ក្រុងម៉ិកស៊ីកូ ៖ អ្នក​តម្បាញ​កុលសម្ព័ន្ធ​ជនជាតិដើម​ភាគតិច នៅ​តំបន់​ខ្ពង់រាប​ភាគ​ខាង​ត្បូង​ប្រទេស​ម៉ិកស៊ិក ព្យាយាម​ស្វែង​រក​ការ​ទទួល​ស្គាល់​ពេញ​សិទ្ធិ​ពី​ឧស្សាហកម្ម​ហ្វាសសិន​អន្ដរជាតិ​ ដោយ​ចោទ​ថា ប្រ៊េនធំៗទាំងនោះ​បាន​លួច​ស្នាដៃ និង​ប្រពៃណី​ខ្លួន។

ការ​តស៊ូ​នេះ​ត្រូវបាន​ធ្វើ​ឡើង​ដោយមាន​ការ​បន្ថែម​​និមិត្ដរូប​និយម​​ ខណៈ​ម៉ិកស៊ិក​ខែនេះបាន​ប្រារឰខួប​ ២០០​ឆ្នាំ​នៃ​បុណ្យ​ឯករាជ្យ​ជាមួយ​សម្រែក​សម្ដែង​ភាព​រីករាយ​ចំពោះ​ការ​រើ​បម្រាស់​របស់​កុលសម្ព័ន្ធ​ប្រឆាំង​​នឹង​អាណានិគមន៍​អេស្ប៉ាញ។

អង្គុយ​លើ​កម្រាល​នៅ​ទីធ្លា​ផ្ទះ អ្នកស្រី​​ Julia Perez ក្នុង​ទីក្រុង Zinacantan ក្រុម​អ្នក​តម្បាញ​បាន​ប្រើ​កីតម្បាញ​ប្រពៃណី​ ដើម្បី​ផលិត​ក្រណាត់​ច្នៃជារបស់​​​ប្រើ​​ប្រាស់​ចម្រុះពណ៌។

ម៉ារៀ ឡូប៉េស អាយុ ៥០​ឆ្នាំ ជា​សិប្បករ​ត្បាញនៃ​ជនជាតិដើមភាគតិច Tzotzil Maya ក្នុងរដ្ឋ Chiapas របស់ម៉ិកស៊ិក។ AFP

សិប្បករ​​វ័យ ៣៩ឆ្នាំ នៃជនជាតិដើមភាគតិច​ Tzotzil បាន​និយាយ​ថា៖ «នេះជា​គំនិត​ច្របាច់​បញ្ចូល​គ្នា។ ដូច្នេះ ​​ប្រពៃណី វប្បធម៌ និងសម្លៀកបំពាក់​របស់​យើង​នឹង​មិន​ត្រូវបាន​បាត់​បង់ឡើយ​»។

ស្ថាដៃតម្បាញ​​របស់​ស្ត្រី​ជនជាតិដើមភាគតិចត្រូវបាន​ផ្ដល់តម្លៃ​តាមរយៈ​ពេលវេលា និង​ភាព​ច្នៃប្រឌិត ដោយ​ស្ត្រី២នាក់គឺ​ Dulce Martinez de la Rosa និង​ Daniela Gremion ដែល​នៅ​ក្រោយ​គម្រោង Fabrica Social ឬ «រោងចក្រ​សង្គម» ដែល​ឧទ្ទិស​ដល់​សិល្បៈ​ប្រពៃណី​ម៉ិកស៊ិក។

Fabrica Social គឺជា​គម្រោង​មួយ​ក្នុង​ចំណោម​គម្រោង​ជា​ច្រើន​ ដែល​ស្នើឡើង​ដោយ​ក្រសួង​វប្បធម៌​ម៉ិកស៊ិក ដើម្បី​ចូលរួម​វេទិកា «ស្នាដៃដើម​» ដែល​ស្វែងរក​ការ​លើកស្ទួយ​ «​កិច្ចសហប្រតិបត្ដិការ​សីលធម៌» រវាង​ក្រុមហ៊ុនធំៗ និង​អ្នកបង្កើត​ស្នាដៃ​សិល្បៈ។

ការ​បណ្ដុះបណ្ដាល​នៃ​​គម្រោង Fabrica Social ឬ «រោងចក្រ​សង្គម» ដែល​ឧទ្ទិស​ដល់​សិល្បៈ​ប្រពៃណី​ម៉ិកស៊ិក។ AFP

រដ្ឋាភិបាល​ម៉ិកស៊ិក​បាន​ទាមទារ​ការពន្យល់​ពី​ក្រុម​អ្នក​ឌីហ្សាញ ដូចជានៅក្រុមហ៊ុន Carolina Herrera ប្រទេស​វេណេស៊ុយអេឡា និង Isabel Marant របស់​បារាំង ក៏ដូចជា យីហោ​ផ្សេងៗទៀត ដូចជា Zara, Rapsodiaនិង Anthropologie ចំពោះ​ការ​លួច​ចម្លង​ស្នាដៃ​វប្បធម៌​ពី​ជនជាតិ​ដើម​ភាគតិច​ទាំង​នេះ។

ក្រុម​អ្នក​តម្បាញនៅក្រុង ​Zinacantan សង្ឃឹមថា ខ្លួន​នឹង​ទទួល​បាន​ការ​គោរព​ពី​យីហោ​អន្ដរជាតិ​ចំពោះ​ទេពកោសល្យ និង​អត្ដសញ្ញា​របស់​ពួកគេ។

បង​ប្អូន​ជីដូនមួយ Julia ឈ្មោះ Sara Perez បាន​និយាយថា​៖ ​«យើង​ចង់​ឱ្យ​ពួកគេ​ទទួល​ស្គាល់​ស្នាដៃ​របស់​យើង​ពីព្រោះ​វា​ពិតជា​អស្ចារ្យ។ វា​កើត​ចេញ​ពី​បេះដូង ហើយ​យើង​ក៏ប្រើ​ផលិតផល​ក្នុង​ស្រុក​ទាំង​អស់​ផង​ដែរ​»៕ AFP/HR

អ្នក​តម្បាញ​នៃ​ជនជាតិដើមភាគតិច Tzotzil Maya នៅទីក្រុង Zinacantan ក្នុងរដ្ឋ Chiapas។ AFP

ការ​បណ្ដុះបណ្ដាល​នៃ​​គម្រោង Fabrica Social ឬ «រោងចក្រ​សង្គម» ដែល​ឧទ្ទិស​ដល់​សិល្បៈ​ប្រពៃណី​ម៉ិកស៊ិក។ AFP

វេរ៉ូនីកា ប៉េរ៉េ អាយុ ៣៤ឆ្នាំ ជាអ្នក​តម្បាញ​នៃ​ជនជាតិដើមភាគតិច Tzotzil Maya នៅទីក្រុង Zinacantan។ AFP