ក្រុងឡុងដ៍៖ ពិព័រណ៍​កសិកម្ម​ដំណាំ និង​ផ្កា​នារដូវក្ដៅ The Harrogate Autumn Flower Show បាន​វិលត្រឡប់មក ​នៅទីតាំង​ថ្មី​សន្លាងនៃ​អគារ​​ Newby Hall ក្បែរ​ក្រុង​រីផន ភាគខាង​ជើងអ៊ីតាលី ពីថ្ងៃទី ១៧ ដល់ ១៩ ​ខែ​កញ្ញា​ កន្លងទៅនេះ។

កម្មវិធី​បង្អួត​សមិទ្ធផល​កសិកម្ម និង​ពូជផ្កា​ស្អាតៗ​នេះ តែង​ទាក់ទាញភ្ញៀវ​ទេសចរ​ប្រមាណ ៤ ម៉ឺន​នាក់​ មក​ទស្សនា​ការប្រកួត​ប្រជែង​នូវ​ផល​ដំណាំ​កសិកម្ម​ទំហំ​ខ្នាត​យក្ស​នានា រួម​មាន ​តាសក់ មើម​ខ្ទឹម​បារាំង ខាត់​ណា ស្ពៃ និងល្ពៅជា​ដើម។​

ក្រុម​គណៈ​កម្មការ​វាយ​តម្លៃ​នឹង​ធ្វើការត្រួតពិនិត្យ​ និង​វាស់​វែង ដើម្បី​រក​ឲ្យឃើញ​នូវកសិផល​ដែល​មាន​ទំហំ​ធំ​ជាង​គេ​បំផុតគឺ​ជាអ្នកឈ្នះ។​

ននោង​ម៉ារ៉ូ ទម្ងន់​ដល់ទៅ ៦៥គីឡូក្រាម ឈរ​នៅលំដាប់ថ្នាក់លេខ ២ ពីការ​ប្រកួត។ AFP

លោក ភីតធឺរ ក្លាហ្សេប្រូក ​កសិករ​ដាំ​ដំណាំ​យក្ស​ដ៏​ល្បី​ល្បាញ បាន​ក្ដាប់ជយលាភីលេខ ១ សម្រាប់​​មើម​ខ្ទឹមបារាំង​ខ្នាត​យក្ស​របស់លោក ទម្ងន់​ដល់ទៅ ៧,០៥ គីឡូក្រាម។

ចំណាត់ថ្នាក់តាសក់​យក្ស​លេខ ១​ ដែលមើល​មួយ​ភ្លែត​សឹង​ច្រឡំ​ផ្លែឃ្លោកនោះ បានទៅ​លើ​ម្ចាស់​របស់​វា​​លោក ចន ស៊ីមសុន ដែល​រំលេច​សមិទ្ធផល​ផ្លែ​ប្រវែង ៨៨ សង់ទីម៉ែត្រ។ លោក​ក៏​នៅមាន​ដំណាំ​ខ្នាត​យក្ស​មួយទៀត​គឺ​ននោង​ម៉ារ៉ូ ទម្ងន់​ដល់ទៅ ៦៥ គីឡូក្រាម ឈរ​នៅលំដាប់ថ្នាក់លេខ ២ ពីការ​ប្រកួត។

កសិករ​ម្នាក់ទៀត លោក ចូ អាធើរតុន បាន​បី​មើម​ដំឡូងឈាម​មាន់​ទម្ងន់ដល់ទៅ ១៦,៨ គីឡូក្រាម ដែល​នាំ​ឱ្យ​លោក​ដណ្ដើម​​បាន​លេខ​ ១ សម្រាប់​ប្រភេទ​ដំណាំ​ដូចគ្នា​នេះ។

ស្ពៃក្ដោបយក្សទម្ងន់ដល់ទៅ ២៦,២ គីឡូក្រាម​របស់លោក ក្រេក ភៀរសិន បាន​ដណ្ដើម​យកលេខ ១ ចំពោះ​​បន្លែក​ស្លឹក​ឆ្នាំ​នេះ។

លោក ភីតធឺរ ក្លាហ្សេប្រូក និងមើម​ខ្ទឹមបារាំង​ខ្នាត​យក្ស​របស់លោក ទម្ងន់​ដល់ទៅ ៧,០៥គីឡូក្រាម។ AFP

អង្គការ​សប្បុរសដែល​រៀបចំ​កម្មវិធី​នេះ ត្រូវ​បាន​​បង្កើតឡើង​ក្នុង​ឆ្នាំ​ ១៩១១ ដើម្បី​ផ្សព្វ​ផ្សាយ​អត្ថប្រយោជន៍​​នៃ​ការ​រៀបចំ​សួន​នេះ​នៅ​ទូទាំង​តំបន់​ភាគខាង​ជើង​។

លោក នីក ស្មីត នាយកគ្រប់គ្រង​កម្មវិធីបាននិយាយ​ថា៖ «អរគុណ​ដល់​អ្នក​គាំទ្រ​ ភ្ញៀវទេសចរ និង​ចូល​រួម​បង្ហាញស្នាដៃ អ្នក​ផ្គត់ផ្គង់​ និង​សហការី​ទាំងអស់​ ដែល​យើង​អាច​រៀបចំ​ប្រារឰ​ព្រឹត្ដិការណ៍​ខួបមួយ​សតវត្សរ៍​ដែល​ជំរុញ​លើក​ទឹក​ចិត្ដ និង​ផ្ដល់​ការ​កម្សាន្ដ​សប្បាយ​ជា​ច្រើន​ជំនាន់​»។

លោកបាន​បន្ត​ទៀត​​​ថា៖ «ឆ្នាំ​នេះ​ពិត​ជា​ឆ្នាំ​ដ៏លំបាក​សម្រាប់​មនុស្ស​គ្រប់គ្នា ហើយ​វា​គ្មាន​អ្វី ប្រសើ​រជាជាង​បានស្វាគមន៍ទស្សនិកជន​យើង​ឡើង​វិញ​នោះទេ។ កម្មវិធី The Harrogate Autumn Flower Show បាន​វិលត្រឡប់មក ​នៅទីតាំង​ថ្មី​សន្លាងនៃ​អគារ​​ Newby Hall ហើយ​យើង​ពិត​ជា​រំភើប​​នឹង​អនាគត​ជាមួយទីតាំង​ថ្មី​នេះ​ណាស់»៕ AFP/HR

ស្ពៃក្ដោបយក្សទម្ងន់ដល់ទៅ ២៦,២គីឡូក្រាម​របស់លោក ក្រេក ភៀរសិន បាន​ដណ្ដើម​យកលេខ ១ ចំពោះ​​បន្លែក​ស្លឹក​។ AFP

ប្រវែង ៨៨ សង់ទីម៉ែត្រ និង​មើមដំឡូងឈាមមាន់​​ទម្ងន់ដល់ទៅ ១៦,៨គីឡូក្រាម។ AFP

កម្មវិធី​នេះ ត្រូវ​បាន​​បង្កើតឡើង​ក្នុង​ឆ្នាំ​ ១៩១១ ដើម្បី​ផ្សព្វ​ផ្សាយ​អត្ថប្រយោជន៍​​នៃ​ការ​រៀបចំ​សួន​នេះ​នៅ​ទូទាំង​តំបន់​ភាគខាង​ជើង​។ AFP

កម្មវិធី​នេះ ត្រូវ​បាន​​បង្កើតឡើង​ក្នុង​ឆ្នាំ​ ១៩១១ ដើម្បី​ផ្សព្វ​ផ្សាយ​អត្ថប្រយោជន៍​​នៃ​ការ​រៀបចំ​សួន​នេះ​នៅ​ទូទាំង​តំបន់​ភាគខាង​ជើង​។ AFP