
គណៈកម្មការផ្តល់ពិន្ទុច្រើនរូបសុទ្ធតែជាអតីតម្ចាស់មកុដនៃកម្មវិធី Miss Grand Cambodia ច្រើនជំនាន់។ សហការី
ភ្នំពេញៈ ដោយគោរពទៅតាមគោលការណ៍នៃបង្ការការឆ្លងជំងឺកូវីដ និងស្ថិតនៅក្នុងវេលានៃបម្រាមនៃការជួបជុំគ្នានោះ ទើបកម្មវិធីប្រកួតកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាប្រចាំឆ្នាំ ២០២១ (Miss Grand Cambodia 2021) នាវគ្គចុងក្រោយ ត្រូវបានពន្យារពេល និងលើកពេលប្រារព្ធសភាពការណ៍ជាក់ស្តែង។
នេះបើយោងតាមការប្រកាសជូនដំណឹងពីក្រុមអ្នករៀបចំការប្រកួតបានឱ្យដឹងថា៖ «សេចក្តីប្រកាស ដោយយោងតាមសាររបស់ប្រមុខរាជរដ្ឋាភិបាល ប្រកាសផ្អាកការជួបជុំផ្សេងៗ និងការប្រមូលផ្តុំគ្នា ចាប់ពីពេលនេះតទៅរហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីទប់ស្កាត់ជំងឺកូវីដ ១៩។ ដូចនេះដោយមានការពិភាក្សាគ្នារវាងផលិតកម្មមហាង្សជាមួយស្ថានីយទូរទ្សន៍ប៉ុស្តិ៍លេខ ៥ កម្មវិធីប្រកួត Miss Grand Cambodia 2021 បានធ្វើការពន្យារពេលក្នុងការប្រកួត វគ្គឈុតតំណាងជាតិ Preliminary និង វគ្គផ្តាច់ព្រ័ត្រ ជាបណ្តោះអាសន្ន ការកំណត់ថ្ងៃជាថ្មី និងមានសេចក្តីប្រកាសនៅពេលក្រោយ!»។
លើសពីនេះ ក្រុមអ្នករៀបចំការប្រកួតក៏បានកំណត់យកថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២១ សម្រាប់ការប្រកួតឈុតតំណាងជាតិ ( National Costume Competition) មួយវគ្គសិនដែរ។ នេះបើតាមសារបញ្ជាក់ពីហ្វេសប៊ុកផ្លូវការ Miss Grand Cambodia ថា៖ «ការប្រកួតប្រកួតឈុតតំណាងជាតិ( National Costume Competition) នៃ Miss Grand Cambodia 2021 នឹងត្រឡប់មកធ្វើនៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២១ វេលាម៉ោង ៧ ដល់ ១០ យប់ ដោយផ្សាយផ្ទាល់តាមហ្វេសប៊ុក និង YouTube របស់ Miss Grand Cambodia»។

បេក្ខនារីដ៏ស្រស់ស្អាតនៃការប្រកួតរាជនីសម្រស់ Miss Grand Cambodia ក្នុងឈុតហែលទឹក។ សហការី
គួរបញ្ជាក់ដែរថា បើតាមគម្រោងនោះ កាលពីថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២១ គឺជាការប្រកួតឈុតប្រពៃណីតំណាងជាតិ (National Costume Competition) របស់បេក្ខនារីស្រស់ស្អាតទាំង ២៥ រូប។
ការប្រកួតវគ្គបឋម Preliminary Competition នៃការប្រកួត Miss Grand Cambodia 2021 នឹងប្រព្រឹត្តទៅ នៅថ្ងៃទី ២៤ កញ្ញា ឆ្នាំ ២០២១ ចំណែកវគ្គផ្តាច់ព្រ័ត្រនឹងធ្វើនៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២១ ចាប់ពីម៉ោង ៧ យប់ ដោយមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ ៥ និងមានផ្សាយតាមហ្វេសប៊ុកផ្លូវការ Miss Grand Cambodia និងលើ Channel YouTube Miss Grand Cambodia។
ចំពោះបេក្ខនារីស្រីស្អាតទាំង ២៥ រូប ដែលជាតំណាងឱ្យកញ្ញាឯកប្រចាំខេត្ត-ក្រុងទាំង ២៥ រូបនោះ រួមមានកញ្ញា តំណាងឱ្យខេត្តកញ្ញា សាម សេរីរ័ត្ន តំណាងឱ្យរាជធានីភ្នំពេញ កញ្ញា វ៉ា ម៉ាលីណា តំណាងឱ្យខេត្តព្រះវិហារ កញ្ញា ពក ស្រីល័ក្ខ តំណាងឱ្យខេត្តព្រៃវែងកញ្ញា យាង សូនីតា តំណាងឱ្យខេត្តស្វាយរៀង កញ្ញា អៀម ផាយា តំណាងឱ្យខេត្តបន្ទាយមានជ័យកញ្ញា ញ៉ែម ស្រីតី តំណាងឱ្យខេត្តមណ្ឌលគិរី កញ្ញា យន់ ណាវី តំណាងឱ្យខេត្តពោធិ៍សាត់កញ្ញា ភឹម ស្រីនោ តំណាងឱ្យខេត្តកោះកុង កញ្ញា កែវ សេងលីហួរ តំណាងឱ្យខេត្តកំពតកញ្ញា សាយ ស្រីលាង តំណាងឱ្យខេត្តសៀមរាប កញ្ញា អុល រីណា តំណាងឱ្យខេត្តកំពង់ធំកញ្ញា លីម ណាលី តំណាងឱ្យខេត្តប៉ៃលិន កញ្ញា ស៊ុំ វត្តី តំណាងឱ្យខេត្តស្ទឹងត្រែងកញ្ញា វ៉ាត ចិន្តា តំណាងឱ្យខេត្ត កណ្តាល កញ្ញា ធុន បញ្ញា តំណាងឱ្យខេត្តឧត្តរមានជ័យកញ្ញា ប៉ូគឹមថេង សុតធីតា តំណាងឱ្យខេត្តបាត់ដំបង កញ្ញា ស្រ៊ាន ស៊ីថាយ តំណាងឱ្យខេត្តត្បូងឃ្មុំ កញ្ញា អ៊ិន លក្ខិណា តំណាងឱ្យខេត្តកំពង់ចាម កញ្ញា លីម ដានីន តំណាងឱ្យខេត្តក្រចេះ កញ្ញា អែម គុនថង តំណាងឱ្យខេត្តព្រះសីហនុ កញ្ញា ឡេង ចន្ថា តំណាងឱ្យខេត្តកំពង់ស្ពឺ កញ្ញា ឈុំ ម៉េងលី តំណាងឱ្យខេត្តកែប កញ្ញា ឆួន ម៉ាឡែន តំណាងឱ្យខេត្តរតនគិរី កញ្ញា សុខ រ៉ាតចារៈកន តំណាងឱ្យខេត្តកំពង់ឆ្នាំង កញ្ញា ភូ ផាត់ធីយ៉ា តំណាងឱ្យខេត្តតាកែវ។

ក្រុមអ្នករៀបចំការប្រកួតក៏បានកំណត់យកថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២១ សម្រាប់ការប្រកួតឈុតតំណាងជាតិមួយវគ្គសិនដែរ។ សហការី
កាន់តែអស្ចារ្យក្នុងកម្មវិធីប្រកួត Miss Grand Cambodia 2021 នេះគឺមានវត្តមានក្រុមគណៈកម្មការផ្តល់ពិន្ទុច្រើនរូបសុទ្ធតែជាអតីតម្ចាស់មកុដនៃកម្មវិធី Miss Grand Cambodia ច្រើនជំនាន់។
ក្រុមគណៈកម្មការទាំងនោះ រួមមានដូចជាកញ្ញា ហេង ចន្ថា ជាម្ចាស់មកុដឆ្នាំ ២០១៦ កញ្ញា ខ្លឹម ស្រីគា ម្ចាស់មកុដឆ្នាំ ២០១៧ កញ្ញា ដេត ស្រីនាថ ម្ចាស់មកុដឆ្នាំ ២០១៩ កញ្ញា លីវ ជីលី ជាម្ចាស់មកុដឆ្នាំ ២០២០ និងកញ្ញា ហុក សារិតុលា ជាម្ចាស់មកុដកម្មវិធីប្រកួតសម្រស់ថ្មីឈ្មោះថា Miss Wisdom Cambodia 2021៕