ក្រុង​វីយែន៖ កាលពី ៧ ​ឆ្នាំ​មុន អ្នកស្រី Adrineh Simonian បាន​បោះបង់​អាជីព​ដ៏​ជោគជ័យ​ជា​អ្នក​ចម្រៀង​អូប៉េរ៉ា​មក​ផលិត​ភាពយន្ដ​អាសអាភាស​ជំនួស​វិញ។

តាំងពី​ពេល​នោះស្ដ្រីវ័យ ៤៨​ ឆ្នាំ​ មក​ពី​ទីក្រុង​វីយែន​រូបនេះលែង​គិត​រឿង​អតីតមក​ធ្វើជា​អ្នក​តំណាង​ផលិតករ​ភាពយន្ដ​សិច​ ដែល​ផ្ដល់​អាទិភាព​ក្នុង​ការ​គិត​គូរ​ពី​ភាពស្រណុក​ស្រួលនិង​សុខុមាលភាព​របស់​តួអង្គ។

ដោយ​ផ្ដោត​សំខាន់​លើ​ការ​ថត​បែប​សិល្បៈនិង​ប្រកប​ដោយ​សីលធម៌ ទស្សនៈ​របស់​អ្នកស្រី​ពិត​ជា​សមស្រប​ទៅនឹង​ស្ទីល​ពេញ​និយម​ហៅថាកុន​ស្ដ្រី​និយម ឬ​ femporn ដែល​ចាប់​ផ្ដើម​ក្នុង​ទសវត្សរ៍​ឆ្នាំ​ ១៩៨០។

ក្រុ​មផលិតករ​បាន​និយាយថាវាជាការ​លើកស្ទួយ​សមភាព​យេនឌ័រ និង​ព្យាយាម​លុប​បំបាត់​ការ​រើសអើង​ក្នុង​ឧស្សាហកម្ម​ធ្លាប់​តែ​រង​គ្រោះ​ពី​បញ្ហាអសមភាព​​ផ្លូវភេទ មិន​ផ្ដល់​តម្លៃនិង​រំលោភបំពាន​ជាដើម។

អ្នកស្រីចង់​គាំទ្រការ​លើក​តម្កើង​ស្ត្រី ​តាម​រយៈការ​ផលិត​ភាពយន្ដ​សិច​បែប​សិល្បៈ​។ AFP

អ្នកស្រី Simonian បាន​ប្រាប់ AFP ថា ខណៈ​ពាក្យ​ថា «​អាសអាភាស​» ផ្ទុក​នូវ​រឿង​រ៉ាវ​ទុរយស​ជា​ច្រើន​ ដោយ​អ្នកស្រី​ព្យាយាម​ធ្វើ​ឱ្យ​មនុស្សម្នា​យល់​ថា វា​មិន​សុទ្ធតែ​ដូច្នោះ​នោះទេ​»។

អ្នកស្រី បាន​និយាយថា​៖ «​ខ្ញុំពិតជា​ចង់​គាំទ្រ​តាម​រយៈការ​ផលិត​ភាពយន្ដ​សិច​បែប​សិល្បៈ​ ដែល​មាន​ច្រើន​ល្មម​សម្រាប់​ការ​ចាក់​ផ្សាយ​»។

ជាមួយ​ការ​ថត​អ្នក​ដែល​មិន​ធ្លាប់​ប្រព្រឹត្ដិ​សិច​នៅ​មុខ​កាមេរ៉ា គូស្នេហ៍មែនទែន ឬ​អ្នក​ដែល​មិន​ធ្លាប់​ជួប​គ្នា​ពីមុន អ្នកស្រី​មាន​បំណង​បង្ហាញ​ដំណោះស្រាយ​ដ៏ពិត​ប្រាកដ។

អ្នកស្រី Simonian បាន​លើកឡើង​ថាគ្មាន​អត្ថបទ​សន្ទនា ឬ​ការបង្ហាត់​បង្ហាញ​ត្រូវបាន​ណែនាំ​ដល់​ដៃគូរួមគ្រែ ដែល​ធ្វើ​អ្វីៗ​ទៅតាម​ចិត្ដ​ពួកគេចង់។ សកម្មភាព​ផ្ដល់​សេចក្ដីឱ្យគ្នា​គឺចង់​លើកទឹកចិត្ដ​អ្នក​ទស្សនា​ «​រស់នៅ​ជាខ្លួនឯង​»។

រូបតំណាង៖ កុន​សិច​បែប​ស្ដ្រី​និយម ឬ​ femporn បាន​​ចាប់​ផ្ដើម​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០។ AFP

ភាពយន្ដ​ជាង ៨០​ រឿង ​ដែល​ថត​ដោយ​អ្នកស្រី និង​ផលិតករ​មាន​ទស្សនៈ​ដូចគ្នា ត្រូវបាន​ដាក់​បញ្ចាំង​នៅលើ​វេបសាយ Arthouse Vienna ដែលអ្នកស្រី បាន​ដាក់​ឱ្យ​ដំណើរ​ការ​តាំងពី​ឆ្នាំ​មុន។

ដោយ​លើការ​ស្រុះស្រួល អ្នកស្រី​បាន​បន្ដថា អ្នកស្រី​បាន​ចំណាយ​ពេល​ជជែក​ជាមួយ​តួ​យូរ​ដើម្បីធានាថា ពួកគេមានអារម្មណ៍​ផាសុកភាព​គ្រប់​ពេលវេលា។

ជួនកាល ពួកគេ​អាច​ផ្លាស់​ប្ដូរ​ចិត្ដ​ដោយ​មិន​ចង់​សម្ដែង ហើយ​ភាពយន្ដ​អាច​ត្រូវបាន​ដាក់​បញ្ចាំង​ដរាប​ណា​ភាគី​ពាក់ព័ន្ធ​យល់ព្រម​នៅ​ទី​បំផុត។

អ្នកស្រី Laura Meritt ស្ថាបនិកពានរង្វាន់ភាពយន្តសិច​ផ្ដល់តម្លៃ​ឱ្យស្ត្រី​ជាចម្បង (Feminist Porn Award Europe) បាន​និយាយ​ថាអ្នកស្រី Simonian ស្ថិត​ក្នុង​ក្រុម​ផលិតករ​ដែល​ផលិត​ភាពយន្ដ​សិច​ផ្ដល់​តម្លៃ​លើ​ស្ដ្រី។

អ្នកស្រី Meritt បាន​ឱ្យ​ដឹង​ថា​៖ «​គាត់​ផលិតកុន​ល្អៗ​ និង​តាម​បែប​ផែន​សិល្បៈ។ ឥទ្ធិពល​របស់ផលិតករ​ fempornនៅលើ​អនឡាញ​កាន់តែ​មាន​ចំនួន​ច្រើនដូចជាការជជែក​វែកញែក​អំពី​សីលធម៌ជាដើម​»៕ AFP/HR

រូបតំណាង៖ ការ​ថត​ភាពយន្ត​សិច​បែប​ស្ត្រីនិយម ជា​កុន​សិល្បៈបែប​ក្ដៅសាច់​តាមលំនាំ​ធម្មជាតិ។ AFP