​ឱ្យមាន​វិធានការ​នា​ពេល​នេះ​»។

ភាគ​ជោគជ័យ ត្រូវបាន​វាស់​ស្ទង់​តាម​រយៈទំនាក់ទំនង​លើ​អនឡាញ ​សកម្មភាព​សង្គម និង​លទ្ធភាព​អ្នករៀបចំ​។ វគ្គបញ្ចប់​នឹង​ត្រូវបាន​រៀបចំឡើង​នៅ​ក្នុង​ជួប​ប្រជុំកំពូល G20 នៅ​ទីក្រុង​រ៉ូម ចុង​ខែតុលា ជាទីដែល​សកម្មជន​ប្រកួត​នឹង​ជួប​ថ្នាក់​ដឹកនាំ​ពិភពលោក​ បំណង​ថែរក្សា​សន្ដិសុខ​មូលនិធិ​ និង​ផ្សព្ផផ្សាយ​ចំណេះដឹង​ចំពោះ​បុព្វហេតុនេះ។

តារា​ចម្រៀង Usher តារា​ភាពយន្ដ​ស្រី Priyanka Chopra (ក្នុង​រូប) និង​អ្នករាំនាង Julianne Hough។

នាយកប្រតិបត្ដិ​ទូរទស្សន៍ CBS បានចាត់ទុក​កម្មវិធី​នេះ​ជា​ការ​បោះ​ជំហាន​ទៅមុខ​ និង​បាន​និយាយថា ខ្លួន​រំពឹង​ថា វា​នឹង​ទាក់ទាញ​ទស្សនាកាន់តែ​ច្រើន​។

ប៉ុន្ដែ​ការ​រិះគន់នៅតែ​មាន ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញសង្គម​ចោទ​ប្រកាន់​កម្មវិធី​ទូរទស្សន៍ផ្សាយ​ពី​គោលបំណង​នេះមិនសូវមាន​ប្រយោជន៍​អំឡុង​ពេល​ដែល​សកម្មជន​នៃ​បណ្ដា​ប្រទេស​នានា​ ត្រូវបាន​ចាប់​ដាក់​គុក ឬ​មាន​បំណង​ក្រោក​ឈរ​ប្រយុទ្ធប្រឆាំង​ដើម្បី​សិទ្ធិមនុស្ស។

តារាភាពយន្ដ និង​សកម្មជនស្ដ្រី Jameela Jamil បាន​និយាយថា​៖ «​តើ​មិន​អាច​ចាយប្រាក់​ដ៏​ច្រើនសន្ធឹកសន្ធាប់​លើកម្មវិធី ដោយ​បង្វែ​ទៅលើ​បុព្វហេតុ​របស់​សកម្មជន​ផ្ទាល់ឬទេ? ជាជាង​ការ​ប្រែក្លាយ​យុទ្ធនាការ​ទៅជា​ហ្គេម​ រួច​យក​ប្រាក់​ផ្ដល់​ជា​រង្វាន់​ទៅវិញ​។ មនុស្ស​កំពុង​តែស្លាប់​រៀង​រាល់​ថ្ងៃ​»។

អង្គការ Global Citizen បានឆ្លើយ​តប​នឹងការ​រិះគន់​ក្នុង​សេចក្ដីថ្លែង​ការណ៍​មួយ​បញ្ជូនទៅកាន់ Deadline ថា​៖ «​នេះ​មិន​មែន​ជាកម្ម​វិធី​ទូរទស្សន៍​ដើម្បីបន្ទាប​បន្ថោក​សកម្មនិយម​»។

អង្គការ​បាន​បន្ដថា គោលបំណង ​គឺ​គាំទ្រ​សកម្មជន​នៅ​គ្រប់​ទីកន្លែង ដែល​ពួកគេបាន​បូជាកម្លាំង​ចិត្ដ​ កាយ និងពង្រីក​បុព្វហេតុ​នេះទៅដល់​មហាជន​កាន់តែ​ច្រើន​»៕ AFP/HR

តារា​ចម្រៀង Usher តារា​ភាពយន្ដ​ស្រី Priyanka Chopra និង​អ្នករាំនាង Julianne Hough (ក្នុង​រូប)។