ក្រុង​ឡូសអេនជឺលេស៖ មហោស្រព​ភាពយន្ដ​បារាំង​នៅ​ហូលីវូដ បាន​បង្ហាញ​បញ្ជីភាពយន្ដ​របស់​ខ្លួន​កាលពី​ថ្ងៃចន្ទ ដោយ​ក្រុម​អ្នក​រៀបចំ​រំពឹង​ក្រោយ​រង​ផលប៉ះពាល់​ពី​បញ្ហា​វិបត្ដិ​កូវីដ ពួកគេ​ផ្ដោត​លើ​កម្មវិធី​មិនប្រើ​ភាសា​អង់គ្លេស​នៅ​សហរដ្ឋ​អាមេរិក​វិញ។

មហោស្រព​លើក​ទី២៥ COLCOA ដ៏​ធំ​បំផុត​ក្នុង​លោក​ដែល​ផ្ដោត​សំខាន់​លើ​ភាពយន្ដ​បារាំង នឹង​បើក​សម្ពោធ​ជាមួយ​ភាពយន្ដ​ភាគរឿង «​Between Two Worlds» ដែល​ម្ចាស់​ពាន​អូស្កា អ្នកស្រី Juliette Binoche ដើរ​តួនាទី​លុកលុយ​ក្នុង​ទីផ្សារ​ការងារ​ដ៏​គ្មាន​សុវត្ថិភាព។

ភាពយន្ដ ដែល​តួសម្ដែង​ភាគច្រើន​​មិនមាន​​ជំនាញ ត្រូវបាន​ជ្រើសរើស​ក្នុង​ចំណោមភាព​យន្ដ​ ល្ខោន​ភាគ​៥៥​រឿង និង​ភាពយន្ដ​ខ្លី ១៩ សម្រាប់​ការ​ដាក់​បញ្ចាំង​ក្នុង​រោង​កុន​ Gallic។

ហ្វ្រង់ស័រ ទ្រូហ្វហ្វាត ជា​ផលិតករ​ជាន់​ខ្ពស់​ និង​នាយក​ផ្នែក​សិល្បៈ បាន​និយាយថា​៖ «​ផ្ទុយអ្វី​ដែល​ធ្លាប់​រំពឹង​ទុក​ក្រោយ​ពី​ការ​បិទ​ខ្ទប់​ជាច្រើន​ខែ កម្មវិធី​ដ៏ពេញនិយម និង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​នេះបាន​បង្ហាញ​ពី​សមិទ្ធផល​ភាពយន្ដ​បារាំង​អំឡុង​រយៈ​ពេល​ ២ ​ឆ្នាំ​ចុងក្រោយ​»។

មហោស្រព​លើក​ទី២៥ COLCOA ដ៏​ធំ​បំផុត​ក្នុង​លោក​ដែល​ផ្ដោត​សំខាន់​លើ​ភាពយន្ដ​បារាំង។

វិបត្ដិ​កូវីដ ១៩ បាន​បង្ខំ​ឱ្យ​លុប​ចោល​ព្រឹត្ដិការណ៍​ឆ្នាំ​មុន ខណៈ​មហាជន​មិន​ត្រូវបាន​អនុញ្ញាត​ឱ្យ​ចេញ​ក្រៅ​ផ្ទះ។ ប៉ុន្ដែ​នាយក​រង​ អានោកា វ៉ាន់​រៀល បាន​និយាយថា ការ​ផ្ទុះ​ឡើង​នៃ​ភាពយន្ដ​ និង​កម្មវិធី​មិន​និយាយ​ភាសា​អង់គ្លេស​អំឡុង​ពេល​បិទខ្ទប់ បាន​បញ្ជាក់ថា នៅមាន​ទីផ្សារ​ធំ​ និង​មាន​តម្រូវ​ការ​ខ្ពស់ សម្រាប់​អ្វីដែល​មិន​មែន​ជា​ភាពយន្ដ​ហូលីវូដ។

អ្នកស្រី បាន​និយាយ​ដោយ​ដក​ស្រង់​ល្ខោន​ភាគ​ទូរទស្សន៍​និយាយ​ភាសា​បារាំងរឿង «​Lupinឮ» និង «​​Call My Agent» ថា​៖ «នៅ​ក្នុង​ពិភព​ដែល​ត្រូវ​សម្ងំ​តែក្នុង​ផ្ទះ​រយៈ​ពេល​មួយ​ឆ្នាំ​ដោយសារតែ​បញ្ហា​កូវីដ ភាពយន្ដ​បារាំង​បាន​ឡើង​ដល់​ឆាក​អន្ដរជាតិ ខណៈ​បុគ្គល​នីមួយៗ​ត្រូវ​នៅតែ​ក្នុង​ផ្ទះ​»។

អ្នកស្រី វ៉ាន់​រៀល បាន​និយាយថា ដោយ​បន្ដទទួលបាន​នូវ​ភាព​ល្បីល្បាញ ដូចជា​ភាពយន្ដ​និយាយភាព​កូរ៉េ​នៅ​លើ Netflix រឿង «​​Squid Game» បាន​សបញ្ជាក់ថា ទស្សនិកជន​មិន​មាន​បញ្ហា​ក្នុង​ការ​សម្លឹង​មើល​អក្សរបកប្រែ​នៅលើ​អេក្រង់​នោះទេ។

ភាពយន្ដ​ដែល​នឹង​ដាក់​បញ្ចាំង​នៅ​ឆ្នាំ​នេះ រួមមាន «​Lost Illusions» ស្នាដៃ​អ្នកនិពន្ធ និង​ផលិតករ លោក សាវីយើ ហ្គីអានណូលី ជា​កូន​ចិញ្ចឹម​របស់​កវី Honore de Balzac និង​រឿង «​​Onoda: 10,000 Nights in the Jungle​» និយាយ​ពី​ជីវិត​នាយទាហាន​ជប៉ុន​ម្នាក់​ដែល​មិន​ជឿ​ថា សង្គ្រាម​លោកលើក​ទី ២ បាន​បញ្ចប់​ និង​បន្ដ​លាក់​ខ្លួន​ជា​ច្រើន​ទសវត្សរ៍។

មហោស្រព COLCOA ដែល​មានឈ្មោះពេញថា «​​City of Lights, City of Angels» ឬ «ទីក្រុង​ពន្លឺ ទីក្រុង​ទេពអប្សរ​» ជា​រហ្សនាម​សម្រាប់​ទីក្រុង​ប៉ារីស និង​ទីក្រុង​ឡូសអេសជឺលេស ដំណើរការ​ពីថ្ងៃទី ១ ដល់ទី ៧ ខែ​វិច្ឆិកា​៕ AFP/HR