ក្រុង​ហ្សាការតា៖ ឆ្នាំ​ព្រៃ​​ឥណ្ឌូនេស៊ី​​បាន​ប្រើ​ថ្នាំ​សណ្ដំ​នាំ​យក​សត្វ​ពស់ថ្លាន់​ប្រវែង​ជាង ៩​ ម៉ែត្រ ត្រឡប់ទៅ​វិញ​វិញ។

ពស់ថ្លាន់​ទម្ងន់​ជាង ១០០ គីឡូក្រាម​នេះ ត្រូវ​បាន​ប្រទះឃើញ​​កាលពី​ប៉ុន្មានថ្ងៃមុន​នៅ​ក្នុង​ភូមិ​មួយ​នៅក្រុង​ខាមប៉ា នៅតំបន់​ផេឡាឡាវ៉ាន នៃ​ខេត្ត Riau ដែនកោះ​ស៊ូម៉ាត្រា។

ក្រុមអភិរក្ស​សត្វព្រៃ​បានចាប់​វា​នៅ​ក្នុងភូមិ​ ដើម្បី​បង្កា​គ្រោះថ្នាក់​ដល់​ពលរដ្ឋ មុន​នឹង​​​នាំ​យក​វា​ទៅ​លែង​នៅ​តំបន់​ព្រៃ​​ដ៏ធំ​នៅ​ផេឡាឡាវ៉ាន។

ពស់ថ្លាន់​រស់នៅ​តំបន់ព្រៃ​ត្រូពិក​ឥណ្ឌូនេស៊ី​អាចលូត​លាស់​​មាន​ប្រវែង​រហូត​ដល់​ជាង ១០​ម៉ែត្រ​។ AFP

ល្មូន​ខ្នាត​ធំ​ដែល​អាច​លេប​មនុស្ស​​សត្វ​​ជា​អាហារ​នេះ ត្រូវបាន​ប្រើថ្នាំសណ្ដំ​​នាំ​យកទៅ​ព្រៃជម្រកវាវិញ។

គួរ​រំឭក​ផង​ដែរថា កាលពី​ឆ្នាំ ២០១៨ មាន​ករណី​ពស់ថ្លាន់ប្រវែង ៧​ ម៉ែត្រ​លេប​ស្ត្រី​ម្នាក់​​នៅ​ឥណ្ឌូនេស៊ី។

ពស់ថ្លាន់​រស់នៅ​តំបន់ព្រៃ​ត្រូពិក​ឥណ្ឌូនេស៊ី​អាចលូត​លាស់​​មាន​ប្រវែង​រហូត​ដល់​ជាង ១០​ ម៉ែត្រ​។

ទោះជាករណី​ពស់ថ្លាន់​លេប​មនុស្ស​​គឺជា​រឿង​ដ៏កម្រ ប៉ុន្តែ​ប្រទេស​ដែន​កោះ​រាប់ពាន់​​សម្បូរ​ជីវចម្រុះ​នៅ​អាស៊ី​មួយ​នេះ​ ធ្លាប់​មានករណី​​គ្រោះថ្នាក់​នេះ​កើត​​ឡើង​​​ពីរ​បីដង​រួច​មកហើយ៕ AFP/HR