The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - អ្នក​និយមកីឡាប្រណាំង​ម៉ូតូសប្បាយភ្នែក រីឯ​អ្នក​ភូមិ​ឥណ្ឌូនេស៊ី​ក្រីក្រ​ឡើងទួល​ខ្ពស់​អើត​មើល​ការ​ប្រកួត




អ្នក​និយមកីឡាប្រណាំង​ម៉ូតូសប្បាយភ្នែក រីឯ​អ្នក​ភូមិ​ឥណ្ឌូនេស៊ី​ក្រីក្រ​ឡើងទួល​ខ្ពស់​អើត​មើល​ការ​ប្រកួត

Content image - Phnom Penh Post
មនុស្ស​ម្នា​អង្គុយ​មើល​ការ​ប្រកួត​សម្ពោធ​ទីលាន​ប្រណាំង​ម៉ូតូ​​ពីចម្ងាយ​នៅ​លើ​ជម្រាល​ភ្នំ។ ​AFP

អ្នក​និយមកីឡាប្រណាំង​ម៉ូតូសប្បាយភ្នែក រីឯ​អ្នក​ភូមិ​ឥណ្ឌូនេស៊ី​ក្រីក្រ​ឡើងទួល​ខ្ពស់​អើត​មើល​ការ​ប្រកួត

ក្រុងហ្សាការតា៖ កោះ​ទេសចរណ៍លុមបុកបាន​ស្វាគមន៍​ភ្ញៀវ​រាប់​ពាន់​នាក់​កាលពី​ថ្ងៃ​អាទិត្យ សម្រាប់​ព្រឹត្ដិការណ៍​ប្រណាំង​ម៉ូតូ​លើកដំបូងលើ​ទីលាន​ប្រកួត​ថ្មី​​នៅ​ឥណ្ឌូនេស៊ី ​ជា​ផ្នែក​មួយ​នៃ​ផែនការ​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍​ដ៏ធំ​ ដែល​ត្រូវបាន​រិះគន់ដោយ​អង្គការ​សហប្រជាជាតិ​លើ​បញ្ហា​​បណ្ដេញ​​ពលរដ្ឋចេញ​ជាច្រើន​គ្រួសារ។

ជាមួយ​ចំនួន​ប្រជាជន​ជាង ២៧០​ លាន​នាក់​ ដែល​ភាគ​ច្រើន​ជិះ​ម៉ូតូឥណ្ឌូនេស៊ី​ជា​ប្រទេស​ដែល​មាន​សហគមន៍​​គាំទ្រ​​​​​​ការ​ជិះម៉ូតូ​ដ៏​ធំបំផុត​មួយ​ក្នុង​លោក។ ប៉ុន្ដែ​ដែន​ដី​កោះ​នេះ​មិន​ធ្លាប់​រៀបចំ​ព្រឹត្ដិការណ៍​ប្រណាំង​ម៉ូតូ​ខ្នាត​យក្ស​ម្ដង​ណា​ឡើយ​តាំងពី​ឆ្នាំ​ ១៩៩៧ មក។​

ភូមិឋាន​ជា​ច្រើន​ត្រូវបាន​ជម្លៀស​ដោយ​ស្ម័គ្រចិត្ដ​ ឬ​បង្ខំ​សម្រាប់​យក​ទីតាំង​កសាង​ទីលាន​ប្រណាំង​ម៉ូតូ Mandalika ថ្មី។ប៉ុន្ដែ​ពលរដ្ឋ​ប្រមាណ៤០​គ្រួសារ​ រួមទាំង​សត្វឆ្កែ​ និង​ក្របីនៅ​បន្ដ​ក្រាញ​ននៀល​​កណ្ដាល​​ទីលាន​ប្រកួត​ ទោះបីជា​រង​ការ​គំរាម​ឈូស​យក​ដី​របស់​ពួកគេ​យ៉ាង​ណាក៏ដោយ។

Content image - Phnom Penh Post
ជាមួយ​ចំនួន​ប្រជាជន​ជាង២៧០​លាន​នាក់​ ឥណ្ឌូនេស៊ី​ជា​ប្រទេស​ដែល​មាន​សហគមន៍​​គាំទ្រ​​​​​​ការ​ជិះម៉ូតូ​ដ៏​ធំបំផុត​មួយ​ក្នុង​លោក។ AFP

ទីលាន​ប្រណាំង​ម៉ូតូ​ប្រវែង៤,៣​គីឡូម៉ែត្រ​ កាលពីថ្ងៃ​អាទិត្យត្រូវបាន​បើកសម្ពោធ​ជាមួយ​ការ​ប្រណាំង​ម៉ូតូសាកល្បង​ MotoGP ជា​កម្មវិធី​របស់​ព្រឹត្តិការណ៍​ប្រណាំងGrand Prix ត្រូវបាន​រៀបចំ​ឡើង​នៅ​លើ​ដែន​កោះនេះនៅ​ខែមីនាឆ្នាំ​២០២២ខាង​មុខ។

រីនីយូនីយ៉ាទីជាអ្នក​គាំទ្រ​ម្នាក់​មក​ពី​បាលីបាន​និយាយថា​៖ «​ខ្ញុំ​មក​ទីនេះ​ដើម្បី​ទស្សនា​ការប្រកួត​ World Superbike។វា​ពិតជា​អស្ចារ្យ​ណាស់​ ហើយ​ខ្ញុំ​ស្ទើរតែ​មិន​ជឿ​ថាឥណ្ឌូនេស៊ី​មាន​ទីលាន​ប្រកួត​អន្ដរជាតិ​នេះ។ព្រឹត្ដិការណ៍​ប្រកួតនេះ ​នឹង​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​នៅ​ទីនេះ​»។

រដ្ឋាភិបាល​រំពឹង​ថា​នឹង​បង្កើត​ការងារ​ឱ្យ​មនុស្ស​រាប់​ពាន់​នាក់និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ ២​លាន​នាក់​ក្នុង​ ១​ឆ្នាំ​ដោយសារតែ​ទីលាន​ប្រណាំង​ម៉ូតូ​នេះគ្រប​ដណ្ដប់​លើ​ផ្ទៃដី​ជាង​ ១​ពាន់​ហិកតា​ នៅ​ជាប់​ឆ្នេរ​ខ្សាច់​ស​ក្បុស។

Content image - Phnom Penh Post
ទិដ្ឋភាព​ទីលាន​ប្រណាំង​ម៉ូតូ​ប្រវែង៤,៣​គីឡូម៉ែត្រ​ដែល​បង្ក​ភាព​ចម្រូង​ចម្រាស​ជាមួយ​គ្រួសារ​រង​គ្រោះ។ AFP

សម្រាប់​ពលរដ្ឋ​ក្នុង​ស្រុកសំបុត្រ​ទស្សនាការ​ប្រកួត​ពិតជាមាន​តម្លៃ​ថ្លៃ​ ហើយ​មនុស្ស​ជា​ច្រើន​ត្រូវនាំគ្នា​ទៅ​អើតក​​លើ​ជម្រាល​ភ្នំ​មើល​ពី​ចម្ងាយ។ប៉ុន្ដែ​អាជ្ញាធរ​សង្ឃឹមថាទីឋាន​កីឡានេះ​នឹង​ស្រូបទាញ​ការ​វិនិយោគ​បន្ថែម​ទៀត។

ព្រឹត្ដិការណ៍ Superbike និង​ Moto GP តំណាង​មធ្យោបាយ​ទាក់ទាញ​ភ្ញៀវ​ដ៏​ល្អ​បំផុត​មួយ​ ក៏ដូចជា​ការ​វិនិយោគ​ច្រើន​សន្ធឹក​សន្ធាប់​មក​កាន់​តំបន់​នេះដែរ។នេះ​បើ​យោងតាម Zulkieflimansyah ​អភិបាល​ខេត្ដ​នូសាធេនហ្ការ៉ាខាង​លិចដែល​ដែនកោះលុមបុកស្ថិត​នៅ។

មហារ៉ានីសកម្មជន​បរិស្ថាន​ម្នាក់​ជាមួយ​អង្គការមជ្ឈមណ្ឌល​ស្រាវជ្រាវ​លុមបុកបាន​ឱ្យដឹងថាកត្ដា​ហានិភ័យ​ពី​គ្រោះ​រញ្ជួយ​ដីនិង​ស៊ូណាមិ​គឺជា​ក្ដី​កង្វល់។

លោក​បាន​និយាយថា​៖ «​ការ​រអិល​បាក់ដីអាច​កើត​ឡើងនិង​សង្កត់​​លើ​ទីលាន​ប្រណាំង​ម៉ូតូ។ក្នុង​ករណីមាន​គ្រោះថ្នាក់​រលកយក្ស​ស៊ូណាមិទីលាន​នឹង​ក្លាយ​ជា​ថ្លុក​ទឹក​»៕AFP/HR

Content image - Phnom Penh Post
កីឡាករ​ត្រៀម​ចេញ​ដំណើរ​ក្នុង​ព្រឹត្ដិការណ៍​ប្រកួត​ប្រណាំង​ម៉ូតូ​អន្ដរជាតិ​លើក​ដំបូង​របស់​ឥណ្ឌូនេស៊ី។ ​AFP

Content image - Phnom Penh Post
ទីលាន​ប្រណាំង​ម៉ូតូMandalika International Circuit នៅលើ​ដែន​កោះ​លុមបុក​របស់​ឥណ្ឌូនេស៊ី។ ​AFP

អត្ថបទគួរចាប់អារម្មណ៍