ក្រុង​សាក្រេប៖ សំឡេង​ខ្វាច​កកាយ​ដី​នៅតាម​តំបន់​ព្រៃ​ភាគ​ពាយព្យ​ប្រទេស​ក្រូអាស៊ី​ជាទី​ដែល​​ការ​ប្រមាញ់​រក​ផ្សិត​ត្រូវបាន​គំរាម​កំហែង​ដោយ​បម្រែបម្រួល​អាកាសធាតុ និងការ​កាប់​បំផ្លាញ​ព្រៃឈើដោយ​បង្កជា​ក្ដី​បារម្ភថារ៉ែអាហារមាស​​នេះ​អាច​ប្រឈម​នឹង​ហានិភ័យ។

អាកាសធាតុ​អំណោយ​ផល​នៅ​តំបន់​ព្រៃ​នៃ​ឧបទ្វីប​ Istria ដ៏​ស្រស់ត្រកាលធ្លាប់​ទទួល​បាន​ប្រជាប្រិយភាព​ក្នុង​ការ​ផលិត​ផ្សិត​ពណ៌​ស​ដ៏មាន​តម្លៃ​ថ្លៃ​បំផុត​មួយ​ចំនួន ដែល​ឆ្នាំ​នេះ​តម្លៃ​របស់​វាបាន​ហក់​ឡើង​ដល់​ ២៨៦០​ដុល្លារ​១​គីឡូក្រាម។

ប៉ុន្ដែ​ការ​កើន​ឡើង​នៃ​សីតុណ្ហភាព​ និង​កម្រិត​ទឹក​ភ្លៀង​ទាបភ្ជាប់​ជាមួយ​បម្រែបម្រួល​អាកាសធាតុ​សកល​ ដែល​កម្រិតប្រភព​ទឹក​ធ្លាក់​ចុះរួមទាំង​ការ​បាត់បង់​ជម្រកអាច​បន្ថយ​សីតុណ្ហភាព​ត្រជាក់​បែប​ធម្មជាតិ​ ដែល​ផលិត​គ្រឿង​ផ្សំ​អាហារ​ប្រណីត​នេះ។

ផ្សិត​ពណ៌ស​តូច​ទម្ងន់​ត្រឹម ២០​ក្រាមក៏មានតម្លៃរហូត​ដល់១៤៥​ដុល្លារ។ AFP

កាកូ មូហ្ស៊ីកា ដែល​ដឹកនាំ​សមាគម​អ្នក​ប្រមាញ់​ផ្សិត​ Istra និង​ក្រុម​អ្នក​គាំទ្រ​ដោយ​ធ្វើ​យុទ្ធនាការ​ដើម្បីការពារ​ផ្សិត​ពណ៌​ស​ក្នុង​ឧបទ្វីប​នេះបាន​ត្អូញត្អែរ​ថា​៖ «​ឥឡូវ​នេះការ​ស្វែង​រក​ផ្សិត​កាន់តែ​លំបាក​ជាង​ការ​រក​ទីផ្សារ​លក់​វា​ទៅ​ទៀត​»។

អ្នក​និយម​ផ្សិត​ប្រណីត​នេះ​បាន​និយាយថាត្រូវ​មាន​វិធានការ​បន្ទាន់​ដើម្បី​ការ​ពារប្រភព​ផ្សិត​ប្រណីត​នេះ។

អ៊ីវ៉ាន វូកាឌីណូវិក ដែល​ជា​សមាជិក​សមាគម​អ្នក​ប្រមាញ់​ផ្សិតបាន​និយាយថា​៖ «​តំបន់នេះទាំង​មូល​នឹង​ទទួល​ប្រយោជន៍​ពីផ្សិត​នេះ»។

អ្នក​ប្រមាញ់​ផ្សិត​ប្រណីត Istra តាម​សត្វ​ឆ្កែ​របស់ខ្លួន​ទៅ​កាយ​រក​ផ្សិត​។ AFP

អំឡុង​​រដូវ​ប្រមូល​ផល​ផ្សិត​សក្នុង​ឧបទ្វីប​ Istria វាមាន​អាកាសធាតុ​ល្អចាប់​ពី​ខែ​កញ្ញា​ដល់ចុង​ខែ​ធ្នូដោយ​មាន​ការទាក់ទាញ​អ្នក​ប្រមាញ់​ជា​ច្រើនចាប់​ពី​​​អ្នក​ចម្បាំង​ចុង​សប្ដាហ៍​រហូត​ដល់​អ្នក​ស្រុក​ដែល​មាន​បំណង​ស្វែង​រក​ចំណូល​បន្ថែម។

អ្នក​វិទ្យាសាស្ដ្រ​ផ្នែក​ព្រៃព្រឹក្សា Zeljko Zgrablic បាន​ស្រែក​ថា​៖ «​កាយ​! កាយ!​»​ ខណៈ​សុខន​ ២​ក្បាល​របស់លោកកំពុង​កាយ​ដី​នៅ​ក្បែរ​គុម្ព​ព្រៃ​មួយ។

ក្រោយ​ពីជីក​ស្រទាប់​ដីខាង​លើ​ចេញលោក Zgrablic ទាញ​យក​ផ្សិត​ពណ៌​ស​ថ្នមៗ​ដែល​វាមាន​ទម្ងន់ប្រមាណ២០​ក្រាម​ ឬ​មានតម្លៃ១៤៥​ដុល្លារ។

អ្នក​ប្រមាញ់​ផ្សិត​ប្រណីត Istra តាម​សត្វ​ឆ្កែ​របស់ខ្លួន​ទៅ​កាយ​រក​ផ្សិត​។ AFP

Istria នៅតែជា​តំបន់​ដ៏កម្រ​បំផុត​មួយ​នៅ​ក្រៅ​ដែន​ដី​អាល់​បា​របស់​អ៊ីតាលី​ ដែល​ល្បីល្បាញ​ក្នុង​ការ​ផលិត​ផ្សិត​ពណ៌​ស​ប្រណីត​បំផុត​ ដោយសារតែ​អាកាសធាតុ​សើម​ និង​ដី​ប្រៃដែល​អំណោយ​ផល​ដល់​ការ​ដុះ​លូត​លាស់ក៏ដូចជា​ផ្ដល់​ក្លិន​ឈ្ងុយ​ឈ្ងប់​ និង​សាច់​ក្រាស់។

លោក Zgrablic បាន​និយាយ​ពេល​ពិនិត្យ​គុណភាព​ផ្សិត​ថា​៖​ «​វាមាន​ទម្ងន់​ធ្ងន់​ល្អរូបរាង​ក៏​ស្អាត​ ដែល​ធ្វើ​ឱ្យ​វាក្លាយ​ជា​ផលិត​ផល​គុណភាព​ខ្ពស់​»៕ AFP/HR

លោក អ៊ីវ៉ាន វូកាឌីណូវិក អនុប្រធាន​សមាគម​អ្នក​ប្រមាញ់​ផ្សិត​ប្រណីត Istra តាម​សុខន​ ២ក្បាល​ទៅ​កាយ​រក​ផ្សិត​។ AFP