ក្រុងញូវយ៉ក៖ កង​ពន្លត់អគ្គីភ័យ​ដែល​ជម្នះ​ឧបសគ្គ​ក្នុងកិច្ចការពារ​ដើមឈើ​ធំបំផុត​ក្នុង​លោក​ពី​ឧប្បត្ដិហេតុ​ភ្លើង​ឆេះព្រៃ​នៅសហរដ្ឋ​អាមេរិក​ បាន​ឱ្យដឹង​កាលពី​ថ្ង​សុក្រ​ថា ពួកគេ​មាន​សុទិដ្ឋិនិយម​ថា វាប្រាកដជា​នៅរស់។

អគ្គី​បាន​ឆេះ​រាល​មកក្បែរដើមឈើ​យក្ស General Sherman និង​ដើម​ឈើ​ sequoias ធំៗជាច្រើនទៀត ដោយសារ​បម្រែបម្រួល​អាកាសអាតុ​ពីស្នាដៃមនុស្ស​បានធ្វើ​ឱ្យភាពភ័យ​ភ្លើង​ព្រៃ​រដ្ឋកាលីហ្វរនីញ៉ា​កាន់តែ​អាក្រក់។

ម៉ាក ហ្គារ៉េត មន្ដ្រី​ទំនាក់ទំនង​នាយកដ្ឋ​អគ្គីភ័យ​ប្រចាំ​តំបន់ បាន​ប្រាប់ AFP ពីប្រតិបត្ដិការ​ក្នុង​ឧទ្យាន​ជាតិ​ Sequoia National Park ថា៖ «យើង​មាន​កង​កម្លាំង​រាប់​រយ​នាក់​ ដែល​ពួកគេ​ខិតខំ​ប្រឹង​ប្រែង​អស់​ពីសមត្ថភាព​»។

ក្រុមការងារ​ព្យាយាម​ទប់ទល់នឹង​អំណាច​ភ្លើង​ ដែល​បច្ចុប្បន្ន​នេះ​បាន​លេប​ត្របាក់​ព្រៃ​ឈើ​ប្រមាណ ៤ ៦០០ ​ហិកតា តាំងពី​ចាប់ផ្ដើម​ឆេះ​មួយ​សប្ដាហ៍​មុន។ អណ្ដាត​ភ្លើង​កំពូង​តែ​គំរាម​កំហែង​ដល់​ពពួក​ឈើ​យក្ស​ ដែលជា​ជម្រក​ឈើ​ sequoias ប្រមាណ ២ ​ពាន់​ដើម ដែល​រួមទាំង ឈើធំបំផុតនៅលើ​ភពផែនដី​ ៥​ ដើម​ ដែលខ្លះមានអាយុកាលរហូតដល់ ៣ពាន់​ឆ្នាំ​មក​ហើយ។

កងកម្លាំង​អគ្គីភ័យ​ប្រមាណ ៦០០​ នាក់​ បាន​ពួត​ដៃគ្នា​ប្រយុទ្ធប្រឆាំង​នឹង​គ្រោះ​មហន្ដរាយ​នេះ។ AFP

ដើមឈើ​ធំបំផុត​ក្នុលោកឈ្មោះ General Sherman កម្ពស់ ៨៣​ម៉ែត្រ។ កាលពី​ថ្ងៃ​ព្រហស្បតិ៍ General Sherman ត្រូវបាន​រុំ​ថង់​អាលុយមីញ៉ូម​ទប់ទល់នឹង​កម្លាំង​អគ្គី។

កងកម្លាំង​អគ្គីភ័យ​ប្រមាណ ៦០០​ នាក់​ បាន​ពួត​ដៃគ្នា​ប្រយុទ្ធប្រឆាំង​នឹង​គ្រោះ​មហន្ដរាយ​នេះ។

លោក ហ្គារ៉េត បាន​បន្ដថា​៖ «យើង​បាន​បង្ក​កិច្ចការពារ​ហេរដ្ឋារចនាសម្ព័ន្ធ និងត្រៀម​គ្រប់​បែប​យ៉ាង​»។

ព្រៃ​រាប់​លានហិកតា​នៃ​រដ្ឋ​កាលីហ្វរនីញ៉ា បាន​ឆេះ​ក្នុង​រដូវ​ភ្លើង​​ឆេះព្រៃ​ឆ្នាំ​នេះ។ ក្រុមអ្នក​វិទ្យាសាស្ដ្រ​បាន​និយាយថា បម្រែបម្រួល​អាកាស​​ធាតុ​ កំពុង​តែធ្វើ​ឱ្យ​តំបន់​នេះកាន់តែងាយ​រង​គ្រោះ​ និង​កាន់តែធ្ងន់ធ្ងរ។

ដើមឈើធំៗ​នៃ​ព្រៃយក្ស​ជាគោលដៅទាក់ទាញ​ភ្ញៀវ​ទេសចរ​ចម្បង ដោយ​ពួកគេ​ធ្វើដំណើរពី​ជុំវិញពិភពលោក​ដើម្បិ​ទស្សនា​ភភាព​អស្ចារ្យ​នៃ​កម្ពស់​ឈើ​រាប់​សិប​ម៉ែត្រ​៕ AFP/HR