The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ទោះមានតែដង្ហើម ឪពុក​ចិន​ខិតខំ​បង្កើត​មន្ទិរពិសោធន៍នៅ​ក្នុង​ផ្ទះ​ព្យាបាល​កូន​ប្រុស​ពី​ជំងឺ​កម្រ​




ទោះមានតែដង្ហើម ឪពុក​ចិន​ខិតខំ​បង្កើត​មន្ទិរពិសោធន៍នៅ​ក្នុង​ផ្ទះ​ព្យាបាល​កូន​ប្រុស​ពី​ជំងឺ​កម្រ​

Content image - Phnom Penh Post
ជំងឺហ្ស៊ែន Menkes Syndrome រមែង​កើត​ឡើង​ច្រើន​ចំពោះ​ក្មេង​ប្រុស​ជាង​ក្មេង​ស្រី។ AFP

ទោះមានតែដង្ហើម ឪពុក​ចិន​ខិតខំ​បង្កើត​មន្ទិរពិសោធន៍នៅ​ក្នុង​ផ្ទះ​ព្យាបាល​កូន​ប្រុស​ពី​ជំងឺ​កម្រ​

ក្រុង​ប៉េកាំង៖ ទារក​អាយុ ២​ឆ្នាំ ហាវយ៉ាង សល់​ពេលវេលា​មិន​យូរ​ខែ​ទៀត​ទេ​ តែ​ឱសថ​ ១ មុខ​គត់​ដែល​ឱ្យជួយ​កុមារា​ដ៏តូច​នេះ​ទប់ទល់នឹង​ជំងឺ​ហ្ស៊ែន​កម្រ​មិន​មាន​នៅ​ក្នុង​ប្រទេស​ចិនទេ ស្របពេល​មាន​ការ​បិទ​ព្រំដែន​ប្រទេស​ដោយសារវិបត្ដិ​កូវីដទៀតផងនោះ ហាវយ៉ាង មិនអាច​ធ្វើដំណើរ​ទៅ​ទទួល​ការ​ព្យាបាល​ខាង​ក្រៅ​ប្រទេសបាន​ឡើយ​។

ផ្ទុយទៅវិញ ឪពុក​ដ៏​អស់សង្ឃឹម​ឈ្មោះ ស៊ូ វៃ បាន​បង្កើត​មន្ទីរពិសោធ​ន៍នៅ​ផ្ទះ​ក្នុង​ការ​ផលិត​ឱសថ​ឱ្យ​កូន​ប្រុស​របស់​ខ្លួន​។​

ឪពុក​វ័យ ៣០ ​ឆ្នាំ​រូបនេះ បាន​ប្រាប់​ AFP ពី​មន្ទីរពិសោធន៍ ​សង់​ដោយ​ខ្លួន​ឯង​ក្នុង​អគារ​អាផាតមិន​ដ៏​ខ្ពស់​នៅ​ភាគ​និរតី​ក្រុង​គួនមីង​ថា៖ «​ខ្ញុំ​ពិតជា​មិន​មាន​ពេលវេលា​គិតពី​អ្វីថា​គួរ ឬ​មិន​គួរ​ធ្វើ​នោះទេ​។ វា​ត្រូវ​តែ​ធ្វើ​ជា​ចាំ​បាច់​»។

កុមារា ហាវយ៉ាង មាន​រោគ​សញ្ញា Menkes Syndrome ជា​ជំងឺ​ហ្ស៊ែន​មួយ​ដែល​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​ខួរក្បាល​ និង​ប្រព័ន្ធ​ប្រសាទ នៅ​ក្នុង​បរិវេណ​នៃ​រាងកាយ​។

Content image - Phnom Penh Post
កុមារាអាយុ ២ឆ្នាំ ហាវយ៉ាង កើត​ជំងឺ​ហ្ស៊ែន​កម្រ​ដែល​មិនអាច​កម្រើក​ និង​និយាយ​បាន​។ AFP

ដៃឱបកូន​ប្រុស​ជាប់​ លោក វៃ បាន​បន្ដថា​៖ «​ថ្វីដ្បិតតែ​គាត់​មិន​អាច​កម្រើក​ និង​និយាយ​បានយ៉ាង​ណាក៏ដោយ ក៏​គាត់​នៅមាន​វិញ្ញាណ​ និង​អារម្មណ៍​ផ្លូ​វ​ចិត្ដ​ដែរ​»។

ក្រោយ​ដឹង​ថា កូន​ប្រុស​មិន​អាច​ធ្វើ​ចលនា​បាន និង​ពឹង​អាស្រ័យ​តែ​លើ​ឱសថ​ជួយ​សម្រួល​អាការ​ ដែលមិន​មាន​នៅ​ក្នុង​ស្រុក​ចិន​ លោក​ចាប់ផ្ដើម​ស្រាវជ្រាវ​ និង​រៀន​អំពី​វិជ្ជា​វេជ្ជសាស្ដ្រ​។

លោក​បាន​រំឭកថា​៖ «​មិត្ដភក្ដិ និង​ក្រុម​គ្រួសារ​ខ្ញុំ​សុទ្ធតែ​ជំទាស់​បំណង​របស់​ខ្ញុំ​។ ពួកគេ​និយាយថា វា​មិន​អាច​ទៅ​រួច​ឡើយ​»។

ឯកសារ​នៅ​លើ​អនឡាញ​ភាគ​ច្រើន​ស្ដីពី​ប្រភេទ​ជំងឺ​ហ្ស៊ែន Menkes Syndrome សរសេរ​ជាភាសា​អង់គ្លេស តែ​លោក ស៊ូ ប្រើ​កម្មវិធី​បក​ប្រែ​ភាសា​ដើម្បី​ស្វែង​យល់​ពី​អត្ថន័យ​របស់វា​មុន​ពេល​ប្រែក្លាយ​បន្ទប់​ហាត់ប្រាណ​របស់​ឪពុក​ទៅជា​មន្ទីរពិសោធន៍​។

Content image - Phnom Penh Post
លោក ស៊ូ វៃ ចាក់​ឱសថ​ច្នៃ​បង្កើត​ខ្លួន​ឯង​ឱ្យ​កូន​ប្រុស​ដើម្បី​ទប់ទល់​នឹង​អាការ​ធ្ងន់ធ្ងរ​នៃ​ជំងឺ​។ AFP

ដោយ​រក​ឃើញថា copper histadine អាច​ជួយ​បាន លោក​បានរៀបចំ​សម្ភារ​ចាំបាច់​នានា​ក្នុង​ការ​បង្កើត​សមាសធាតុ​ទាំង​នេះ​​ដោយ​ការ​ល្បាយ​ទង់ដែង​ក្លូរីន​ឌីអ៊ីដ្រាត ជាមួយ​អ៊ីស្ទីឌីន សូដ្យូម អ៊ីដ្រូស៊ីដ និង​ទឹក​។

ពេលនេះ លោក ស៊ូ បាន​ផ្ដល់​ឱសថ​ច្នៃ​បង្កើត​ខ្លួន​ឯង​ឱ្យ​កូន​ប្រុស ហាវយ៉ាង នូវ​សមាសធាតុ​ទង់ដែង​ដែល​រាងកាយ​បាន​បាត់​បង់​។ គីមីវិទូ​ថ្មីថ្មោង​នេះ បាន​អះអាងថា ការធ្វើ​តេស្ដ​ឈាម​ប៉ុន្មាន​ដង បាន​ប្រែជា​ប្រក្រតី​រយៈ​ពេល ២​សប្ដាហ៍​ក្រោយ​ចាប់​ផ្ដើម​ការ​ព្យាបាល។

ជំងឺហ្ស៊ែន Menkes Syndrome រមែង​កើត​ឡើង​ច្រើន​ចំពោះ​ក្មេង​ប្រុស​ជាង​ក្មេង​ស្រី ហើយមានការ​ប៉ាន់​ប្រមាណថា កុមារ​ម្នាក់​ក្នុង​ចំណោម ១០​ម៉ឺន​នាក់​ប្រសូត​មក​ដោយ​មាន​ជំងឺ​កម្រ​នេះ​។ នេះ​បើយោងតាម​អង្គការ ​Rare Diseases។

ប៉ុន្ដែ​ឱសថ​មិន​មែនការ​ព្យាបាល​នោះទេ​។

Content image - Phnom Penh Post
លោក ស៊ូ វៃ ចាក់​ឱសថ​ច្នៃ​បង្កើត​ខ្លួន​ឯង​ឱ្យ​កូន​ប្រុស​ដើម្បី​ទប់ទល់​នឹង​អាការ​ធ្ងន់ធ្ងរ​នៃ​ជំងឺ​។ AFP

សាស្ដ្រាចារ្យ​ អាននិក ទូធៀន ជា​អ្នក​ជំនាញ​ជំងឺកម្រ​នៅ​សាកលវិទ្យាល័យ​មន្ទីរពេទ្យ Tours University Hospital ក្នុង​ប្រទេស​បារាំង បាន​និយាយថា ការព្យាយាម​តាម​រយៈ​ទង់ដែង មាន​ប្រសិទ្ធភាព​ចំពោះ​ប្រភេទ​ជំងឺ​មួយ​ចំនួន​ ជាពិសេស អំឡុង​ពេល​ដំបូង​ៗ​ពោល​គឺ​ប៉ុន្មាន​សប្ដាហ៍​អំឡុង​ពេល​ប្រសូត​។

អ្នកស្រី បាន​ឱ្យ​ដឹងថា ក្រោយមក ​ការព្យាបាល​បែ​ប​នោះ ជួយ​សម្រាល​អការ​ ដោយ​មិន​អាច​ឱ្យ​ជាសះស្បើយ​អ្វីឡើយ​។

លោក ស៊ូ បាន​ទទួលស្គាល់ថា វា​គ្រាន់តែ​ជួយ​ពន្យឺត​អាការ​រោគ​ប៉ុណ្ណោះ​។ ប៉ុន្ដែ​ខ្ញុំមិន​ចង់​ឱ្យ​គាត់​រង់​ចាំ​សេចក្ដី​ស្លាប់​ដោយ​ភាព​អស់​សង្ឃឹម​នោះទេ​។ ទោះ​បីជា​យើង​ត្រូវ​បរាជ័យ ខ្ញុំ​នៅតែ​ចង់​ផ្ដល់​ក្ដីសង្ឃឹម​ឱ្យ​កូន​ខ្ញុំ​»៕ AFP/HR

Content image - Phnom Penh Post
លោក ស៊ូ វៃ ចាក់​ឱសថ​ច្នៃ​បង្កើត​ខ្លួន​ឯង​ឱ្យ​កូន​ប្រុស​ដើម្បី​ទប់ទល់​នឹង​អាការ​ធ្ងន់ធ្ងរ​នៃ​ជំងឺ​។ AFP

អត្ថបទគួរចាប់អារម្មណ៍