The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ដាំ សុភ័ក្ត្រ​ស៊ីន​ឌី កំពុង​ត្រៀមខ្លួន​ជា​តំណាង​បវរកញ្ញា​ភពផែនដី​




ដាំ សុភ័ក្ត្រ​ស៊ីន​ឌី កំពុង​ត្រៀមខ្លួន​ជា​តំណាង​បវរកញ្ញា​ភពផែនដី​

Content image - Phnom Penh Post
រាជិនី​សម្រស់ ដែល​​ជា​តំណាង​កញ្ញាឯក​ភព​​ផែន​ដី​​កម្ពុជា​ ឆ្នាំ ​២០២១ ដាំ សុភ័ក្រ្តស៊ីនឌី​។ រូបថត សហ​ការី​, ដាំ សុភ័ក្រ្តស៊ីនឌី ជា​កញ្ញាឯក​ភព​​ផែន​ដី​កម្ពុជា​ឆ្នាំ​ ២០២១។ រូបថត ហ្វេសប៊ុក​

ដាំ សុភ័ក្ត្រ​ស៊ីន​ឌី កំពុង​ត្រៀមខ្លួន​ជា​តំណាង​បវរកញ្ញា​ភពផែនដី​

​ភ្នំពេញៈ ស្រី​ស្រស់​កញ្ញា ដាំ សុភ័ក្ត្រ​ស៊ីន​ឌី វ័យ ២៦​ ឆ្នាំ មាន​កម្ពស់ ១,៦៦ ម៉ែត្រ ទម្ងន់ ៥២ គីឡូ និង​មាន​ទំហំ​ទាំងបី ៣៧/២៨/៣៩ មកពី​ខេត្តពោធិ៍សាត់ បាន​ក្លាយជា​ម្ចាស់​មកុដ​កញ្ញាឯកភពផែនដី​កម្ពុជា​ប្រចាំឆ្នាំ ​២០២១ ដែល​បាន​ពី​ការប្រកួត​កញ្ញាឯក​កម្ពុ​ជា​ឆ្នាំ ​២០២១ (Miss Cambodia 2021)​។

​កញ្ញា ដាំ សុភ័ក្ត្រ​ស៊ីន​ឌី ដែលមាន​ស្រុក​កំណើត​មកពី​ខេត្តពោធិ៍សាត់ ប៉ុន្តែ​សព្វថ្ងៃ​កញ្ញា​រស់នៅ​រាជធានី​ភ្នំពេញ បានបញ្ចប់​ការសិក្សា​បរិញ្ញាបត្រ​ផ្នែក​សេដ្ឋកិច្ច នៅ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​​សេដ្ឋកិច្ច ដែលមាន​សមត្ថភាព​ចេះ​ភាសា​អង់គ្លេស និង​ភាសាជាតិ​ (​ខ្មែរ​)​។​

​នា​ថ្ងៃ​ប្រកួត​ផ្តាច់ព្រ័ត្រ​កន្លងមក​ថ្មីៗ​នេះ កញ្ញា ដាំ សុភ័ក្ត្រ​ស៊ីន​ឌី បាន​គ្រង​​ឈុត​តំណាង​ជាតិមាន​ឈ្មោះថា «​អប្សរ​ផ្សង​ទៀន​» ដែលជា​ជំនឿ​បន់ស្រន់ តែងតែ​នៅ​ដក់​ជាប់​ក្នុងសង្គម​ខ្មែរ​ត​ពី​បុរាណ​មក​។

​កញ្ញា ដាំ សុភ័ក្ត្រ​ស៊ីន​ឌី សម្តែង​អារម្មណ៍​រីករាយ ​និង​ការត្រៀមខ្លួន សម្រាប់​ការប្រកួត​អន្តរជាតិ​ជា​​បណ្តើរៗ តាម​អន​ឡាញ​ថា​៖ «​នាង​ខ្ញុំ​ជា​បវរកញ្ញា​ភព​​ផែនដី ជា​តំណាងឱ្យ​ប្រទេស​កម្ពុជា ២០២១/២០២២ នាង​ខ្ញុំ​មាន​មោទនភាព​ណាស់ ដែលមាន​ឱកាស​គ្រង​មកុដ​មួយ​នេះ ដើម្បី​នាំ​កម្ពុជា​ឆ្ពោះទៅមុខ​។ អរគុណ​សម្រាប់​ពុក​ម៉ែ​បងប្អូន និង​អ្នក​គ្រប់គ្នា ដែល​តែងតែ​ស្រឡាញ់ គាំទ្រ និង​ចែករំលែក​ចំណេះដឹង​ដល់​នាង​ខ្ញុំ​ ​អរគុណម៉ាក់​ប៉ា ដែលជា​កម្លាំងចិត្ត និង​ម្ចាស់ sponsored ដ៏​ធំ​បំផុត​»​។​

​កញ្ញា​បាន​បន្តទៀត​ថា​៖ «​នាង​ខ្ញុំ​កំពុងតែ​បំពេញ​នូវ​ភារកិច្ច​ជា​តំណាង​ប្រទេស​ ដែល​កំពុង​ចាប់ផ្តើម​បណ្តើរៗ​ហើយ​​ដោយ​ធ្វើការ​ប្រកួត​ប្រជែង​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ឬ​កម្មវិធី​ប្រកួត​តាម​អន​ឡាញ ដោយ​​សារ​តែ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ​១៩ ទើប​បណ្តាលឱ្យ​កម្មវិធី​តម្រូវ​រៀបចំ​ការ​​ប្រកួត​តាម Online ជា​លើក​ទី​២»​។​

ស្រី​ស្រស់ ដាំ សុភ័ក្ត្រ​ស៊ីន​​ឌី ក៏​បង្ហើប​ឱ្យដឹងពី​សមត្ថភាព និង​ពី​ការតាំង​ចិត្ត សម្រាប់​​តំណាង​ជា​កញ្ញាឯក​ភព​​ផែនដី ឆ្នាំ​ ២០២១ ថា​៖ «​នាង​ខ្ញុំ​អាច​រាំ​របាំ​ក្ងោក​បាន ដែលជា​របាំ​ប្រជា​ប្រិ​យ​ខ្មែរ សម្រាប់​តំណែង​ ១ ​ជា​បវរកញ្ញា​ភពផែនដី ឆ្នាំ​ ២០២១ នេះ នាង​ខ្ញុំ​នឹង​ប្រើប្រាស់​សំឡេង​នៅក្នុង​កិច្ច​ផ្សព្វផ្សាយ​ពី​ការការពារ​បរិស្ថាន​ព្រៃឈើ និង​បំផុសគំនិត​ក្នុងការ​ទប់ស្កាត់​ការ​បំពុល​នានា ដោយ​ជំនួស​ដោយ​ការដាំ​ដើមឈើ និង​ប្រើប្រាស់​របស់​កែច្នៃ​ពី​ប្លា​ស្ទិ​ក និង​ជួយ​គាំទ្រ​ផលិតផល​ជាតិ​»​។​

​គួរបញ្ជាក់​ផងដែរ​ថា ស្រី​ស្រស់សម្រស់​ស្អាតមកពី​ខេត្តពោធិ៍សាត់ កញ្ញា ដាំ សុភ័ក្ត្រ​ស៊ីន​ឌី កាលពី​ឆ្នាំ ២០១៣ បាន​ចូលរួម​ប្រឡង​កម្មវិធី​មួយ ហើយ​ទទួលបាន​ជយលាភី​ចំណាត់​ថ្នា​ត់​លេខ ២ ផ្នែក​ដើរ​ម៉ូដ នៅក្នុង​កម្មវិធី​មានឈ្មោះ​ថា «​ពេជ្រ​​កំពុង​ច្នៃ​» របស់​ស្ថានីយទូរទស្សន៍ អាស៊ីអាគ្នេយ៍​៕

អត្ថបទគួរចាប់អារម្មណ៍