ក្រុង​ប៉ារីស៖ ជាមួយបទពិសោធ​​​​​តណ្ហា​​​ចាប់​ចងល្បែង ល្បែង​លើគ្រែ ៣ នាក់ និង​សិច​នៅ​ក្រោយ​រថយន្ដ​វ៉ែន កម្មវិធី​ណាត់ជួប​ស្នេហ៍ មាន​លាយឡំ​សម្ដែង​សកម្មភាព​រួមភេទ​កំពុងពេញ​និយម​ ខណៈ​អ្នកចូលរួម​លេង​​​ស្វែង​រក​ឱកាស​រួមមេត្រី និង​អ្នក​ផលិតកម្មវិធី​ចង់បាន​អ្នក​ទស្សនា​ច្រើន។

មហោស្រព​ទូរទស្សន៍ Mipcom TV ក្រុងកាន​ នា​ឆ្នាំ​នេះ បានបង្ហាញថា ទម្រង់នៃ​កម្មវិធី​ល្បែង​ស្នេហ៍​នៅតែជា​កម្មវិធី​មាស​ប្រាក់​សម្រាប់​ក្រុម​ផលិតករ​ ជាពិសេស នៅចក្រ​ភព​អង់គ្លេស។

សម្រាប់​អ្នក​ស្រឡាញ់​លុយ​

ប៉ុស្ដិ៍​ទូរទស្សន៍ Channel 4 របស់​ចក្រ​ភព​អង់គ្លេស ​ត្រៀម​ដំណើរការ​កម្មវិធី «The Love Trap» ឬអន្ទាក់ស្នេហា ដែល​មាន​បេក្ខជន ១២​នាក់​ប្រកួត​ប្រជែង​ក្នុង​ការ​លោម​ដៃ​ឱ្យ​មាន​ចិត្ដ​ប្រតីព័ទ្ធ​លើខ្លួន។

តាមពិត​គឺថា មនុស្ស​តែ​ពាក់​កណ្ដាល​ប៉ុណ្ណោះ​ដែល​ចង់​រក​ដៃគូស្នេហា​ពិតប្រាកដ។ អ្នកដទៃ​ទៀត​គ្រាន់តែ​ចង់​បាន​រង្វាន់​លុយ​កាក់​ ហើយ​មាន​តែ​បេក្ខជន​ចូលរួម​ប្រកួត​ប៉ុណ្ណោះ​ ដែល​អាច​សង្កេត​មើល​នរណាជាជន​បោក​ប្រាស់ និង​បាញ់​ពួកគេ​ឱ្យ​ចេញ​តាម​រយៈរូង​មួយ​នៅ​ខាង​ក្រោម។

ប៉ុស្ដិ៍​ទូរទស្សន៍ Channel 4 របស់​ចក្រ​ភព​អង់គ្លេស ​ត្រៀម​ដំណើរការ​កម្មវិធី «The Love Trap»។

ទូរទស្សន៍ TF1 ក៏ពេញចិត្ដ​នឹង​កម្មវិធីនេះ និង​បាន​ទិញ​សិទ្ធិ​រួច​ហើយ។

អាល្លឺម៉ង់​ក៏មាន​ទស្សនៈ​ស្រដៀងគ្នា​ក្នុង​កម្មវិធី «​Date or Drop» ដែល​អ្នកមិនសូវ​រស់​រវើកនឹង​មិន​មាន​សំណាង​ជាប់​នោះឡើយ។

ល្បែងលើគ្រែ ៣នាក់​ និង​ការ​ចាប់​ចង

កម្មវិធី​ផ្សេង​មួយ​ទៀតរបស់ ប៉ុស្ដិ៍ Channel 4 «​The Love Triangle» ឬ «​ស្នេហា​ត្រីកោណ» គូស្នេហ៍​មួយ​​គូ​ព្យាយាម​បញ្ចុះអ្នក​ទីបីឱ្យ​ចូលរួម​លេង​ល្បែង​ សិច​ ៣​នាក់ ​ជាមួយ​គ្នា​​ ដែល​ចំណាយ​ពេលវេលា​រួមសុខ​រួម​ទុក្ខ​នៅលើ​គ្រែជាមួយ​គ្នា។

​ការ​ចែចូវ​បុគ្គល​ទី ៣ ឱ្យ​ឡើ​ង​គ្រែ​របស់​ប៉ុស្ដិ៍​ទូរទស្សន៍​នេះគឺ «​​Kinky Daters» ដែល​បុគ្គល​នៅ​លីវ​ត្រូវបាន​ផ្គូរ​ផ្គង​ជាមួយ​គូស្នេហ៍​ ដែល​ចូលចិត្ដ​ល្បែង​រួម​ភេទ​ប្លែកៗ។

ចំណូល​ចម្លែកៗទាំង​នោះរួមមានការ​លាប​សមាសធាតុ​ផ្សេងៗ នៅ​លើ​រាងកាយ (sploshing) និង​ ការ​ចាប់​ចង​ស្ទីល​ជប៉ុន (shibari)។

ទូរទស្សន៍ BBC ដើរ​ដល់​ពាក់​កណ្ដាល​ទី​រវាង​កម្មវិធី​ល្បី «​Strictly Come Dancing» និង «​​Dirty Dancing»។

ភាសា​កាយវិការ

«​Sexy Hands​» ឬ «ដៃជាវត្ថុ​រាវ​» គឺជា​កម្មវិធី​របស់​ស៊ុយអែត អំពី​ស្នេហា​ក្នុង​ចំណោម​បុគ្គល​គ​ថ្លង់។ លាក់​ខ្លួន​នៅ​ក្រោយ​ជញ្ជាំង «ជញ្ចាំងស្នេហា» បេក្ខជន​ប្រកួត​គ្រាន់តែអាច​មើល​ឃើញ​ដៃគ្នា​ប៉ុណ្ណោះ​ដែល​ជា​អាវុធ​រាវ​រកស្នេហ៍។

កម្មវិធី​ណាត់​ជួប​ស្នេហ៍​នេះនឹង​ចាប់​ផ្ដើម​ដំណើរ​ការ​ក្នុង​ខែ​វិច្ឆិកា​ខាង​មុខ។

ក្បាច់​រាំ​ច្រឡើសបើស

ទូរទស្សន៍ BBC ដើរ​ដល់​ពាក់​កណ្ដាល​ទី​រវាង​កម្មវិធី​ល្បី «​Strictly Come Dancing» និង «​​Dirty Dancing» ជាមួយ​កម្មវិធី​ថ្មី​ចុង​ក្រោយ «​I Like the Way U Move» ដែល​បើក​ដំណើរ​ការ​នៅថ្ងៃ​អាទិត្យ។

កម្មវិធី​នេះ​ត្រូវបាន​រំពឹង​ថានឹង​ផ្ទុះ​ខ្លាំង​ក្នុង​ការ​ផ្គូរផ្គង​អ្នក​រាំ​អាជីព​ជាមួយ​អ្នក​មិន​អាជីព ដែល​ត្រូវរ៉ូវ​គ្នា​ រួច​ចាប់ផ្ដើម​បញ្ចេញ​ក្បាច់​រាំ​នៅលើ​វេទីការ​តាម​ការ​សប្បាយ។

ពួកគេ​ទំនង​ជា​មាន​ឱកាស​បាន​យល់​ចិត្ដ​យល់ថ្លើម​គ្នា​ដោយ​ឥត​ព្រៀង​ទុក​រវាង​ដៃគូ​ត្រូវបាន​ផ្គូផ្គង ដូចនៅ​ក្នុង​កម្មវិធី «Strictly» ជាដើម។

កម្មវិធី​ផ្សេង​មួយ​ទៀតរបស់ ប៉ុស្ដិ៍ Channel 4 «​The Love Triangle»។

ដំណើរ​ផ្សង​ព្រេង​ស្នេហា

កម្មវិធីទូរទស្សន៍​ដំណើរផ្សងព្រេងស្នេហា គ្មាន​គោលដៅ​ច្បាស់លាស់​នោះទេ តែ​​ផ្ដោត​លើ​​​ការ​ធ្វើ​ដំណើរ​នោះ។ កម្មវិធី​របស់​ទូរទស្សន៍​កាណាដា «Love Van» ឬ ឡាន​ស្នេហា ដោយ​រថយន្ត​​ផ្ទុក​​កំលោះ​ក្រមុំ​ ៦​នាក់​​ ដែល​ត្រូវ​តែ​ជ្រើសរើស​ដៃគូ​ថ្មី​អំឡុង​ពេល​ធ្វើដំណើរ​នោះ។

អ្នក​ដែល​មាន​ពិន្ទុ​ខ្ពស់​នឹង​បន្ដ​ស្ថិ​តនៅលើ​រថយន្ដ​វែន ខណៈ​អ្នក​ធ្លាក់​ត្រូវបាន​ជម្រុះ​ចេញ។

ហើយ​ទូរទស្សន៍​ហូឡង់​ RTL4 ក៏​បាន​បង្ហាញ​នូវ​កម្មវិធី​របស់​ខ្លួន «B&B of Love» ផង​ដែរ។

នៅទីនោះម្ចាស់​សណ្ឋាគារដែលមាន​គ្រែនិង​ផ្ដល់​អាហារ​ពេល​ព្រឹក​មក​ពី​ទូទាំង​តំបន់​អឺរ៉ុប​ខាងលិចបានស្វាគមន៍​បុរស​ៗប្រាថ្នា​ចង់​បាន​ភាព​កក់ក្ដៅ​៕ AFP/HR

រូបតំណាង៖ កម្មវិធី ឡាន​ស្នេហា ​​ផ្ទុក​​កំលោះ​ក្រមុំ​ ៦​នាក់​​ ដែល​ត្រូវ​តែ​ជ្រើសរើស​ដៃគូ​ថ្មី​អំឡុង​ពេល​ធ្វើដំណើរ​នោះ។