The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - រ៉ូបូត​ដឹក​ជញ្ជូន​ ចាប់់ផ្ដើម​ពេញ​និយម​នៅ​តាម​ផ្សារ​ទំនើប​​នានា​​នៅ​អង់គ្លេស​




រ៉ូបូត​ដឹក​ជញ្ជូន​ ចាប់់ផ្ដើម​ពេញ​និយម​នៅ​តាម​ផ្សារ​ទំនើប​​នានា​​នៅ​អង់គ្លេស​

Content image - Phnom Penh Post
រ៉ូបូតដឹក​​ជញ្ជូន​ស្វ័យ​ប្រវត្ដិ​បាន​កើន​ឡើង​ដល់​ ២០០​គ្រឿង​ក្នុង​ទីក្រុង Milton Keynes និង​ Northampton។ AFP

រ៉ូបូត​ដឹក​ជញ្ជូន​ ចាប់់ផ្ដើម​ពេញ​និយម​នៅ​តាម​ផ្សារ​ទំនើប​​នានា​​នៅ​អង់គ្លេស​

ក្រុងឡុងដ៍៖ ជាកន្លែង​ដែល​មាន​ឈ្មោះ​ល្បី​​ខាង​សម្បូរ​រង្វល់​មូលធំៗ និង​ចម្លាក់​គោ​បេតុង ​ទីក្រុងរបស់​អង់គ្លេស Milton Keynes ពេលនេះ​មាន​អ្វីថ្មី​បង្អួតពិភពលោក​​​ទៀត​ហើយ​​គឺ​​កង​ដឹក​ជញ្ជូន​រ៉ូបូត។

យាន​ស្វ័យ​ប្រវត្ដិ​កង់ ៦ ដែល​ត្រូវបាន​រចនា​ឡើង​កាលពី​ ៣​ឆ្នាំ​មុន ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្លាំងពេល​ពួកវា​បរ​កាត់​វិថី​លំនៅឋាន​ពលរដ្ឋ​ ចម្ងាយ​ប្រមាណ ៨០​គីឡូម៉ែត្រភាគ​ខាង​ជើង​ទីក្រុង​ឡុងដ៍។

ចំនួន​យាន​ដឹក​ជញ្ជូន​ស្វ័យ​ប្រវត្ដិ​បាន​កើន​ឡើង​ដល់​ ២០០​គ្រឿង​ក្នុង​ទីក្រុង Milton Keynes និង​ទីក្រុង​ក្បែរ​ខាង Northampton ដែល​បាន​ផ្ដើម​សេវាកម្ម​ក្នុង​ឆ្នាំ​២០២០ ជាមួយ​គម្រោង​ដំណើរ​ការ​យាន​ ៥០០​គ្រឿង​នៅ​តាម​ទីកន្លែង​ចំនួន ៥ ទូទាំង​ប្រទេស។

Content image - Phnom Penh Post
រ៉ូបូត​ស្វ័យ​ប្រវត្ដិឈ្មោះ Starship មាន​ភារកិច្ច​ដឹក​ជញ្ជូន​គ្រឿង​ទេស​ទៅ​កាន់ទីតាំង​អតិថិជន។ ​AFP

យោង​តាម​ប្រតិបត្ដិករ​រ៉ូបូត បាន​បង្ហាញថា យាន​ពណ៌​ស​រាង​បួនជ្រុង​នេះ​បាន​មកដល់​ទី​ក្រុង​នេះ​ ពេល​ចក្រភពអង់គ្លេស​ត្រូវបាន​បិទខ្ទប់​កាលពី​ឆ្នាំ​មុន អំឡុង​ពេល​វីរុស​កូរ៉ូណា​វាយ​លុក​ខ្លាំង។

លោក អេនឌ្រូ ឃើរធីស ប្រធាន​ប្រតិបត្ដិការ​នៅ​ក្រុមហ៊ុន Starship Technologies ប្រចាំ​ចក្រភពអង់គ្លេស​បាន​ប្រាប់​ទីភ្នាក់ងារ​ AFP ថា​៖ «មនុស្សគ្រប់​រូបសុទ្ធតែ​មិន​ចង់​ប៉ះពាល់​គ្នា​អំឡុង​ពេល​ដឹក​ជញ្ជូន​ក្នុងសម័យ​កូវីដ​នេះ​»។

ក្រុមហ៊ុន​អាមេរិក ដែល​បាន​ផ្ដល់​សេវាកម្ម​ដឹកជញ្ជូន​នៅ​ចក្រ​អង់គ្លេស​នេះ បច្ចុប្បន្ន​ធ្វើការ​ដឹកជញ្ជូន​ប្រមាណ ១​ពាន់​ជើង​រៀង​រាល់​ថ្ងៃ។

Content image - Phnom Penh Post
រ៉ូបូត​ស្វ័យ​ប្រវត្ដិឈ្មោះ Starship មាន​ភារកិច្ច​ដឹក​ជញ្ជូន​គ្រឿង​ទេស​ និង​ចត​នៅ​តាម​ផ្សារទំនើប Co-op។ ​AFP

ក្រុមហ៊ុន​បាន​ចុះ​កិច្ចព្រៀម​ព្រាង​ថ្មី​ៗ​ជាមួយ​ដៃគូ​យូរ​អង្វែង Co-op Group ជា​សម្ព័ន្ធផ្សារ​ទំនើប ដើម្បី​ផ្ដល់​រ៉ូបូតថ្មី ៣០០គ្រឿង​នៅត្រឹម​បំណាច់​ឆ្នាំ​ និង​បង្កើន​ការ​ដឹក​ជញ្ជូន ៣​ដង។

នៅ​ហាង​លក់​រាយ​មួយ​ក្នុងទីក្រុង Milton Keynes ដែល​ប្រើ​បច្ចេកវិទ្យា​យាន​ដឹកជញ្ជូន​ដំបូង​គេ​ក្នុង​ឆ្នាំ​២០១៨ រ៉ូបូតជាច្រើន​គ្រឿង​បាន​​ត្រៀម​ខ្លួន​ជា​ស្រេច និង​កំពុងរង់ចាំ​បម្រើ​សេវាកម្ម។

Content image - Phnom Penh Post
រ៉ូបូត​ស្វ័យ​ប្រវត្ដិឈ្មោះ Starship មាន​ភារកិច្ច​ដឹក​ជញ្ជូន​គ្រឿង​ទេស​ទៅ​កាន់ទីតាំង​អតិថិជន។ ​AFP

ពេល​កូន​ឡាន​ដឹកជញ្ជូន​នេះ​ទៅដល់​គោលដៅ អ្នកស្រី សៃឡា រ៉ូស អាយុ ៧១​ឆ្នាំ បាន​ដើរ​ចេញ​ពី​ផ្ទះ​ និង​ដោះសោរគម្រប​របស់​វា​តាម​រយៈ​កម្មវិធី​​ទូរស័ព្ទ ដើម្បី​ទទួល​យក​គ្រឿងទេស និង​ផ្កា។

ដោយ​ចាត់ទុករ៉ូបូតជា​ជំនួយ​ការ​ដែល​ព្រះ​ប្រទាន អ្នកស្រីនិយាយ​ទាំង​ដៃ​ម្ខាង​កាន់​ឈើច្រត់​ថា​៖ «​បើខ្ញុំអាច​ប្រើ​វា​ នរណា​ដ៏ចេះ​ប្រើ​វា​ដែរ។ ដោយសារតែ​បញ្ហា​សុខភាព​របស់​ខ្ញុំ ខ្ញុំ​ពិបាក​ចេញ​ក្រៅ​ទិញ​របស់​របរ​ណាស់​»៕ AFP/HR

Content image - Phnom Penh Post
អ្នកស្រី សៃឡា អាយុ ៧១​ឆ្នាំ ទទួល​យក​សម្ភារ​កុម្ម៉ង់​ពី​កូនឡាន​រ៉ូបូត​ដឹក​ជញ្ជូន​ដល់​មុខ​ផ្ទះ។ ​AFP

Content image - Phnom Penh Post
រ៉ូបូត​ស្វ័យ​ប្រវត្ដិឈ្មោះ Starship មាន​ភារកិច្ច​ដឹក​ជញ្ជូន​គ្រឿង​ទេស​ និង​ចត​នៅ​តាម​ផ្សារទំនើប Co-op។ ​AFP

អត្ថបទគួរចាប់អារម្មណ៍