​ក្រុង​អា​រ៉ា​ដ: លើ​ជ្រលង​ភ្នំ​ត្នោត​រលករលេញ​រំលង​បឹង និង​ទឹកសមុទ្រ​ម៉ូ​ដែល ២០០ នាក់ ​លាប​ខ្លួន​ពណ៌​ស​បិទបាំង​ភាព​ស្រាល​ននលគក បាន​ឈរ​ឱ្យ​អ្នក​ថតរូប ស្ពេ​ន​ស័​រ ធូ​នី​ក ថត​កាលពី​ថ្ងៃអាទិត្យ​ នៅលើ​វាល​ខ្សាច់​ដ៏​ធំ​មួយ​នៅ​ភាគខាងត្បូង​ប្រទេសអ៊ី​ស្រា​អែល ក្បែរ​សមុទ្រ Dead Sea ដែលជា​ផ្នែក​មួយ​នៃ​គម្រោង​ថតរូប​របស់​សិល្បករ​ថតរូប​អាមេរិក​នេះ។​

​អ្នក​ថតរូប​វ័យ ៥៤ ​ឆ្នាំ​រូបនេះ ​បាន​ទៅ​ទស្សនា​ប្រទេសអ៊ី​ស្រា​អែល ​ក្នុងនាម​ជា​ភ្ញៀវ​របស់​ក្រសួងទេសចរណ៍ ដើម្បី​បង្ហាញ​ជា​លើក​ទី​៣ នូវ​ការរួម​មាឌ​នៃ​សមុទ្រ Dead Sea តាមរយៈ​ប្រធានបទ​អាក្រាត​។​

​អ្នក​ថតរូប​ដែល​បាន​ផ្ដិត​យក​រូប​​ភាព​មនុស្ស​អាក្រាត​រាប់​ពាន់​នាក់​ទ្រង់ទ្រាយ​ធំ​រាប់សិប​នៅ​ជុំវិញ​ពិភព​លោក​រូបនេះ និយាយថា​៖ «​សម្រាប់​ខ្ញុំ​រូប​កាយ​តំណាងឱ្យ​ភាពស្រស់ស្អាត ​និង​ជីវិត​ និង​សេចក្តីស្រឡាញ់​»​។​

​លោក ធូ​នី​ក បានបង្ហាញ​រូបថត​មាន​ម៉ូ​ដែល​អាក្រាតកាយ ១ ០០០ នាក់​ កាលពី​ ១ ​ទសវត្សរ៍​មុន​នៅលើ​ច្រាំង​សមុទ្រ Dead Sea ដែលមាន​ជាតិ​ប្រៃ​ខះ និង​មាន​កម្ពស់​ស្រក​ចុះ​ប្រហែល ​១ ​ម៉ែត្រ​ក្នុង ​១ ​ឆ្នាំ​។​

អ៊ី​ស្រា​អែល និង​ហ្ស៊​កដា​នី បាន​បង្វែរ​ប្រភពទឹក​ជាច្រើន​សម្រាប់​វិស័យ​កសិកម្ម និង​ទឹក​ប្រើប្រាស់​ទទួលទាន ខណៈ​ការទាញយក​ធនធាន​រ៉ែ និង​ការ​ហួតហែង​ពី​ការ​ប្រែប្រួល​អាកាសធាតុ បានធ្វើឱ្យ​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​។​

​នៅពេលដែល​លោក ធូ​នី​ក ត្រឡប់មកវិញ​ ៥ ​ឆ្នាំ​ក្រោយមក ទឹកបាន​ស្រក​ដោយ​បន្សល់ទុក​នូវ​ខ្សាច់​ក្រាល​ក្រួស​ និង​ថ្លុក​ទឹក​សេសសល់​ខ្លះៗ​។​

​លោក​បានជ្រើសរើស​យក​ការ​លាប​ពណ៌​ស​លើ​ម៉ូ​ដែល​អាក្រាត ដើម្បី​បង្ហាញ​ពី​រឿងរ៉ាវ​ព្រះគម្ពីរ​។​

​ស្ថិតក្នុង​ចំណោម​ម៉ូ​ដែល​អាក្រាត និស្សិត​ថ្នាក់បណ្ឌិត អាណា ខេ​លី​ម៉ាន់​អាយុ ២៦ ឆ្នាំ​បាន​និយាយថា​៖ «​នេះ ​គឺ​ដើម្បី​បរិស្ថាន ហើយ​ខ្ញុំ​មាន​អារម្មណ៍​ធម្មជាតិ​ពិតៗ​នៅពេលដែល​អត់​មាន​សម្លៀកបំពាក់​»៕ AFP​