ក្រុង​ចនណេសប៊ើក៖ ឥស្សរជន​ប្រឆាំង​ការ​រើសអើង​ជាតិ​សាសន៍ លោក ណេលសុន ម៉ានដេលឡា ចូលចិត្ដ​ភាព​ស្វាហាប់អាហារ​សាមញ្ញ​ ដូចជាខ​កន្ទុយ​គោ​ជាដើម។ វាជា​អាហារ​ដ៏​ពេញនិយម​របស់​លោក​ប្រធានាធិបតី​ស្បែក​ខ្មៅ​ដំបូង​នៅ​អាហ្វ្រិក​ខាង​ត្បូង ហើយ​ពេលនេះវា​ត្រូវបាន​បន្ថែម​ប៉ាស្ដា​រ៉ាវីអូលីសម្រាប់​បម្រើ​ភ្ញៀវ​នៅ​ក្នុង​ផ្ទះ​របស់លោកដែល​ត្រូវ​បាន​ប្រែ​ក្លាយ​ទៅជា​សណ្ឋាគារ​ប៊ូទិក។

នៅក្នុង​បរិវេណ​អគារស្ថិត​នៅ​លើដង​វិថី​ដ៏ស្ងប់ស្ងាត់នៃ​ជាយ​ទីក្រុងចនណេសប៊ើកត្រូវបាន​រុះរើ​ដោយ​អ្នក​ចូលរស់​នៅគ្មាន​ច្បាប់​ទម្លាប់។

លោក ម៉ានដេលឡា រស់​នៅទីនោះ​ ៨ឆ្នាំ​មុន​រើ​ទៅកាន់​ផ្ទះ​ថ្មី​ជាមួយ​ភរិយា​ទី៣​ របស់​លោក​ឈ្មោះ គ្រេស កាម៉ាឆែល។

លើវិថី​ដ៏ស្ងប់ស្ងាត់ឯជាយក្រុង ​ចនណេសប៊ើក អតីត​ភូមិគ្រឹះ​លោក ម៉ានដេលឡា ប្រែក្លាយជា​សណ្ឋគារ​ប៊ូទិក។ ​AFP

លោក​បាន​មកដល់​ទី​នេះ​ក្រោយ​ត្រូវបាន​ដោះ​លែង​ពី​ពន្ធនាគារ​ភ្លាមៗ​ក្នុង​ឆ្នាំ​១៩៩០​ ហើយ​លោកបាន​ចេញ​ជួប​ជាមួយ​អ្នក​ជិត​ខាង​ថែមទៀត។នេះ​បើយោងតាម​អ្ន​កគ្រប់​គ្រង​ទូទៅ ឌីមីទ្រី ម៉ារីតហ្ស៍។

លោកបាន​និយាយថា​៖ «​គាត់ដើរ​គោះ​ទ្វារ​អ្នក​ជិត​ខាង​គ្រប់​ផ្ទះដោយ​ការ​ណែនាំ​ខ្លួន​ និង​អញ្ជើញ​ពួកគេ​មក​ទទួលទាន​អាហារ​សម្រន់​តិចតួចនិង​ស្រា​ក្រឡុក​ផង​ដែរ​»។

សណ្ឋាគារ​ឈ្មោះ Sanctuary Mandela បាន​បើកទ្វារ​កាលពីខែ​កញ្ញា​ដើម្បី​ទទួល​ភ្ញៀវ​ដែល​មាន​បំណង​គាំទ្រ​ដល់​ភាព​ជីវិត​ពោរពេញ​ដោយ​ភាព​ស្ងប់ស្ងាត់និង​វិជ្ជមាន​របស់​អតីត​ប្រធានាធិបតី។

ទិដ្ឋភាព​បន្ទប់​គេងរបស់​អតីតប្រធានាធិបតី​​ស្បែ​កខ្មៅ​​ដំបូង​នៅអាហ្វ្រិក​ខាង​ត្បូង។ AFP

ក្រោយពីការ​ដោះលែង​របស់លោក ម៉ានដេលឡា នៅអាយុ ៧១​ឆ្នាំ លោក​ប្រាថ្នា​ជីវិត​ដ៏​សាមញ្ញ​ ដែល​លោក​មិន​ទទួល​​បាន​អំឡុង​ពេល​ជាប់​ពន្ធនាគារ២៧​ឆ្នាំនូវ​ពេលវេលា​លេង​ជាមួយ​ចៅៗ​ ហិតក្លិន​ផ្កាកុលាបក្រេប​ស្រា​ក្រហម Constantia​ សំណព្វ​ចិត្ដ​របស់​លោក។

មេចុងភៅស៊ី លីស្វា ណូយីយ៉ា ដែល​បម្រើ​អាហារ​ជូនដល់​លោក​ ម៉ានដេលឡា រយៈ​ពេល ២​ទសវត្សរ៍ បាន​និយាយថា​៖ «​លោក​ជា​ឪពុក​ដ៏​ល្អ​ម្នាក់​ជាជាង​ជា​ចៅហ្វាយនាយ។លោក​ធ្វើ​ឱ្យ​យើង​មាន​អារម្មណ៍​ផាសុកភាព​ ហាក់​ដូចជាសមាជិក​គ្រួសារ​ម្នាក់​របស់​លោក​អ៊ីចឹង​»។

ពេលនេះអ្នកស្រី​គ្រប់គ្រង​ផ្ទះបាយ​នៅ​ភោជនីយដ្ឋាន​សណ្ឋាគារដែល​គ្រប់​មុខ​ម្ហូប​ទាំង​អស់​ត្រូវបាន​យក​លំនាំ​តាម​ចំណូល​ចិត្ដ​របស់​អតីត​ប្រធានាធិបតី​ផ្ទាល់។

ទិដ្ឋភាព​បន្ទប់​គេងរបស់​អតីតប្រធានាធិបតី​​ស្បែ​កខ្មៅ​​ដំបូង​នៅអាហ្វ្រិក​ខាង​ត្បូង។ AFP

មេចុងភៅ​រូបនេះបាន​រំឭក​ថា​៖ «​លោក​មិន​ចង់​ឃើញ​ចាន​មាន​ស្នាម​ខ្លាញ់​នោះទេ​ ហើយ​លោក​ក៏​មិន​ចូលចិត្ដ​អាហារ​​ផ្អែមដែរ​ផ្លែឈើ​គឺជា​អាហារ​ដែល​លោក​តែងតែ​ទទួលទាន​គ្រប់​ពេលវេលា​»។

សរុបមកគឺថាភ្ញៀវ​មក​ទីនេះ​គឺដោយសារតែភាព​ស្ងៀម​ស្ងាត់ និង​ស្ងប់សុខដែលធ្លាប់ជា​ភូមិគ្រឹះ​របស់អតីត​ប្រធានាធិបតី​ ហើយ​ពួកគេ​តែងតែ​ជជែក​អំពី​ដំណើរ​ជីវិត​របស់​លោក ម៉ានដេលឡា។

ដោយ​រំពឹងថាមុខ​ជំនួញ​នេះ​នឹងតំណាង​ឱ្យ​ប្រជាប្រិយភាព​លោក ម៉ានដេលឡា​​ លោក ម៉ារីតហ្ស៍ បាន​បន្ថែម​​ថា៖ «ដំបូង​យើង​មក​ទីនេះ​បំណង​ជជែកពីរឿង​លោកម៉ានដេលឡាហើយ​លើកទី២ ​មក​រក​ភាព​ស្ងប់​សុខ​នៅ​អតីត​ភូមិគ្រឹះ​​នេះ​»៕ AFP/HR

លើវិថី​ដ៏ស្ងប់ស្ងាត់ឯជាយក្រុង ​ចនណេសប៊ើក អតីត​ភូមិគ្រឹះ​លោក ម៉ានដេលឡា ប្រែក្លាយជា​សណ្ឋគារ​ប៊ូទិក។ ​AFP

វីដេអូ៖