The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ចុង​សប្តាហ៍​នេះ នឹង​ឃើញ​ស្រី​ស្អាត​គ្រង​មកុដ​កញ្ញាឯក​​ដ៏​អស្ចារ្យ​នៃ​កម្ពុជា​ឆ្នាំ ​២០២១




ចុង​សប្តាហ៍​នេះ នឹង​ឃើញ​ស្រី​ស្អាត​គ្រង​មកុដ​កញ្ញាឯក​​ដ៏​អស្ចារ្យ​នៃ​កម្ពុជា​ឆ្នាំ ​២០២១

Content image - Phnom Penh Post
ស្រីស្អាត​ទាំង​ ២៥ រូប​ តំណាង ​២៥ ខេត្ត​-ក្រុង នៅ​ក្នុងឈុត​ហែលទឹក​នៃ​ការ​ប្រកួត​ Miss Grand Cambodia 2021។ រូបថត ហ្វេសប៊ុក

ចុង​សប្តាហ៍​នេះ នឹង​ឃើញ​ស្រី​ស្អាត​គ្រង​មកុដ​កញ្ញាឯក​​ដ៏​អស្ចារ្យ​នៃ​កម្ពុជា​ឆ្នាំ ​២០២១

​ភ្នំពេញៈ បើទោះបីជា ស្ថិតក្នុង​បរិបទ​កូ​វីដមែន​ក្តី ក៏​ព្រឹត្តិការណ៍​ប្រកួត​​ប្រជែង​សម្រស់ ទ្រង់ទ្រាយ​ធំ​មួយ​មាន​ឈ្មោះថា កម្មវិធី​ប្រកួត​កញ្ញាឯក​ដ៏​អស្ចារ្យ​នៃ​កម្ពុជា​ប្រចាំឆ្នាំ​២០២១ (Miss Grand Cambodia 2021) បាន​ដំណើរការ​ដោយ​រលូន ចាប់​តាំង​​ពី​ដើម និង​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ នៅ​ថ្ងៃទី​ ២៥ ខែ កញ្ញា ឆ្នាំ ​២០២១ នា​ចុង​សប្តាហ៍​នេះ​។​

នា​ថ្ងៃទី​ ២០ ខែ កញ្ញា ឆ្នាំ​ ២០២១ គឺជា​ការប្រកាស​លទ្ធផល​បេ​ក្ខ​នារី​ដ៏​ស្រស់ស្អាត សុទ្ធសឹងតែ​ជា​បេក្ខភាព​លេចធ្លោ និង​សម្រិតសម្រាំង បាន​ចំនួន ២៥ រូប (Top25) ជា​តំណាងឱ្យ ២៥​ ខេត្ត​-​ក្រុង និង​ជាការ​ប្រកួត​ប្រជែង​ឈុត​ហែល​ទឹក (Swimsuit Competition)​។ កាលពី​ថ្ងៃទី ​២៣ ខែកញ្ញា គឺជា​ការប្រកួត​ឈុត​ប្រពៃណី (National Costume Competition) របស់​បេ​ក្ខ​នារី​ស្រស់ស្អាត​ទាំង ២៥ ​រូប​។​

Content image - Phnom Penh Post
កញ្ញា លីវ ជីលី ម្ចាស់​មកុដ​កញ្ញាឯក​ដ៏អស្ចារ្យ​នៃកម្ពុជា​ឆ្នាំ​ ២០២០​។ រូបថត ហ្វេសប៊ុក

បើតាម​ផេ​ច​ផ្លូវការ​របស់​កម្មវិធី​ Miss Grand Cambodia បាន​បង្ហើប​ឱ្យដឹងថា​៖ «​ការប្រកួត​វគ្គ​បឋម Preliminary Competition នៃ Miss Grand Cambodia 2021 នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី ២៤ កញ្ញា ឆ្នាំ ​២០២១ វេលា​ម៉ោង ៧​ យប់តទៅ ដែល​នឹងមាន​ផ្សាយ​លើ Youtube Channel របស់ Miss Grand Cambodia​។ ឯ​វគ្គ​ផ្តាច់ព្រ័ត្រ នឹងធ្វើ​នៅ​ថ្ងៃទី​ ២៥ ខែ កញ្ញា ឆ្នាំ​ ២០២១ ចាប់ពី​ម៉ោង ៧​ យប់​ទៅ ផ្សាយ​ផ្ទាល់នៅ​ទូរទស្សន៍ប៉ុស្តិ៍​លេខ​ ៥ និង​ផ្សាយ​ហ្វេ​ស​ប៊ុ​ក Miss Grand Cambodia និង Channel Youtube Miss Grand Cambodia»​។​

អ្វីដែល​កាន់តែ​អស្ចារ្យ​ក្នុង​កម្មវិធី​ប្រកួត Miss Grand Cambodia 2021 នេះ​គឺមាន​វត្តមាន​ក្រុម​គណៈ​-​កម្ម​ការផ្តល់​ពិន្ទុ​ច្រើន​រូប​សុទ្ធតែជា​អតីត​ម្ចាស់​មកុដ​កម្មវិធី Miss Grand Cambodia ច្រើន​ជំនាន់​។ គណៈ​កម្ម​-​ការ​ទាំងនោះ រួមមាន​កញ្ញា ហេង ចន្ថា ម្ចាស់​មកុដ​ឆ្នាំ ​២០១៦ កញ្ញា ខ្លឹម ស្រី​គា ម្ចាស់​មកុដ​ឆ្នាំ​ ២០១៧ កញ្ញា ដេ​ត ស្រីនាថ ជា​ម្ចាស់​មកុដ​នៅ​ឆ្នាំ​ ២០១៩ ​កញ្ញា លីវ ជី​លី ជា​ម្ចាស់​មកុដ​ឆ្នាំ​ ២០២០ និង​កញ្ញា ហុក សា​រិ​តុលា ម្ចាស់​មកុដ​កម្មវិធី​ថ្មី Miss Wisdom Cambodia 2021​។​

ឯ​ស្រី​ស្អាត​ទាំង ២៥ ​រូប ជា​តំណាងឱ្យ​កញ្ញាឯក​ប្រចាំខេត្ត​-​ក្រុង​ទាំង​ ២៥ រូបនោះ រួមមាន​កញ្ញា សាម សេរី​រ័ត្ន តំណាងឱ្យ​រាជធានី​ភ្នំពេញ កញ្ញា វ៉ា ម៉ាលី​ណា តំណាង​ខេត្តព្រះវិហារ កញ្ញា ពក ស្រី​ល័​ក្ខ តំណាង​ខេត្ត​ព្រៃ​វែង កញ្ញា យាង សូ​នី​តា តំណាង​ខេត្តស្វាយរៀង កញ្ញា អៀម ផា​យា ​តំណាង​ខេត្តបន្ទាយមានជ័យ កញ្ញា ញ៉ែម ស្រី​តី តំណាង​ខេត្តមណ្ឌលគិរី កញ្ញា យន់ ណាវី តំណាង​ខេត្ត​ពោធិ៍​សាត់ កញ្ញា ភឹម ស្រី​នោ តំណាង​ខេត្តកោះកុង កញ្ញា កែវ សេង​លី​ហួរ តំណាង​ខេត្តកំពត កញ្ញា សាយ​ ស្រី​លាង តំណាង​ខេត្តសៀមរាប កញ្ញា អុល រី​ណា តំណាង​ខេត្តកំពង់ធំ កញ្ញា លីម ណា​លី តំណាង​ខេត្ត​ប៉ៃលិន កញ្ញា ស៊ុំ វ​ត្តី តំណាង​ខេត្តស្ទឹងត្រែង កញ្ញា វ៉ាត ចិន្តា តំណាង​ខេត្តកណ្តាល កញ្ញា ធុន បញ្ញា តំណាង​ខេត្ត​ឧ​ត្ត​រ​មានជ័យ កញ្ញា ប៉ូ​គឹម​ថេ​ង​សុ​ត​ធីតា តំណាង​ខេត្ត​បាត់​ដំបង កញ្ញា ស្រ៊ា​ន ​ស៊ីថា​យ តំណាង​ខេត្ត​ត្បូងឃ្មុំ កញ្ញា អ៊ិន លក្ខិណា តំណាង​ខេត្តកំពង់ចាម កញ្ញា លីម ដា​នី​ន តំណាង​ខេត្តក្រចេះ កញ្ញា អែម គុន​ថង តំណាង​ខេត្ត​ព្រះសីហនុ កញ្ញា ឡេង ចន្ថា តំណាង​ខេត្តកំពង់ស្ពឺ កញ្ញា ឈុំ ម៉េង​លី តំណាង​ខេត្ត​កែប កញ្ញា ឆួ​ន ម៉ា​ឡែ​ន តំណាងឱ្យ​ខេត្តរតនគិរី កញ្ញា សុខ រ៉ា​ត​ចា​រៈ​កន តំណាងឱ្យ​ខេត្តកំពង់ឆ្នាំង កញ្ញា ភូ ផាត់​ធី​យ៉ា តំណាងឱ្យ​ ខេត្តតាកែវ​៕


អត្ថបទគួរចាប់អារម្មណ៍