ក្រុងម៉ិកស៊ីកូ៖ ម៉ិកស៊ិក​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​អ្វី​ដែល​ខ្លួន​បាន​ហៅ​ថាការ​លួច​ស្នាដៃ​វាយនភណ្ឌ​ជនជាតិ​ដើម​ភាគតិចដែល​នាំ​ឱ្យ​មាន​ការ​បង្កើត​វេទិកាជជែក​រវាង​​អ្នក​សិល្បៈ​ប្រពៃណី​ និង​អ្នក​ឌីហ្សាញ​អន្ដរជាតិ ក្នុង​បំណង​ចង​ក្រង​ជា​ឧស្សាហកម្ម​ហ្វាស្សិនឱ្យ​កាន់តែមាន​សមធម៌​។

នៅតាមទី​ផ្សារ​​លក់​សម្លៀកបំពាក់និង​គ្រឿង​តុបតែង​ផ្សេងៗដែលស្ថិតនៅកណ្ដាល​វាល មានដូចជាខោកប្បាស​ពណ៌ស​​ប្រពៃណី​ huipilដោយ​មាន​ការ​រចនា​រូបភាព​យ៉ាង​ស្រស់​ស្អាតមាន​ពិធី​ដើរ​ក្បួន​ហ្វាស្សិន​ដែល​ស្រដៀង​នឹង​ពិធី​ព្យុហយាត្រា​មោទនភាព​ជនជាតិដើម​ភាគតិច​។

រដ្ឋ​មន្ដ្រី​ក្រសួង​វប្បធម៌អាឡេចចាន់ដ្រាហ្វ្រោស្ដូបាន​ឱ្យ​ដឹង​នៅ​ពិធី​បើកសម្ពោធ​ពិព័រណ៍​ថា​៖ «​ការ​លួច​ចម្លង​ស្នាដៃ​មិន​មែនជា​សួយសារអាករ​នោះទេ​។ចោរ​មិន​មែនជា​ផ្លែ​ផ្កា​នៃ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ឡើយ​»។

អ្នក​តម្បាញ​ជនជាតិ​ដើម​ភាគតិច​ត្បាញ​គំរូរូបភាព​សិល្បៈ​ដែល​យីហោ​ល្បីៗ​រមែង​លួច​ចម្លង​។ AFP

ម៉ិកស៊ិក​បាន​ទទួល​ការ​សុំ​ទោសកាលពី​១ឆ្នាំ​មុន​ពី​សំណាក់ស្ត្រី​អ្នក​ឌីហ្សាញ​បារាំង​ អ៊ីសាបែលម៉ារ៉ាន់ក្រោយ​ពីរដ្ឋមន្ដ្រីហ្វ្រោស្ដូទាមទារ​ឱ្យ​ ម៉ារ៉ាន់បកស្រាយ​ចំពោះ​ការ​ប្រើ​ប្រាស់​គំរូរូបភាព​ប្រពៃណី​របស់​សហគមន៍ Purepecha ក្នុង​ស្នាដៃ​របស់​អ្នកស្រី​។

បណ្ដឹង​ស្រដៀង​គ្នា​ជា​ច្រើន​ត្រូវបាន​ប្ដឹង​ប្រឆាំង​យីហោ​ផលិតផល​ធំៗរួមទាំង Zara និង​ Mango ផង​ដែរ​។

សិប្បករ​ អ៊ីញ៉ាស៊ីយ៉ូណេតហ្សាហួលខូយ៉ូលបាន​និយាយ​ថា​៖ «​ការ​លួច​ចម្លង​គឺជា​លទ្ធផល​នៃ​កង្វះ​ទំនាក់ទំនង​»។

ម៉ូដែ​លដើរ​ម៉ូដ​ហ្វាស្សិន​នៅ Centro Cultural Los Pinos អតីត​ការិយាល័យ​ប្រធានាធិបតី Los Pinos។ AFP

លោក​បាន​និយាយ​ក្រោយ​បង្ហាញ​ក្រណាត់​របស់ខ្លួន​ដល់​ជនជាតិ​បារាំង​ ២​នាក់​ថា​៖ «​ការ​ឌីហ្សាញគំរូ​រូបភាព​ និង​កិច្ច​ខិត​ខំ​ប្រឹងប្រែង​ជា​ច្រើន​ម៉ោង​ត្រូវតែ​មាន​តម្លៃ​របស់​វា​»។

ក្រុមអ្នក​តម្បាញ​ស្នាដៃ​សិល្បៈ​ ដូចជាម៉ាតាសេណាល្វីសអាយុ៥៨ឆ្នាំសង្ឃឹមថាពួកគេ​កំពុង​តែ​ព្យាយាម​ស្វែង​រក​កិច្ច​ទទួល​ស្គាល់​។

អ្នកស្រីបាន​ឱ្យដឹងថា​៖ «​យើង​ត្រូវ​ប្រើ​ច្បាប់​ដើម្បី​ប្រឆាំង​នឹង​ជន​ល្មើស​លួច​ចម្លង​។ពួកគេ​ជា​ចោរ​»៕ AFP/HR

ម៉ូដែ​លដើរ​ម៉ូដ​ហ្វាស្សិន​នៅ Centro Cultural Los Pinosអតីត​ការិយាល័យ​ប្រធានាធិបតី Los Pinos។ AFP

ការ​បង្ហាញ​ផលិតផល​កាបូប​របស់ម៉ូដែល​នៅCentro Cultural Los Pinos​។ AFP