ក្រុង​វ៉ាទីកង់៖ និយាយ​ពី​ផ្លូវ​អាណាចក្រ ការ​ចុច​ប៊ូតុង​ទូរស័ព្ទ​កុម្ម៉ង់​ម្ហូប ទិញ​ស្បែកជើង ឬ​កក់​សំបុត្រ​ វាជា​ប្រពៃណី​ថ្មី។ ប៉ុន្ដែ​ចំពោះ​ផ្លូវ​នៃពិភព​គ្រិស្ដសាសនា ​សម្ដេច​ប៉ាប​ ហ្វ្រង់ស៊ីស ចង់​ឱ្យ​គ្រិស្ដ​សាសនិក​ចុច​បួងសួង។

បើ​យោង​តាម​បុរី​វ៉ាទីកង់ បាន​ឱ្យដឹង​កាលពីថ្ងៃ​អង្គារ​ថា កម្មវិធីទូរស័ព្ទ «Click to Pray» កំពុង​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​ឡើងវិញ ដែល​អនុញ្ញាត​ឱ្យ​រស្ដ​សាសនិក​ក្នុង​និកាយ​កាតូលិក​ «​ផ្សារ​ភ្ជាប់​ការ​បួង​សួង​ជាមួយ​ពិភពលោក​»។

សម្ដេច​ប៉ាប​ ហ្វ្រង់ស៊ីស ព្រះជន្ម ៨៤ ​វស្សា ក៏ជា​ឥស្សរជន​ល្បី​លើ​បណ្ដាញ​សង្គម​ផង​ដែរ ដោយ​ទ្រង់​មាន​អ្នក​គាំទ្រ​លើ​ Twitter ១៩​ លាន​នាក់​ និង Instagram ៨,៣​ លាន​នាក់ ដោយ​ទ្រង់​សព្វព្រះរាជហារទ័យ​ថតរូប​សែលហ្វី ក៏ដូចជា​បាន​ឯកភាព​ថា បណ្ដាញសង្គម​អាច​ជា​ឱកាស​ផ្សព្វផ្សាយ​ការ​ជួប​ជុំ​គ្នា។

តាំង​ពី​បង្ហាញ​វត្ដមាន​ដំបូង​ក្នុង​ឆ្នាំ​ ២០១៦ កម្មវិធី​ទូរស័ព្ទ​ផ្ដោត​លើ​បណ្ដាញសង្គម​នេះ ត្រូវបាន​ដោតឡូត​ជាង ២,៥​ ដង ដោយ​ចែកចាយ​ព្រះ​ធម៌ និងឱ​សារ​ពី​សម្ដេច​ប៉ាប ខណៈអនុញ្ញាត​ឱ្យអ្នក​ប្រើ​ប្រាស់​បញ្ជូនសារ​បួងសួង​ទៅកាន់​អ្នក​ដទៃ។

សម្ដេច​ប៉ាប ហ្វ្រង់ស៊ីស គ្រវៃដី​ឡើង​ក្រោយ​ពេល​ទ្រង់​ស្នើសុំ​គ្រិស្ដ​សាសនិក​ដោនឡូត​កម្មវិធី​ទូរស័ព្ទ Click to Pray»។ AFP

យោ​ងតាម​មន្ដ្រី​វ៉ាទីកង់​បាន​បង្ហាញថា​ Click to Pray 2.0 នឹង​ដាក់​ឱ្យដំណើរ​ការ​នៅថ្ងៃទី ១ ខែ​វិច្ឆិកា ក្រោយធ្វើ​តេស្ដ​សាក​ល្បង​ក្នុង​ចំណោម​បុព្វ​ជិន​សាសនា​សំខាន់​ៗ​ក្នុង​ពិភពលោក។

កម្មវិធីទូរស័ព្ទ​សេរីថ្មី​ ដែលមាន ៧​ ភាសា បាន​ផ្ដល់​ឱកាស​ឯកជនភាព​ ដែល​អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​ប្រាស់​កំណត់​របៀប​វិរៈ​ក្នុង​កាលវិភាគ​សូត្រធម៌ រៀបរាប់​ស៊ីជម្រៅអំពី​ព្រះធម៌​ និង​តំណរភ្ជាប់​ទៅកាន់សកម្មភាព​ថ្មីៗ​ដែលអនុញ្ញាត​ដោយ​វ៉ាទីកង់​ ដូចជា ផ្ញើសារទៅកាន់​ព្រះជាម្ចាស់។

លោក​ឪពុក​ម៉ុ​ងស៊ីងណ័រ លូស៊ីអូ រីហ្ស ជាលេខា​Dicastery for Communication ដែល​រៀបចំ​បណ្ដាញ​ទំនាក់ទំនង​ Holy See ទាំងមូល បាន​ប្រាប់ AFP ថា​៖ «​គំនិត​ផ្ដួចផ្ដើម​នេះ​ចង់​ឱ្យមាន​ដំណើរ​ការ​ App ឡើងវិញ និង​បាន​ផ្ដល់​ដើមទុន​ខ្លះៗ​សម្រាប់​គ្រិស្ដ​សាសនិក​បួងសួង ឱ្យមាន​ភាព​ស្និទ្ធស្នាល​គ្នា​»។

សួរថា​ តើ​ App នេះ​ត្រូវបាន​ដាក់​ឱ្យ​ដំណើរការ​ទប់ទល់នឹង​ការ​ធ្លាក់​ចុះ​នៃ​ចំនួនអ្នក​ចូល​ព្រះវិហារ​នៅ​បស្ចឹម​ប្រទេស លោ​កបាន​តប​វិញថា វា​មិន​មែន​សម្រាប់​ជំនួស​គ្នា​នោះទេ។

លោក​បាន​លើក​ឡើងថា៖ «​វាជា​វប្បធម៌​ត្រូវ​មាន​ការ​យោគយល់​ ​ដោយ​ផ្ដោត​លើ​​ការ​អាន​ ស្ដាប់ និង​មើល​ពី​ចំណុច​ដែល​យើង​ស្ថិត​នៅ ដើម្បី​ឈាន​សម្រេច​គោលដៅ​ ពីព្រោះ​មនុស្ស​ទៅដល់​ទីណា ​ព្រះជាម្ចាស់​​ច្បាស់​ជា​មាន​នៅទីនោះដែរ»៕ AFP/HR