ក្រុងហាណូយ៖ ស្ថិត​នៅ​ជិត​ទន្លេ​ ខាវ ដ៏​ស្រស់​ត្រកាលភូមិ​ថូហានៅភាគ​ខាង​ជើង​ខេត្ដ​បាកហ្គៀងបាន​បង្កើត​កិត្ដិនាម​ដោយ​ខ្លួន​ឯង​ ដែល​អរគុណ​ដល់​ស្ថាបត្យកម្ម​បុរាណ​ និង​ភាព​វិសេស​នៃ​ផលិតផល​ប្រចាំ​ភូមិ​ នោះ​គឺម្សៅបាញ់ត្រាងនិង​នំ​ក្រៀប។

ម្សៅ​បាញ់ត្រាង​​ដែល​​ផលិត​ឡើង​នៅក្នុង​ភូមិ​មាន​ភាព​ល្បីល្បាញ​យ៉ាង​ខ្លាំង និង​ជា​គ្រឿង​វេច​ខ្ចប់​ជា​អាហារ​តាំងពី​ភាគ​ខាង​ជើង​រហូត​ដល់​ភាគ​ខាង​ត្បូងនិង​ថែមទាំង​នៅ​បរទេស​ទៀតផង។

យាត្រាមក​ដល់​ភូមិឋាន​វៀតណាម​នេះ ភ្ញៀវ​ប្រហែល​មើ​លឃើញ​តែ​ម្សៅ​បាញ់ត្រាង​ហាល​ពាសពេញ​ទីកន្លែង។ តាំងពី​ព្រលឹម អ្នក​ភូមិ​នាំ​យក​ផ្ទះ​ហាល​ម្សៅ​រាប់​ពាន់​សន្លឹក​ និង​ដំឡើង​នៅ​តាម​ដង​ផ្លូវ​ និង​ច្រក​របៀង​ទាំង​អស់។ ម្សៅ​បាញ់ត្រាង​ថែមទាំង​ត្រូវបាន​ហាល​សម្ងួត​នៅក្រោម​ផ្ទះ អារាម​ នៅលើ​ដំបូល និង​ដើម​ឈើ។

អ្នក​ភូមិ​ថូហាចាប់ផ្ដើម​ក្រោក​ពីព្រលឹម​ធ្វើ​ម្សៅ​បាញ់ត្រាង​ រួចហាល​ថ្ងៃសម្ងួត។ VNA/VNS

ភូមិឋាន​ទាំង​មូល​គ្របដណ្ដប់​ដោយក្លិន​ឈ្ងុយ​នៃ​ម្សៅ​នំ​ ខណៈ​នារី​ៗ​អ្នក​ភូមិ​យក​ម្សៅ​ទាំង​នោះ​មក​ឆ្អើរ​ភ្លើង​ធ្វើ​ជា​នំ​ក្រៀប។ យោងតាម​អ្នក​ភូមិ បាន​បង្ហាញ​ថា ម្សៅ​បាញ់ត្រាង ត្រូវតែ​ហាល​សម្ងួត។ ដូច្នេះ វា​មាន​គុណភាព​ខ្ពស់ និង​បង្កើន​រសជាតិ​កាន់តែ​ឆ្ងាញ់។

ភូមិ​ថូហា មាន​ប្រជាជន​ជាង ៦០០​គ្រួសារ ដែល​ផលិត​ម្សៅ​បាញ់ត្រាង។ ភាពវិសេស​របស់​ម្សៅ​អាហារ​នេះ​គឺ​មាន​សភាព​ក្រាស់ និង​បត់បែន។ ពេល​យក​ទៅ​ជ្រលក់ទឹក វា​នៅតែ​ស្វិតល្អ និង​មិន​ដាច់​រហែក។ លើស​ពីនេះ អ្នក​ផលិត​ម្សៅ​បាញ់ត្រាង មិន​ប្រើ​សារធាតុ​បន្ថែមនោះទេ ​ដើម្បី​ធានា​សវុត្ថិភាព និង​អនាម័យ។

ជា​គ្រឿងវេចខ្ចប់​នំចាយ៉ ​ដ៏​ល្បីល្បាញ​របស់​វៀតណាម ម្សៅបាញ់ត្រា​ង ភូមិ​ថូហា ត្រូវ​បាន​ដាក់​លក់​នៅ​គ្រប់​ផ្សារ​ក្នុង​ប្រទេស និង​ថែមទាំង​នាំ​ចេញ​ទៅកាន់​កោះតៃវ៉ាន់ កូរ៉េ ជប៉ុន និង​បណ្ដា​ប្រទេស​មួយ​ចំនួន​នៅ​អឺរ៉ុប​ផង​ដែរ។

ភូមិ​ថូហាជាទី​ល្បី​ខាង​ផលិត​​បាញ់ត្រាង​ នំក្រៀប ដោយ​ម្សៅ​ត្រូវបាន​ហាល​សម្ងួត​ពាស​ពេញភូមិ​។ VNA/VNS

នៅ​ក្នុង​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​វៀតណាម ផលិតផល​នំអង្ករ​ក្នុង​ភូមិ​នេះ​កាន់តែ​ពេញ​និយម​រហូត​ដល់​ផ្គត់​ផ្គង់​តម្រូវការ​មិនទាន់។ រដូវកាល​លក់​ដាច់​ខ្លាំង​បំផុត​ចាប់​ផ្ដើម​ពី​ខែ​កញ្ញា​ រហូត​ដល់​ដំណាច់​ខែ​កុម្ភៈ​នៅ​ឆ្នាំ​បន្ទាប់។

ជាមធ្យម ក្នុងផ្ទះ ១ខ្នង ​ផលិត​ម្សៅនំ បាន​ចន្លោះពី ២៥០ ទៅ ៣០០​គីឡូក្រាម ​ក្នុង​ ១​ថ្ងៃ​ និង​រក​ចំណូល​បាន​ប្រមាណពី​ ៧​លាន​ដុង ទៅ ១០​លាន​ដុង (១,២៥​លាន​រៀល ទៅ ១,៨០​លាន​រៀល​) ក្នុង​ ១​ខែ​សម្រាប់​មនុស្ស​ម្នាក់​ ដែល​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​សម្រាប់​អ្នក​ភូមិ៕ VNS/HR

អ្នកភូមិ​ម្នាក់​ដឹក​បាញ់ត្រាង​ទៅ​លក់​នៅ​ផ្សារ។ VNA/VNS

អ្នក​ភូមិ​ថូហាចាប់ផ្ដើម​ក្រោក​ពីព្រលឹម​ធ្វើ​ម្សៅ​បាញ់ត្រាង​ រួចហាល​ថ្ងៃសម្ងួត។ VNA/VNS