ក្រុងឡុងដ៍៖ កៅអីតម្រៀប​ជាជួរ​ឆ្ងាយៗ​ពីគ្នា​​នៅ​ខាង​ក្រៅ​ហាង​លក់​សម្លៀកបំពាក់​ដ៏​ល្បីល្បាញ​នៅភាគខាង​ត្បូង​ក្រុង​ឡុងដ៍ អ្នកដេរ​ខោអាវ​ប្រមាណ ២០​ នាក់ នាំគ្នា​បង្ហាញ​ការ​ប្រឆាំ​ង​ជំទាស់​នឹង​​ «​ហ្វាសសិនថ្មីជានិច្ច​​» នៅលើ​​ដងផ្លូវ​ ដែល​បង្ហាញ​អតិថិជន​ពី​របៀបជួសជុល​​សម្លៀកបំពាក់​ចាស់ៗ​​។

សាររបស់​ពួកគេ​គឺ «​ប្រើម្ជុរអំបោះដេរ​ប៉ាក់​ ជាជាង​បោះចោល​» ដើម្បី​ជួសជុល​សម្លៀកបំពាក់​ជាជាង​ការ​បោះ​ចោល​ និង​ទិញ​ថ្មី​ បើទោះបីជា​កិច្ចការ​នេះ​ទទួល​បាន​ប្រាក់​កម្រៃ​តិចតួច​យ៉ាង​ណាក៏ដោយ​។

ជាង​កាត់ដេរ​តាម​ចិញ្ចឹម​ផ្លូវ​ជា​ច្រើន​នាក់​ កាលពី​ថ្ងៃពុធ​បាន​បោះជំរំ​នៅ​ព្រំលី ជាយ​ក្រុង​ឡុងដ៍ នៅក្បែរ​ហាង​ Primark ជា​និមិត្ដរូប​ហ្វាសសិន​ថ្មីជានិច្ច​ ដែល​​ចេញ​ពី​ការពង្រាង​របស់អ្នកឌីហ្សាញ​ទៅជាម៉ូដ​លក់​តាម​ហាង​ចិញ្ចឹមផ្លូវ ដែល​ធ្លាប់តែ​រង​នូវ​ផលប៉ះពាល់​ចំពោះ​បរិស្ថាន។

ជាងដេរ​អង្គុយ​តម្រង់ជួរ​ ដេរ​ប៉ះ​ខោអាវ​ លើកស្ទួយការប្រើប្រាស់ឡើងវិញ​ជាជាង​បោះចោល​ទិញថ្មី។ AFP

ពាក្យស្លោក​របស់​ពួកគេ​ត្រូវបាន​តាំង​បង្ហាញ​នៅ​ខាង​ក្រោយ​កៅអី រមែងត្រូវបាន​ចាក់​ដោយ​ប្រើ​អំបោះ​ចម្រុះពណ៌​។

អ្នករៀបចំកម្មវិធី អ្នកស្រី ស៊ូហ្ស៊ី រ៉ារ៉េន ចង់​ផ្សព្វផ្សាយ​អំពី​ជម្រើស​អាទិភាព​ចំពោះ​ការ​ទិញ​សម្លៀកបំពាក់​ថោក ដែលត្រូវបាន​បោះ​ចោល​ងាយៗ។

អ្នកស្រី បាន​ប្រាប់ AFP ថា៖ «​មិនអាច​និយាយថា កុំទិញ​វា​អី​ បើយើង​​ទិញរួច​​វា​ហើយ​។ ចូរព្យាយាម​ប្រើប្រាស់វា​ឱ្យបាន​យូរ​។ យើង​មិន​អាច​បន្ដ​ផលិត​សម្លៀកបំពាក់​តាម​ទំនោរ​ផ្លាស់​ប្ដូរ​ញឹកញាប់​នោះទេ​»។

អ្នករៀបចំ​ចលនា​ចាក់សម្លៀកបំពាក់​តាមចិញ្ចើមផ្លូវ អ្នកស្រី ស៊ីហ្ស៊ី វ៉ារ៉េន។ AFP

អ្នកស្រី វ៉ារ៉េន ដែល​លក់​សម្លៀកបំពាក់​តាមអនឡាញ​ជាមួយ​ការ​ឌីហ្សាញ​បែប​ស្រគត់​ស្រគំ​ បាន​បង្កើត​ចលនា​ចាក់សម្លៀកបំពាក់​តាម​ចិញ្ចើម​ផ្លូវ​ក្នុង​ឆ្នាំ​នេះ ក្រោយ​ពី​បាន​ឮអំពី​ផលប៉ះពាល់ «​ហ្វាសសិន​រហ័ស» ហើយ​គណនី​ Instagram របស់​អ្នកស្រី​បាន​អភិវឌ្ឍ​ពី​គណនី​អ្នកគាំទ្រ។

អ្នកស្រីបន្ដថា​៖ «​ការ​ជួសជុល​សម្លៀកបំពាក់​ត្រូវការ​ភាព​អំណត់ ហើយវាផ្ដល់​អត្ថប្រយោជន៍​ចំពោះសុខភាព​ផ្លូវចិត្ដ​ផង​ដែរ។ វាមានតម្លៃថោក ងាយស្រួល​ ហើយវា​អ្វី​អ្នក​ត្រូវមាន​គឺ​តែ​ម្ជុរ និង​អំបោះប៉ុណ្ណោះ​​»។

អ្នកដំណើរ​ឆ្លង​កាត់​ត្រូវបាន​អញ្ជើញ​ឱ្យចូលរួម​ដោយ​ការ​ស្គេន QR កូដ ដែលអាច​ចូលទៅកាន់​ការ​បង្រៀន​តាមអនឡាញ​។

ជាងដេរ​អង្គុយ​តម្រង់ជួរ​ ដេរ​ប៉ះ​ខោអាវ​ លើកស្ទួយការប្រើប្រាស់ឡើងវិញ​ជាជាង​បោះចោល​ទិញថ្មី។ AFP

ព្រឹត្ដិការណ៍នេះ​ស្ថិត​ក្នុង​កម្មវិធី​ជាច្រើន​រៀបចំ​ឡើង​ជាបន្ដបន្ទាប់​នៅ​ក្នុង​ទីក្រុង​នានា​នៅចក្រភព​អង់គ្លេស និង​ទូទាំងពិភពលោក​ដើម្បី​អបអរ​ទិវា​សប្ដាហ៍​ហ្វាសសិន​ចីរភាព​ចក្រភព​អង់គ្លេស​ រៀបចំឡើង​មុន​ព្រឹត្ដិការណ៍​សប្ដាហ៍ហ្វាសសិន​ក្រុង​ឡុងដ៍ នៅថ្ងៃសុក្រ។

នៅចំពោះការរិះគន់ ហាង Primark បាន​សន្យា​កាល​ពីថ្ងៃពុធ​ថា​ នឹង​ផលិត​សម្លៀកបំពាក់​ទាំងអស់​ពី​ទំនិញ​ចាស់ៗ​ ឬ​ធនធាន​ចីរភាព​នៅ​ត្រឹម​ឆ្នាំ ​២០៣០ និង​បញ្ឈប់ការបញ្ចេញ​ឧស្ម័នកាបោន។

Asos ជាយីហោ​ចក្រភពអង់គ្លេស​មួយទៀត កាលពីថ្ងៃព្រហស្បតិ៍ បានប្ដេជ្ញា​ផលិត​ផលិតផល​ស្ទួយបរិស្ថាន​បន្ថែម​ទៀត​នៅ​ត្រឹម​ឆ្នាំ​ ២០៣០ ផង​ដែរ៕ AFP/HR

ជាងដេរ​អង្គុយ​តម្រង់ជួរ​ ដេរ​ប៉ះ​ខោអាវ​ លើកស្ទួយការប្រើប្រាស់ឡើងវិញ​ជាជាង​បោះចោល​ទិញថ្មី។ AFP

អ្នករៀបចំ​ចលនា​ចាក់សម្លៀកបំពាក់​តាមចិញ្ចើមផ្លូវ អ្នកស្រី ស៊ីហ្ស៊ី វ៉ារ៉េន។ AFP