ក្រុង​ញូវយ៉ក៖ ក្នុង​វ័យ​ដែល​ក្មេង​ជំទង់​ជាច្រើន​​រវុល​រៀន​រាំ​តាម​ទំនោរ TikTok តន្ដ្រីករ​ចាប៉ី​បង់ហ្សូ ណូរ៉ា ប្រោន បាន​ចេញ​អាប៊ុម​តន្ដ្រី​បុរាណ​របស់​ខ្លួន​លើក​ទីពីរ​។

ពេល​ឪពុកម្ដាយ​កញ្ញា​បាន​ផ្ដល់​កាដូ​ចាប៉ី​សម្រាប់​ឱកាស​បុណ្យ​គ្រិស្ដស្មាស់​អាយុ ៦ ​ឆ្នាំ ពួកគេមិន​នឹកស្មានថា នាង​នឹងអាច​ក្លាយ​ជា​តារា​រះ​ថ្មី​ក្នុង​ពិភព​សិល្បៈ​បុរាណ​បែប​នេះ​សោះ​។

យុវតី​វ័យទើប​តែ ១៦ ​ឆ្នាំ រស់​នៅ​ក្នុង​ក្រុង​ប្រូកលីន បាន​ឃើញ​ចាប៉ី​បង់ហ្សូ​ដំបូងពេល​រៀន​ជាមួយ​អតីត​គ្រូ ស្លូម៉ូ ប៉េសកូ ជា​អ្នក​ជំនាញ​ខាង​តន្ដ្រី​ប្រពៃណី​ក្នុង​ស្រុក​ម្នាក់​។

ហើយ​ពេលនេះ កញ្ញា ប្រោន ស្ថិត​ក្នុង​ចំណោម​តន្ដ្រីករ​ស្ពាយ​ឧបករណ៍​បុរាណ​ពី​ជួរ​ភ្នំមួយទៅជួរ​ភ្នំ​មួយ​ទៀត​នៃ​តំបន់ អាប់ផាឡាឈែ ដែល​បន្ដ​មរកត​ពី​គ្រូ​ចាប៉ី​ជើង​ចាស់​។

យុវតី​វ័យទើប​តែ ១៦​ឆ្នាំ រស់​នៅ​ក្នុង​ក្រុង​ប្រូកលីន បាន​ឃើញ​ចាប៉ី​បង់ហ្សូ​ដំបូងក៏ជាប់ចិត្ត​នឹង​ឧបករណ៍​តន្ត្រីនេះ។ AFP

កញ្ញា ប្រោន បាន​បន្ដថា៖ «​តាំងពី​កុមារភាព ខ្ញុំ​មិ​ន​បាន​ដឹង​ពី​ភាពវិសេស និង​ភាព​អស្ចារ្យក្នុង​ការ​រៀន​ឧបករណ៍​តន្ដ្រី​នេះ​​​ឡើយ ជាពិសេស​នៅទីក្រុង​ប្រូកលីន»។

និយាយ​ប្រាប់ AFP នៅ​​ឧទ្យាន​ស្ពាន​ប្រូកលីន ជាទីដែល​នាង​ទើប​បានចូលរួម​មហោស្រព​តន្ដ្រី​អាមេរីកាណា កញ្ញា ប្រោន បាន​ឱ្យដឹងថា ការ​សម្ដែង​នៃ​ផ្នែក​ខ្លះ​របស់​ខ្លួន​គឺការ​ផ្សព្វផ្សាយ​ចំណេះដឹង​ពី​ភាព​ស្មុគស្មាញ​នៃ​តន្ដ្រី​ប្រពៃណី​បុរាណ ដែល​ខ្ញុំ​មាន​អារម្មណ៍​ថា មិន​ត្រូវបាន​ផ្ដល់តម្លៃ ឬ​ចូលចិត្ដ ទទួល​ស្គាល់​ក្នុង​រជ្ជកាល​វប្បធម៌​ប៉ុប​»។

នាង​បាន​បន្ដថា​៖ «​មនុស្ស​ម្នា​តែងតែ​ចាត់ទុក​ឧបករណ៍​ចាប៉ី​បង់ហ្គូ​ជា​របស់​លេង​។ ខ្ញុំ​គិត​ថា វាដោយសារតែ​ការ​ខ្វះ​ការ​យល់​ដឹង​ពី​ភាព​ស្មុគស្មាញ​នៃ​តន្ដ្រី​នេះ»។

មនុស្ស​ជា​ច្រើនអង្គុយទស្សនា​ការ​សម្ដែង​របស់​តន្ដ្រីករ​ចាប៉ី​បង់ហ្សូ ណូរ៉ា ប្រោន វ័យ​ក្មេង។ AFP

ក្នុង​នាមជា​អ្នកស្រឡាញ់​តន្ដ្រី​បុរាណ កញ្ញា ប្រោន បាន​យល់​ច្បាស់​អំពី​ប្រវត្ដិ​ដ៏​សាំញាំ​របស់​ចាប៉ី​បង់ហ្សូ ដោយ​ឧបករណ៍​តន្ដ្រី​ខ្សែ​នេះ​មាន​ទំនាក់ទំនង​ជាមួយ​​ក្រុម​បុរស​ស្បែក​ស​មក​ពី​ភាគ​ខាង​ត្បូអ​អាមេរិក​ គឺមាន​ប្រភព​ដើម​មក​ពី​អាហ្វ្រិក​ខាង​លិច​។

ចំប៉ី​បច្ចុប្បន្ននេះ​ត្រូវបាន​ផលិត​ឡើង​ក្នុង​រូបភាព​អតីតកាល ​ជា​ឧបករណ៍​បុរាណ​អាហ្វ្រិក​ ដោយ​ទេសករ​អាហ្វ្រិក​បាន​នាំយក​ទៅកាន់​សហរដ្ឋអាមេរិក​ក្នុង​ទសវត្សរ៍​ឆ្នាំ ​១៦០០ និង​ឆ្នាំ ​១៧០០។

ជនជាតិស្បែកស​នៅ​អាប់ផាឡាឈែ ចូលចិត្ដ​តន្ដ្រី​នេះ ហើយវាបាន​ក្លាយជា​ផ្នែក​សំខាន់​មួយ​នៃ​គ្រាម​ភាសា​របស់​អាមេរិក​។ វា​ផ្សារភ្ជាប់​នឹង​វប្បធម៌​នៃការ​រើសអើង​ជាតិសាសន៍​អំឡុង​ចុង​សតវត្សរ៍ទី១៩ និង​ដើម​សតវត្សរ៍ទី២០​។

កញ្ញាបានបន្ថែមថា៖ «​មានភាគីជាច្រើន​ដែលបានចូលរួម​បង្កើត​តន្ដ្រីប្រពៃណីអាមេរិក​នា​ពេល​បច្ចុប្បន្ន​»៕ AFP/HR

តន្ដ្រីករ​ចាប៉ី​បង់ហ្សូ ណូរ៉ា ប្រោន បាន​ចេញ​អាប៊ុម​តន្ដ្រី​បុរាណ​របស់​ខ្លួន​លើក​ទីពីរ​របស់នាង។ AFP